ព័ត៌មានជាតិ
វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

សួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងវេទិកាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជប៉ុន-អាស៊ាន (JASTIP) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីបន្តកិច្ចសហការក្នុងការអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០ និងលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា។
ពិធីចុះហត្ថលេខាMoU ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោក ហែម វណ្ណឌី រដ្ឋមន្ត្រី (MISTI និង លោក អ៊ូអិណុ អាត់ស៊ុស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
វេទិកា JASTIP បានដើរតួនាទីសំខាន់ក្នុងការផ្តល់ជំនាញ ដើម្បីអនុវត្តសកម្មភាពនានា ដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា២០៣០។ ផលនៃកិច្ចសហការនេះរួមមានការលើកកម្ពស់ការគ្រប់គ្រងប្រព័ន្ធនវានុវត្តន៍ជាតិ និងការពង្រឹងជំនាញរបស់មន្ត្រីរាជការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តោតលើសមត្ថភាពសម្របសម្រួលវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
កិច្ចសហការសំខាន់ក្រោមអនុស្សរណៈនៃការយោគយល់នេះ ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស។ ស្ថាប័នទាំងពីរបាន និងកំពុងរួមគ្នាបង្កើតកម្មវិធីកសាងសមត្ថភាពក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈគំនិតផ្តួចផ្តើម ដូចជាទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ពិព័រណ៍វិទ្យាសាស្ត្រ និងការប្រកួតប្រជែងសំដៅលើកកម្ពស់អ្នកវិទ្យាសាស្ត្រវ័យក្មេងជាដើម។
លោក បណ្ឌិត ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ «ការចុះអនុស្សរណៈនៃការយោគយល់នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរចំពោះគោលដៅរួមសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។»

សាស្ត្រាចារ្យ Ohkakie តំណាង JASTIP បានបន្ថែមថា៖ «ខ្ញុំជឿជាក់ថា អនុស្សរណៈនៃការយោគយល់នេះនឹងបម្រើជាមូលដ្ឋានដ៏រឹងមាំសម្រាប់ទំនាក់ទំនងរីកចម្រើន និងយូរអង្វែង ហើយខ្ញុំរំពឹងថាយើងនឹងទទួលបានជោគជ័យថ្មីៗជាច្រើនទៀត នៅពេលយើងសហការគ្នាដើម្បីសម្រេចគោលដៅរួមរបស់យើង។»
កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រឹមតែជំរុញវប្បធម៌នវានុវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកបណ្តាញទំនាក់ទំនងជាអន្តរជាតិ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នអប់រំបណ្តុះបណ្តាលជំនាញ STEM ទាក់ទាញអ្នកស្រាវជ្រាវជាន់ខ្ពស់ និងលើកកម្ពស់ការផ្លាស់ប្តូរនិស្សិតផ្នែក STEM ជាអន្តរជាតិ។
តាមរយៈកិច្ចសហការនេះ ភាគីទាំងពីរក៏បានពង្រីកកិច្ចសហការលើការអភិវឌ្ឍគោលនយោបាយជាយុទ្ធសាស្ត្រ និងការបង្កើតក្របខ័ណ្ឌលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផងដែរ។ គម្រោងសំខាន់ៗរួមមានគម្រោងមូលនិធិតូយូតា ដែលជំរុញការរៀនសូត្រពីគ្នាទៅវិញទៅមក ស្តីពីការសម្របសម្រួលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងប្រទេសជប៉ុន កម្ពុជា និងថៃ។ លើសពីនេះ JASTIP បានគាំទ្រក្រសួងលើការរៀបចំឯកសារគោលនយោបាយយុទ្ធសាស្ត្រ ការប្រមូលទិន្នន័យពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការភ្ជាប់ទំនាក់ទំនងជាមួយភ្នាក់ងារពាក់ព័ន្ធតាមរយៈ JASTIP-Net។
អនុស្សរណៈនៃការយោគយល់ថ្មីសម្រាប់ឆ្នាំ ២០២៥-២០២៨ នឹងរួមបញ្ចូលសកម្មភាពដូចជាកម្មវិធីបណ្តុះបណ្តាលដោយសង្កេតការអនុវត្តការងារផ្ទាល់ (job shadowing) កម្មវិធីបញ្ជូនសិស្សនិស្សិតទៅអនុវត្តការងារផ្ទាល់ (attachment programs) និងកម្មវិធីផ្តល់ជំនួយសម្រាប់បុគ្គលិកមានទេពកោសល្យ (talent grant programs)៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


