ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
តម្លៃប្រេងអន្តរជាតិបានបន្តហក់ឡើងជិត ២% សម្រាប់ការជួញដូរនៅថ្ងៃពុធនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបើកការវាយប្រហារតាមអាកាសថ្មីប្រឆាំងអ៊ីរ៉ង់ ហើយដាក់ទណ្ឌកម្មប្រេងលើប្រទេសនេះឡើងវិញ ដែលធ្វើឱ្យទីផ្សារព្រួយបារម្ភថា បទឈប់បាញ់រវាងភាគីទាំង២ អាចនឹងដួលរលំ ហើយការផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ាអាចរងការរំខានជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅ ម៉ាក Brent បានកើនឡើង ១,៩% ដល់ ៧៥,៥៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៩ កន្លះព្រឹកនៅទីក្រុងហុងកុង ខណៈប្រេងអាមេរិក West Texas Intermediate (WTI) បានកើនឡើង ១,៩% ដល់ ៧១,៨១ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ បានហក់ឡើងជាង ៣% ពេលបិទការជួញដូរនៅថ្ងៃអង្គារ បន្ទាប់ពីអាមេរិកដកការលើកលែងទណ្ឌកម្មប្រេងអ៊ីរ៉ង់ ក្រោយហេតុការណ៍វាយប្រហារលើនាវាពាណិជ្ជកម្ម ដែលគេចោទប្រកាន់អ៊ីរ៉ង់ថាជាអ្នកធ្វើ។
បន្ថែមពីនោះ អាមេរិកបានវាយប្រហារតាមអាកាសថ្មីលើអ៊ីរ៉ង់ ហើយបើតាមបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) ការវាយប្រហារនេះធ្វើឡើងជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្មចំនួន ៣ គ្រឿង ដែលកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស ដែលជាច្រកដឹកប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក។
អ្នកវិភាគទីផ្សារបានប្រាប់រ៉យទ័រថា ភាពតានតឹងថ្មីបង្ហាញថា ការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស នៅតែមានភាពផុយស្រួយ។ ប្រសិនបើបញ្ហានេះបន្ត ហើយចរាចរណ៍នាវាកាត់តាមច្រកសមុទ្រដដែលនៅតែមានតិចជាង ៥០% នៃកម្រិតមុនសង្គ្រាម នោះការខ្វះខាតការផ្គត់ផ្គង់ប្រេងអាចជំរុញឱ្យតម្លៃប្រេងបន្តកើនឡើង។
គួរគូសបញ្ជាក់ថា ក្រោយអាមេរិក និងអ៊ីរ៉ង់ បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែមុន តម្លៃប្រេងបានធ្លាក់ចុះវិញមកកម្រិតមុនសង្គ្រាម ដោយសារទីផ្សាររំពឹងថា ការផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ានឹងកើនឡើង ហើយវិនិយោគិនជាច្រើនបានសង្ឃឹមថាតម្លៃប្រេងនឹងបន្តធ្លាក់ចុះ។
ពាក់ព័ន្ធនឹងការវិវត្តចុងក្រោយ អ៊ីរ៉ង់បានប្រកែកថាខ្លួនមិនមែនជាអ្នកទទួលខុសត្រូវលើការវាយប្រហារលើនាវាពាណិជ្ជកម្មទាំង ៣ គ្រឿងនោះទេ ប៉ុន្តែប្រទេសកាតាបានចោទប្រកាន់អ៊ីរ៉ង់ថាជាអ្នកនៅពីក្រោយការវាយប្រហារនោះ ដែលរួមបញ្ចូលទាំងការវាយប្រហារដោយដ្រូនលើនាវាដឹកឧស្ម័ន LNG របស់កាតា។
បច្ចុប្បន្ន អ៊ីរ៉ង់បានបញ្ជាឱ្យនាវាដឹកទំនិញ ប្រើប្រាស់ផ្លូវដែលនៅជិតឆ្នេរសមុទ្ររបស់ខ្លួន ជំនួសផ្លូវក្បែរប្រទេសអូម៉ង់ ខណៈអាមេរិកទទូចថា ច្រកសមុទ្រហ័រមូហ្ស គួរតែបើកចំហសម្រាប់ការធ្វើនាវាចរណ៍ដោយសេរី៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


