សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង $៤០០ លាន ពីការនាំចេញស្រូវ-អង្ករនា២ខែដំបូងឆ្នាំ ២០២៥
នៅក្នុងរយៈពេល ២ខែ ដំបូង ដើមឆ្នាំ២០២៥ កម្ពុជាសម្រេចបានការនាំចេញអង្ករជាង ១៣ ម៉ឺនតោន (១៣៥ ០៧៤) គិតជាទឹកប្រាក់បានចំនួន ១០៦ លានដុល្លារ ខណៈស្រូវចំនួន ១,៣៩ លានតោន គិតជាទឹកប្រាក់ជាង ៣១៣ លានដុល្លារ។

យោងតាមទិន្នន័យដែលចេញដោយអគ្គនាយកដ្ឋានកសិកម្ម បង្ហាញថា កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន ១៣៥ ០៧៤ តោន នៅក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៥នេះ ពោលគឺនាំចេញតាមរយៈក្រុមហ៊ុនចំនួន ៤៤ ទៅកាន់គោលដៅចំនួន ៥១។
ក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៥ បានបរិមាណអង្ករចំនួន ៧៣ ០៤៨ តោន គិតជាទឹកប្រាក់ចំនួន ៥៨.៥៣ លានដុល្លារសហរដ្ឋអាមេរិក។
កម្ពុជាក៏បាននាំចេញទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១៦ ៥០០ តោន គិតជាទឹកប្រាក់ចំនួន ១០,៤៧ លានដុល្លារ, ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៤ ប្រទេស បានចំនួន ២៣ ២៩៧ តោន គិតជាទឹកប្រាក់ចំនួន ១៦,៦៦ លានដុល្លារ និងនាំចេញទៅកាន់គោលដៅ ២០ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី និងញ៉ូហ្សេឡេន បានចំនួន ២២ ២២៩ តោន ដែលគិតជាទឹកប្រាក់ចំនួន ១៩,៨៧ លានដុល្លារ។

កម្ពុជានាំចេញប្រភេទអង្ករមួយចំនួនដូចជា អង្ករក្រអូបចំនួន ៨៦.០៣%, ប្រភេទអង្ករស ធម្មតា ៨.៦៥%, អង្ករចំហ៊ុយ ២.៩៩%, អង្ករសរីរាង្គចំនួន ១.៨៧% និងអង្ករផ្សេងៗចំនួន ០.៤៦% ។
ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ១ ៣៩២ ១១៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៣១៣ លានដុល្លារ៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


