ព័ត៌មានជាតិ
សូត្រខ្មែរ កំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ
អ្នកស្រី ហេង ណៃស៊ី ដែលជាអ្នកត្បាញសូត្រខ្មែរ រស់នៅភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយធម៌ ខេត្តកណ្តាល បានឱ្យ «កម្ពុជាថ្មី» ដឹងថា បច្ចុប្បន្ននេះត្បាញសូត្រខ្មែរ កំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ សំខាន់ឱ្យតែតម្បាញសូត្រត្បាញបានស្អាតល្អ និងមានភាពប្រណិត។

អ្នកស្រី បានលើកឡើងថា មុខរបរត្បាញសូត្រខ្មែរនេះ អ្នកស្រីបានបន្តពីម្តាយ ដែលបន្តមកពីជំនាញយាយទូត រហូតមកដល់ពេលបច្ចុប្បន្ន។ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះសូត្រខ្មែរមានតម្រូវការខ្ពស់ ប៉ុន្តែក៏ទាមទារឱ្យការត្បាញសូត្រនោះបានស្អាតល្អផងដែរទើបអាចលក់បានតម្លៃល្អនៅលើទីផ្សារ។
ទោះជាមានតម្រូវការខ្ពស់ក៏ពិតមែន ប៉ុន្តែ អ្នកស្រី ហេង ណៃស៊ី បានឱ្យដឹងថា ទីផ្សារសូត្រខ្មែរ គឺអ្នកនាំចេញទៅកាន់តែទីផ្សារក្នុងស្រុកប៉ុណ្ណោះ ដូចជា បោះដុំឱ្យនៅផ្សារថ្មី តាមហាងម៉ូយចាស់ដែលធ្លាប់ទិញ និងអ្នកធ្លាប់ស្គាល់ជាដើម នៅមិនទាន់មានការនាំចេញទៅកាន់ទីផ្សារខាងក្រៅនៅឡើយទេ។
ជាមួយគ្នានោះដែរ ចំពោះតម្រូវការនៅក្នុងស្រុក សូត្រសុទ្ធក្នុងមួយក្បិន គឺអ្នកស្រីលក់បោះដុំ នៅក្នុងតំលៃមួយក្បិន ១៤០ ដុល្លារ និង ១៥០ ដុល្លារ។

ដោយសារត្បាញសូត្រទាមទារឱ្យអ្នកត្បាញមានជំនាញ ការយកចិត្តទុកដាក់ និងត្រូវត្បាញដោយដៃផង ក្នុងរយៈពេល ១ សប្ដាហ៍ ទៅ ១០ថ្ងៃ អ្នកស្រីត្បាញសូត្របានត្រឹមតែមួយក្បិនប៉ុណ្ណោះ នេះវាមិនមែនជាការងាយស្រួលទេ ណាមួយក៏មានបង្ករំខានដោយសារអាកាសធាតុផង។ នេះបើយោងតាមអ្នកស្រី។
យ៉ាងណាមិញ ព្រោះតែចំណាយពេលយូរនៅក្នុងការផលិត អ្នកស្រី ហេង ណៃស៊ី បានបន្តថា តម្រូវការទីផ្សារមានច្រើន ជាក់ស្តែង សព្វថ្ងៃនេះការផលិត នៅមិនទាន់គ្រប់ និងអាចផ្គត់ផ្គង់បានទាន់ពេលវេលាទៅតាមតម្រូវការទីផ្សារនៅឡើយទេ។

ក្នុងនាមជាអ្នកត្បាញសូត្រខ្មែរមួយរូប អ្នកស្រី ហេង ណៃស៊ី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តនៅតែជួយបន្តប្រើប្រាស់ផាមួងសូត្រខ្មែរ និងដើម្បីជួយលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរយើង ដែលបានបន្សល់ទុកតាំងពីដូនតា និងបន្តទៅពេលអនាគត៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២២ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


