Connect with us

សេដ្ឋកិច្ច

ក្រសួងប្រកាសឱ្យអ្នកចិញ្ចឹមត្រចៀកកាំ មកដាក់ពាក្យស្នើសុំនាំចេញសំបុកត្រចៀកកាំទៅចិន

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសអំពាវនាវដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំ សម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារដែលមានបំណងនាំចេញសំបុកត្រចៀកកាំ ទៅកាន់ប្រទេស​ចិន មកដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួងកសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសរបស់ក្រសួងកសិកម្ម បានធ្វើឡើងបន្ទាប់ពីពិធីសារនាំចេញសំបុកត្រចៀកកាំពីកម្ពុជា ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អង្គភាពជំនាញនឹងធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ដោយអនុលោមតាមបទដ្ឋានបច្ចេកទេសពាក់ព័ន្ធដូចមានកំណត់ក្នុងពិធីសារ និងសម្របសម្រួលជាមួយភាគីគយចិនដើម្បីនាំចេញ។

លោក ស៊ុយ កុកធាន ប្រធាន​សមាគម​ត្រចៀក​កាំ​កម្ពុជា ប្រាប់កម្ពុជាថ្មីថា៖« យើងត្រូវសិក្សាពីនីតិវិធីមួយចំនួនទៀត ខណៈសមាគម ក៏ដូចជាអ្នកអភិរក្សត្រចៀកកាំ អ្នកដែលធ្វើការកែច្នៃ និងនាំចេញ ទៅជជែក​ពិភាក្សាជាមួយអ្នកជំនាញរបស់ក្រសួងកសិកម្ម ដើម្បីបញ្ជាក់ថា តើនីតិវិធីដែល​យើងត្រូវធ្វើបន្តបន្ទាប់ទៀតនោះ មានលក្ខណៈយ៉ាងម៉េច។ លោក បញ្ជាក់ថា ទោះជាយ៉ាងណានេះជាជំហានដ៏ជោគជ័យ ដែលកសិករ​រង់ចាំយូរហើយ»។

លោក ​ស៊ុយ ​កុកធាន បានបន្ថែមថា ការអភិរក្សសំបុកត្រចៀក​កាំមានលក្ខណៈល្អ សម្រាប់​​ប្រជាកសិករខ្មែរ ដែលមិនសូវមានពេល គាត់ចិញ្ចឹមត្រចៀកកាំគឺល្អ ពីព្រោះត្រចៀកកាំមិនត្រូវការថែទាំច្រើន ខណៈការចំណាយទៅលើប្រតិបត្តិការក៏តិច ដែលជា​ចំណូល​បន្ថែម។

បើតាមលោក ​ស៊ុយ ​កុកធាន ទីផ្សារសំបុកត្រចៀកកាំនៅកម្ពុជានៅមានសក្ដានុពល ដោយ​សារតែ​ ​ចិន តៃវ៉ាន់ ហុងកុង និងសិង្ហបុរី ជាពិសេសប្រទេសចិន គឺជាប្រទេសដែលមានចំណង​មិត្ត​ភាព​ធំ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មច្រើនជាមួយកម្ពុជា ដូច្នេះសំបុកត្រចៀកកាំមានសក្ដានុពល​ខ្ពស់​ក្នុងការ​នាំ​ចេញទៅប្រទេសចិន។

តម្លៃសំបុកត្រចៀកកាំបច្ចុប្បន្ន ៣០០ ទៅ ៤៥០ ដុល្លារ សម្រាប់សំបុកមិនទាន់កែច្នៃ ប៉ុន្តែ​បើ​កែច្នៃហើយចន្លោះពី ៩០០ ទៅ ១ ៥០០ ក្នុងមួយគីឡូក្រាម។

ផលិតកម្មសំបុកត្រចៀកកាំផលិតនៅកម្ពុជា ភាគច្រើនផលិត​នៅខេត្តជាប់​មាត់​សមុទ្រ ដូចជា ខេត្តកំពត ខេត្តកោះកុង ប៉ុន្តែសក្ដានុពល​សម្រាប់​​ការវិនិយោគបន្ត បច្ចុប្បន្ន បាន​ប្ដូរ​មក​ខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញ​បឹង​ទន្លេសាប ខេត្តស្ទឹងត្រែង និងព្រះ​វិហារ​វិញ ដោយសារខេត្តជាប់មាត់សមុទ្រ មានការសាង​សង់​ច្រើន​លើសលប់។ តាមការប៉ាន់ស្មាន កម្ពុជាមានសត្ថភាពផលិតសំបុកត្រចៀកកាំប្រមាណ ១០០ តោន ក្នុងមួយឆ្នាំ៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម