ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីត្រៀមនាំចេញទុរេនទៅចិន ដោយប្រជែងថៃ និងវៀតណាម
ឥណ្ឌូណេស៊ីកំពុងបង្កើនការដាំដុះទុរេន និងបញ្ចប់ដំណើរការផ្លូវច្បាប់ដើម្បីចាប់ផ្តើមការនាំចេញទៅកាន់ប្រទេសចិន ដោយប្រជែងជាមួយប្រទេសនាំចេញទុរេនធំៗក្នុងតំបន់រួមមានថៃ និងវៀតណាម។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។

ការបោះជំហានបែបនេះ អាចឱ្យឧស្សាហកម្មទុរេនដ៏ធំរបស់ឥណ្ឌូណេស៊ីរកប្រាក់ចំណេញ ពីទីផ្សារចិនដែលមានតម្រូវការខ្លាំងសម្រាប់ផ្លែឈើប្រភេទនេះ។ ប៉ុន្តែអ្នកវិភាគនិយាយថា ឥណ្ឌូណេស៊ីប្រហែលមិនទាន់មានសមត្ថភាពបំពេញតម្រូវការអតិថិជនចិនភ្លាមៗនោះទេ ដោយសារតែតម្រូវការក្នុងស្រុកមានច្រើនរួចទៅហើយ។
កាលពីសប្ដាហ៍មុន រដ្ឋបាលគយទូទៅរបស់ចិនបានធ្វើដំណើរទៅកាន់ឥណ្ឌូណេស៊ី ដើម្បីត្រួតពិនិត្យចម្ការទុរេនក្នុងស្រុក និងកន្លែងវេចខ្ចប់។ តាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara ការត្រួតពិនិត្យនឹងទំនងជាសម្រេចចិត្តថាតើ «កិច្ចសហប្រតិបត្តិការនាំចេញទុរេន» អាចបន្ត ឬអត់។
កាលពីខែកក្កដា ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ី «បានកំណត់ដើម្បីពន្លឿន» ការនាំចេញទុរេនពីខេត្ត Central Sulawesi ។ កាលពីខែមុន មានការរាយការណ៍ថា មន្ត្រីនៅទីក្រុងហ្សាកាតាកំពុង «បង្កើនកិច្ចខិតខំប្រឹងប្រែង» ដើម្បីចាប់ផ្តើមការនាំចេញទុរេនទៅចិន។

លើសពីនេះ ក៏មានសេចក្ដីរាយការណ៍ផងដែរថា ក្រសួងកសិកម្មរឥណ្ឌូណេស៊ី បានកំណត់ភូមិចំនួន ៤២២ ជុំវិញប្រជុំកោះ ដើម្បីផ្តោតលើការដាំដុះទុរេន ក្នុងក្ដីសង្ឃឹមជាវិជ្ជមានសម្រាប់ការនាំចេញទុរេនទៅកាន់ប្រទេសចិន។
ការត្រៀមខ្លួនរបស់ឥណ្ឌូណេស៊ី នឹងក្លាយជាការប្រកួតប្រជែងជាមួយប្រទេសនាំចេញទុរេនធំៗផ្សេងៗរួមមានថៃ និងវៀតណាម ដែលកំពុងទទួលរងនូវការត្រួតពិនិត្យការនាំចេញទុរេនទៅចិនយ៉ាងតឹងរុឹង ជុំវិញបញ្ហាប្រើប្រាស់ថ្នាំគីមីដែលអាចបង្កជំងឺមហារីកលើផ្លែទុរេន។
ថៃបាននាំមុខគេលើទីផ្សារទុរេនរបស់ចិនជាយូរមកហើយ ដោយរួមចំណែកលើការផ្គត់ផ្គង់ ៥៧ ភាគរយ ក្នុងទំហំតម្លៃនៃការនាំចេញ ៦,៩៩ ប៊ីលានដុល្លារ កាលពីឆ្នាំមុន។ វៀតណាមគឺជាអ្នកផ្គត់ផ្គង់ធំទី២ ហើយបន្ទាមកមកគឺហ្វីលីពីន និងម៉ាឡេស៊ី។ នេះបើយោងតាមទិន្នន័យគយរបស់ចិន។
អ្នកជំនាញលើកឡើងថា ថៃ និងម៉ាឡេស៊ីបានបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់ និងការទទួលស្គាល់ម៉ាកយីហោនៅក្នុងប្រទេសចិនរួចហើយ ដូច្នេះឥណ្ឌូណេស៊ីចាំបាច់ត្រូវតែធ្វើឱ្យគេស្គាល់៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


