សេដ្ឋកិច្ច
ARDB ប្តេជ្ញាបន្តជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារចិន
លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ប្តេជ្ញាបន្តគាំទ្រ និងជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ការប្ដេជ្ញារបស់អគ្គនាយក ARDB ធ្វើឡើង នៅក្នុងជំនួបជាមួយក្រុមហ៊ុន COFCO Grains ដែលជាក្រុមហ៊ុនរដ្ឋមួយរបស់ចិន ផ្នែកចំណីអាហារ នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៦។

បើតាមលោក កៅ ថាច ជំនួបជាមួយក្រុមហ៊ុន COFCO Grains ពេលនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសុំឱ្យក្រុមហ៊ុនជួយបង្កើនការនាំចូលអង្ករពីកម្ពុជា ពិភាក្សារកវិធីណាដើម្បីធ្វើឱ្យការទូទាត់បានរហ័ស និងតាមវិធីដែលងាយស្រួលជាមួយធនាគារ។
ក្នុងនោះ លោកក៏បានបន្តថា ស្ថានភាពនៅមជ្ឈិមបូព៌ានាពេលបច្ចុប្បន្ននេះនឹងបង្កើនថ្លៃដឹកជញ្ជូនតាមសមុទ្រ ក្នុងតាមកប៉ាល់នានាក៏នឹងឡើងថ្លៃ ហើយទំនិញផ្សេងៗទៀតក៏នឹងឡើងថ្លៃដូចគ្នាដោយសារតែបញ្ហាប្រេងនាពេលបច្ចុប្បន្ននេះ។
លោក កៅ ថាច បន្ថែមថា ក្នុងនោះភាគច្រើនអង្កររបស់កម្ពុជា ក៏បានឆ្លងកាត់តាមរយៈក្រុមហ៊ុន COFCO ដូចគ្នាដែរ ដោយកាលពីឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារចិនតាមរយៈ COFCO ប្រហែលមានជាង ២០ ម៉ឺនតោន។

សូមជម្រាបថា កិច្ចពិភាក្សាបានផ្តោតសំខាន់លេីការពង្រឹងសមត្ថភាពផលិត និងគុណភាពស្រូវអង្ករកម្ពុជាសម្រាប់នាំចេញ ដោយក្នុងនោះធនាគារ ARDB និងសហព័ន្ធស្រូវអង្ករកម្ពុជា នឹងធ្វើជាតួអង្គរួមគ្នាក្នុងការសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធផ្សេងទៀតលេីកិច្ចការនេះ។
ធនាគារ ARDB នឹងសម្របសម្រួលក្នុងការទូទាត់ជាអន្តរជាតិ (Cross Border Settlement) ដើម្បីសម្រួលលំហូរសាច់ប្រាក់ក្នុងការធ្វើពាណិជ្ជកម្មនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន COFCO Grains បានសន្យាជួយផ្សព្វផ្សាយ និងបន្តជំរុញការនាំចូលអង្ករកម្ពុជាមកកាន់ទីផ្សារប្រទេសចិនផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


