សេដ្ឋកិច្ច
ទុរេនបែកអន្លូងចាប់ផ្ដើមប្រមូលផល រដូវកាលថ្មី
សហគមន៍កសិកម្ម ទុរេនបែកអន្លូងស្ទឹងត្រង់ បានបញ្ជាក់ថា រដូវកាលប្រមូលផលទុរេនបែកអន្លូងនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ចាប់ផ្ដើមប្រមូលផលបណ្ដើរៗ ចាប់ពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ ខណៈសហគមន៍គ្រោងធ្វើកម្មវិធីបើករដូវកាលប្រមូលផល ២០២៥ ឆាប់ៗនេះ។

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ប្រាប់កម្ពុជាថ្មីថា ចម្ការក្នុងសមាជិកសហគមន៍មួយចំនួនអាចចាប់ផ្ដើមកាត់ប្រមូលផលបានខ្លះៗជាបណ្ដើរៗ ដោយលក់ក្នុងតម្លៃ ១ ម៉ឺន ៧ ពាន់រៀល ក្នុងមួយគីឡូក្រាម (លក់ទំហំតិចចេញពីចម្ការ)។
សហគមន៍ទុរេនបែកអន្លូង បន្តអំពាវនាវឱ្យអាជីវករបោះដុំលក់រាយ និងម្ចាស់ចម្ការទុរេន ត្រូវស្វែងយល់ និងដឹងពីប្រភពទុរេនឱ្យបានច្បាស់ដើម្បីសម្រេចចិត្តទិញ លក់ និងរក្សាសុខមាលភាពរបស់ខ្លួន។
សហគមន៍ទុរេនបែកអន្លូងមានសមត្ថភាពផលិត និងប្រមូលផលទុរេនបានប្រមាណ ២ ពាន់ ៥០០ តោន ដើម្បីផ្គត់ផ្គង់តម្រូវការលើទីផ្សារ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


