Connect with us

សេដ្ឋកិច្ច

សហគមន៍ទុរេន៖ ទុរេនមាន់ថងបែកអន្លូង មិនទាន់ដល់ពេលប្រមូលផលនោះទេ

បានផុស

នៅ

សហគមន៍កសិកម្ម ទុរេនបែកអន្លូងស្ទឹងត្រង់ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៧ ខែឧសភាឆ្នាំ២០២៥នេះ ទុរេនបែកអន្លូងឬទុរេន មានប្រភពមកពីតំបន់បែកអន្លូងភាគច្រើនមិនទាន់ដល់ពេលកាត់ប្រមូលផលបាននៅឡើយទេចំពោះពូជ ទុរេនមាន់ថង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះ បានធ្វើឡើង បន្ទាប់ពីមានចរន្តលក់ដូរផ្លែទុរេនមួយចំនួននៅតាមបណ្តាក្រុងរាជធានី ខេត្តបានផ្សព្វផ្សាយលក់ដោយអះអាងថា ជាទុរេនបែកអន្លូងយ៉ាងគគ្រឹកគគ្រេងទៅដល់អ្នកបរិភោគជាពិសេស តាមបណ្តាញសង្គម ដែលទាំង​នេះវាធ្វើអោយប៉ះពាល់ដល់កសិករដាំទុរេននៅទឹកដីខាងបែកអន្លូងទាំងមូល។

សហគមន៍ទុរេនបែកអន្លូងអះអាងថា ទុរេនដែលដាក់លក់ទាំងនោះមិនមានប្រភពពិតប្រាកដ ឬក៏អាចជាទុរេននាំចូលមកពីប្រទេសជិតខាងដែលចិនមិនអនុញ្ញាតឱ្យនាំចូលក៏ថាបានដែលទាំងនេះអាចបណ្តាលឱ្យប៉ះពាល់សុខភាពអ្នក បរិភោគធ្ងន់ធ្ងរ។

សហគមន៍កសិកម្ម ទុរេនបែកអន្លូងស្ទឹងត្រង់លើកឡើងថា៖ «សូមបងប្អូននិយមបរិភោគទុរេនជ្រាបថា គិតត្រឹមថ្ងៃទី០៧​ខែឧសភាឆ្នាំ២០២៥នេះ ទុរេនបែកអន្លូង ឬទុរេន មានប្រភពមកពីតំបន់បែកអន្លូងភាគច្រើនបំផុតមិនទាន់ដល់ពេលកាត់ប្រមូលផលបាននៅឡើយទេចំពោះពូជទុរេនមាន់ថង ហើយករណីទុរេនមាន់ថងដែលអាចកាត់បានគឺមានបរិមាណតិច​តួច​បំផុតដែលមិនអាចដាក់លក់ ឬផ្សាយលក់យ៉ាងច្រើនឬដល់រាប់តោននោះបានដែរ»

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា អាជ្ញាធរស្ថាប័នពាក់ព័ន្ធបានដាក់ចេញវិធានទប់ស្កាត់ការហាមឃាត់ទុរេនដែលមាន​​សារធាតុគីមីលួចនាំចូលមក។

លោក ប៉ែន សុវិជាតិ បន្ថែមថា ក្រសួងពាណិជ្ជកម្មបានអប់រំឱ្យម្ចាស់ចម្ការទុរេន និងអ្នកលក់ផ្លែឈើទាំងអស់កុំឱ្យនាំចូលទុរេនបរទេសហើយកុហកបន្លំថា ជាទុរេនរបស់ខ្មែរ ដើម្បីការពារអ្នកប្រើប្រាស់ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។

លោក ប៉ែន សុវិជាតិ បញ្ជាក់ថា៖ «ក្រសួងមិនព្រងើយកន្តើយទេ បច្ចុប្បន្ននេះ ហើយក៏សុំអំពាវនាវឱ្យ​មានកិច្ចសហការពីប្រជាជនអ្នកប្រើប្រាស់ អាចជូនដំណឹងមកក្រសួងពាណិជ្ជកម្ម ក្នុងករណីសង្ស័យថា ទុរេនដែលនាំចូល ឬដាក់លក់នៅកន្លែងណាមួយអាចជាទុរេនដែលមានផ្ទុកសារធាតុគីមី ឬទុរេននាំចូលពីក្រៅប្រទេស ហើយក្លែងបន្លំជាទុរេនកម្ពុជា ពី​ព្រោះ​​ឥឡូវនេះ យើងកំពុងយកចិត្តទុកដាក់ខ្ពស់បញ្ហាទុរេនដែលមានផ្ទុកសារធាតុដែលអាចបង្ករជាជំងឺផ្សេងៗ ខណៈជំងឺមហារីកកំពុងកើនឡើងនៅកម្ពុជា»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម