សេដ្ឋកិច្ច
ចម្ការស្ដេចទុរេន គ្រោងរៀបចំប៊ូហ្វេ និងពិព័រណ៍ទុរេនខ្មែរ
សហគមន៍ចម្ការស្តេចទុរេន នៅខេត្តកំពត គ្រោងរៀបចំប៊ូហ្វេ និងពិពណ៌ទុរេនខ្មែរនៅអំឡុងខែមិថុនា ឆ្នាំ ២០២៥ ដើម្បីផ្ដល់ទំនុកចិត្ត និងជំរុញឱ្យពលរដ្ឋគាំទ្រផលិតផលក្នុងស្រុក។

លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងប្រធានសហគមន៍ចម្ការស្តេចទុរេន ប្រាប់កម្ពុជាថ្មីថា លោកមានបំណងផ្ដួចផ្ដើមរៀបចំពិព័រណ៌ទុរេនខ្មែរដោយលោកគ្រោងស្នើសុំឱ្យក្រសួងគាំទ្រ ឱ្យមានការរៀបចំពិព័រណ៍នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តធំៗមួយចំនួន។
លោក ឃឹម ប៊ុនឡែន ចង់ឱ្យរដ្ឋាភិបាលជំរុញចលករ ផ្សព្វផ្សាយផលិតផលទុរេនខ្មែរ ដើម្បីឱ្យអ្នកទទួលទាន មានទំនុកចិត្ត ខណៈពួកគាត់កំពុងបាត់ទំនុកចិត្តលើទុរេននាំចូល។

លោក ឃឹម ប៊ុនឡែន ថ្លែងថា៖ «ឥឡូវហ្នឹងគាត់បាត់បង់ទំនុកចិត្ត មួយណាពិត មួយណាក្លែងក្លាយ អញ្ចឹងបើយើងមានជាពិព័រណ៌មួយ ដែលផ្សព្វផ្សាយផលិតផលទុរេនខ្មែរ ហើយមានការចូលរួមពីចម្ការ សហគមន៍ និងក្រសួងពាក់ព័ន្ធ នឹងធ្វើឱ្យពលរដ្ឋមានទំនុកចិត្ត ហើយងាកមកគាំទ្រ អញ្ចឹងអ្នកលក់ អត់ច្បាស់លាស់ក៏គាត់អត់ហ៊ានចូលដែរ»។
តាមផែនការដែលលោក គ្រោងកម្មវិធីពិព័ណ៍នេះ មានរៀបចំប៊ូហ្វេទុរេន ពិព័រណ៍ ដោយការដាក់តាំងបង្ហាញទុរេនពីគ្រប់ខេត្ត ហើយមានទុរេនបោះដុំ លក់រាយ ដែលមានតម្លៃធូរថ្លៃ។
បើតាមម្ចាស់ចម្ការស្តេចទុរេនរូបនេះ ប្រភេទទុរេនដែលយកមកដាក់ ចូលក្នុងប៊ូហ្វេទុរេននេះគឺភាគច្រើនដូជជាទុរេនមាន់ថង ឪខាក់ជាដើម។
សូមបញ្ជាក់ផងដែរថា ចម្ការស្ដេចទុរេននឹងរៀបចំពិពណ៌ទុរេន និងប៊ូហ្វេទុរេន ជាលើកទី២ នៅកោះពេជ្រ រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី ៣១ ឧសភា ដល់ថ្ងៃទី ១ មិថុនាខាងមុខនេះ៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


