ព័ត៌មានជាតិ
សម្តេចធិបតី អរគុណសប្បុរជនជួយទិញស្រូវពីកសិករ គ្រាន់ជាងអ្នកធ្វើនយោបាយអំពាវនាវឱ្យបរទេសកាត់ជំនួយកម្ពុជា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញមុខថ្លែងអំណរគុណដល់សប្បុរជនក្នុងប្រទេសដែលសស្រាក់សស្រាំសហការគ្នាជួយទិញស្រូវរបស់ប្រជាកសិករ ប្រសើរជាងអ្នកធ្វើនយោបាយនៅក្រៅប្រទេស ដែលតែងតែអំពាវនាវឱ្យបរទេសកាត់ជំនួយ និងបិទទីផ្សារនាំចូលកសិផលពីកម្ពុជា។
អញ្ជើញសម្ភោធសមិទ្ធផលនានាក្នុងភូមិ ប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២០ខែមករានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជាសាធារណៈ អរគុណដល់សប្បុរជនមួយចំនួនដូចជាលោក ឡេង ណាវ៉ាត្រា និងអ្នកមានធនធានមួយចំនួនទៀត ដែលបានជួយទិញស្រូវ-អង្កររបស់ប្រជាកសិករ ទោះតិចឬច្រើន ការជួយនេះជាទឹកចិត្តសំខាន់ណាស់។

សម្តេចមានប្រសាសន៍ថា៖«ខ្ញុំសូមអរគុណណាស់ចំពោះការជួយនេះ ក៏ប្រសើរជាងអ្នកខ្លះដែលអួតថាស្នេហាជាតិនៅក្រៅប្រទេស អត់មានធ្វើអី បានតែខំឱ្យគេកាត់ជំនួយ កាត់ទីផ្សាររដ្ឋ»។ ប៉ុន្តែអ្នកទាំងនេះ(អ្នកក្នុងស្រុក) តិច ឬច្រើន គាត់ខំប្រឹងជួយ ហើយបន្ថែមពីនេះ អរគុណដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សហព័ន្ធស្រូវអង្ករ ចូលអន្តរាគមន៍ជួយធ្វើយ៉ាងណាបង្កើនចរន្តទិញស្រូវ»។
ការជួយពីសប្បុរជន និងដាក់ចេញវិធានការរបស់រដ្ឋាភិបាលនាពេលនេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា នេះគឺជាវិធានអន្តរាគមន៍ជាក់ស្តែងដែលបញ្ចេញទុនរាប់លានដុល្លារក្នុងការការដោះស្រាយបញ្ហានៅចំពោះមុខ។

ឆ្លៀតក្នុងឱកាសនោះដែល សម្តេចធិបតី បានផ្តាំផ្ញើទៅអ្នកវិភាគស៊ីអារម្មណ៍ប៉ុន្មាននាក់នៅក្រៅប្រទេស គួរប្រើមនសិការស្នេហាជាតិពិតប្រាកដរួមគ្នាដោះស្រាយបញ្ហាប្រជាកសិករ ជាជាងរឿងស្អីក៏ទាញចូលនយោបាយ ដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍កសិករ។ សម្តេចថ្លែងថា៖«បើអស់លោកគិតពីប្រយោជន៍ប្រជាពលរដ្ឋមែន នៅក្រៅប្រទេសស្រាប់ហើយ មាត់និយាយសិទ្ធិសេរីភាព និយាយពីផលប្រយោជន៍ប្រជាជនជាធំ តែពេលនេះហេតុអីមិនសុំគេឱ្យបើកទីផ្សារបន្ថែមឱ្យកសិផល (របស់កម្ពុជានាំទៅបរទេស)»។

សម្តេចបន្ថែមថា៖«ប៉ុន្តែមិនហានធ្វើទេ ព្រោះគេកំពុងតែចចារឱ្យអាមេរិក អឺរ៉ុប គិតគូរដាក់សម្ពាធបន្ថែមដក (ប្រព័ន្ធអនុគ្រោះពន្ធ) GSP ដក EBA បន្ថែម។ ចឹងបើឱ្យសុំពង្រីកទីផ្សារខុសពីអ្វីដែលគាត់បានទាមទាររាល់ថ្ងៃឱ្យគេកាត់ទីផ្សាររបស់កម្ពុជា»។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យធនាគារឯកជន ជួយផ្តល់ឥណទានដល់វិស័យកសិកម្ម នៅក្នុងអត្រាការប្រាក់មួយដែលសមរម្យ ជាពិសេសក្នុងដំណាក់កាលនេះ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត