សេដ្ឋកិច្ច
ក្រុមហ៊ុនអេមរុរាយស៍ប្រជុំដាក់ផែនការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ ៤ ពាន់តោន នៅខេត្តមណ្ឌលគិរី
ក្រុមហ៊ុនអេមរុរាយស៍ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីផែនការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ និងស្រូវនិរន្តរភាព ប្រមាណ៤,០០០តោន ជាមួយសហគមន៍កសិកម្មចំនួន៦សហគមន៍ និងតំណាងក្រុមផលិតស្រូវចំនួន២ក្រុម ដែលស្មើនឹងចំនួនអ្នកផលិតសរុបប្រមាណ១,៦០០កសិករ ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។

កិច្ចប្រជុំនេះរៀបចំធ្វើឡើងដោយការិយាល័យក្រុមហ៊ុនអេមរុរាយស៍ សាខាកោះញែក ខេត្តមណ្ឌលគិរី ដឹកនាំដោយ លោកអគ្គនាយក សុង សារ៉ន និងក្រុមហ៊ុនបុត្រសម្ព័ន្ធ សាជីវកម្មសហគមន៍កសិកម្មកម្ពុជា(CACC)។
កិច្ចប្រជុំសំណេះសំណាល និងពិគ្រោះយោបល់របស់ថ្នាក់ដឹកនាំក្រុមហ៊ុននេះ ក៏មានការចូលរួមផងដែរពីមន្ត្រីកសិកម្មឃុំ តំណាងអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូសកម្មភាព (DPA) រួមជាមួយនឹងវត្តមានរបស់ប្រធាននិងតំណាងសហគមន៍កសិកម្ម តំណាងក្រុមអ្នកផលិត ២៧រូប (ស្រ្តី១១រូប)។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ស្រូវដ៏ធំមួយក្នុងស្រុកកោះញែក នៃខេត្តមណ្ឌលគិរី និងការធានាបាននូវទីផ្សារដែលមានស្ថិរភាព តម្លៃប្រកួតប្រជែង និងតម្លៃបុព្វលាភជូនដល់កសិករ ជាពិសេសបងប្អូនជនជាតិដើមភាគតិច ដែលខិតខំផលិត និងអនុលោមតាមស្តង់ដារសរីរាង្គ (Organic) ស្តង់ដារកសិកម្មសរីរាង្គកកើតឡើងវិញ (ROC) និងស្តង់ដារផលិតកម្មស្រូវប្រកបដោយនិរន្តរភាព (SRP) ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងតំបន់ ការចូលរួមថែរក្សាបរិស្ថាន និងការលើកកម្ពស់អភិវឌ្ឍសេដ្ឋកិច្ចសង្គមមូលដ្ឋាន។
មិនត្រឹមតែប៉ុណ្ណេះ នៅក្នុងឆ្នាំ ២០២៥នេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ ក៏បានផ្តល់ឱកាសអោយកសិករអ្នកផលិត ធ្វើការដាំដុះបន្ថែមនូវប្រភេទពូជស្រូវសែនក្រអូប និងចំប៉ីស-៧០ ដែលជាប្រភេទពូជស្រូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងជំរុញលើការដាំដុះ និងការទទួលទិញស្រូវចំណីត្រឡប់មកវិញ នារដូវដាំដុះ និងប្រមូលផល ក្នុងឆ្នាំ២០២៥ខាងមុខនេះ ដែលគិតជាពូជផ្គង់ផ្គត់ពីក្រុមហ៊ុន ទៅអោយកសិករ ប្រមាណ ៤០ តោន៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


