ការផ្សព្វផ្សាយបន្តផ្ទាល់របស់បុគ្គលល្បីឈ្មោះចិន ត្រូវបានកំណត់ថានឹងធ្វើឡើងនៅថ្ងៃទី ១១ និង ១២ ខែឧសភា នេះ ដើម្បីលក់ទុរេន និងផ្លែឈើថៃផ្សេងទៀត
តម្លៃទុរេនវៀតណាមធ្លាក់ចុះខ្លាំង ចំពេលរដូវប្រមូលផលធំខិតចូលមកដល់ ដោយសារតែការរឹតបន្តឹងការត្រួតពិនិត្យសារធាតុគីមីលើទុរេននាំចូលរបស់ចិន ធ្វើឱ្យការនាំចេញធ្លាក់ចុះជាគំហុក ហើយបង្កើនការផ្គត់ផ្គង់លើសតម្រូវការហូរហៀរពេញទីផ្សារក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម VnExpress និង Saigon News។ បើតាម VnExpress ឈ្មួញនាំចេញទុរេននិយាយថា ការត្រួតពិនិត្យទុរេនតាមកុងតឺន័រវៀតណាមចំណាយពេលរហូត ១ សប្ដាហ៍ ហើយទម្រាំបានទៅដល់កន្លែងលក់បោះដុំនៅចិន វាខូចគុណភាពបាត់ទៅហើយ។ នេះគឺជាមូលហេតុដ៏ធំដែលធ្វើឱ្យការនាំចេញទុរេនរបស់វៀតណាមធ្លាក់ចុះជាគំហុក ប្រមាណ ៨៣ ភាគរយ មកនៅត្រឹម ២៧ លានដុល្លារ ក្នុងរយៈពេល...
លោក Loh បានចង្អុលបង្ហាញថា ទុរេនលេខ១ ប្រភេទ Musang King ដែលគេដាំដុះច្រើននៅម៉ាឡេស៊ី ឥឡូវនេះមានតម្លៃ ៧,១២ ដុល្លារ/គីឡូក្រាម នៅចម្ការ
ឥណ្ឌូណេស៊ីប្រហែលមិនទាន់មានសមត្ថភាពបំពេញតម្រូវការអតិថិជនចិនភ្លាមៗនោះទេ ដោយសារតែតម្រូវការក្នុងស្រុកមានច្រើនរួចទៅហើយ។