ព័ត៌មានអន្ដរជាតិ
វៀតណាមអនុម័តគម្រោងវិនិយោគ ១,៥ ប៊ីលានដុល្លារ របស់ក្រុមហ៊ុន ត្រាំ
រដ្ឋាភិបាលកាលពីសប្ដាហ៍មុន បានអនុម័តលើគម្រោងអភិវឌ្ឍតំបន់អេកូទេសចរណ៍ និងកន្លែងកីឡាវាយកូនហ្គោលក្រុងទំហំ ១,៥ ប៊ីលានដុល្លារ របស់ The Trump Organization ដែលជាក្រុមហ៊ុនពហុវិស័យរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងដៃគូក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។
គម្រោងដែលចុះហត្ថលេខាអនុម័តដោយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha នេះ លាតសន្ធឹងលើផ្ទៃដៃ ៩៩០ ហិចតា ក្នុងខេត្តភាគខាងជើង Hung Yen ដោយមានព្រំប្រទល់ជាប់ទន្លេក្រហមពីខាងជើងនិងខាងលិច។
ក្រៅពីកន្លែងវាយកូនហ្គោល គម្រោងដដែលក៏មានតំបន់លំនៅដ្ឋាន និងសួនកម្សាន្តផងដែរ។ ការសាងសង់ត្រូវបានគ្រោងទុកចន្លោះពីត្រីមាសទី ២ ឆ្នាំនេះ រហូតដល់ឆ្នាំ ២០២៩។
បើតាម VnExpress គម្រោងនេះត្រូវបានស្នើឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Kinh Bac City និង The Trump Organization ដែលជាក្រុមហ៊ុនពហុវិស័យរបស់លោក ត្រាំ។
គួរគូសបញ្ជាក់ថា បច្ចុប្បន្ន The Trump Organization គ្រប់គ្រង និងដំណើរការសណ្ឋាគារ ទីលានវាយកូនហ្គោល អចលនទ្រព្យពាណិជ្ជកម្ម និងអចលនទ្រព្យលំនៅដ្ឋានជាច្រើននៅទូទាំងពិភពលោក។ នៅអាស៊ី ក្រុមហ៊ុនមានទីលានវាយកូនហ្គោលនៅឌូបៃ ឥណ្ឌូណេស៊ី អូម៉ង់ និងអចលនទ្រព្យនៅកូរ៉េខាងត្បូង ហ្វីលីពីន និងឥណ្ឌា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


