Connect with us

ព័ត៌មានជាតិ

ប្រាប់​ដល់​កម្ពុជា​ថ្មី បន្ថែម​ពី​ទុរេន កម្ពុជា​ត្រៀម​នាំ​ចេញ​ផល​កសិកម្ម​សំខាន់​ពីរ​មុខ​ទៀត​ទៅ​ទីផ្សារ​ប្រទេស​ចិន

បានផុស

នៅ

ស្បែក​ក្រពើ និង​សំបុក​ត្រចៀក​ចាំ កំពុង​រង់ចាំ​ការ​អនុញ្ញាត​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន បន្ទាប់​ពី​ទុរេន​ស្រស់​របស់​កម្ពុជា​ត្រូវ​បាន​អគ្គរដ្ឋបាល​គយ​ចិន (GACC) អនុញ្ញាត​ឱ្យ​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន​ដោយ​ផ្ទាល់។ នេះ​បើ​តាម​លោក ឃឹម ហ្វីណង់ មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ប្រាប់​សារព័ត៌មាន​កម្ពុជា​ថ្មី​នៅ​រសៀល​នេះ ក្រោយ​កម្ពុជា​ទទួល​បាន​ភ្លើង​ខៀវ​ក្នុង​ការ​នាំ​ចេញ​ទុរេន​ស្រស់​ទៅ​ទីផ្សារ​ប្រទេស​ចិន​បន្ថែមពីលើទំនិញកសិកម្មជាច្រើនមុខទៀត។

លោក ឃឹម ហ្វីណង់ បាន​ប្រាប់សារព័ត៌មាន​កម្ពុជា​ថ្មី​ថា ក្រៅពី​កសិផល ក៏​មាន​ផ្នែក​វិស័យ​ព្រៃឈើ និង​វិស័យ​ជលផល​ដែល​មាន​ស្បែកក្រពើ និង​សំបុក​ត្រចៀកកាំ ដែលជា​ផលិតផល​ដ៏សំខាន់​របស់​កម្ពុជាកំពុង​រង់ចាំ​ ដើម្បី​ឈាន​​​នាំចេញទៅ​ទីផ្សារចិន ​ស្រប​តាម​ពិធីសារ​ដែល​បាន​ចុះ​ហត្ថលេខា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​មក​កម្ពុជា។

ពាក់ព័ន្ធ​ផលកសិកម្ម​ បើ​តាម​មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម មកដល់បច្ចុប្បន្ននេះ មានទំនិញ​កសិកម្ម​របស់​កម្ពុជា​ចំនួន ៩ មុខ ដែល​ទទួល​បាន​ការ​អនុញ្ញាតិ​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន ដែល​ក្នុង​នោះ​រួមមាន​ផ្លែ​ទុរេន​ស្រស់​ អង្ករ​និង​កញ្ចុង​អង្ករ ចំណិតដំឡូងមី​ក្រៀម គ្រាប់​ពោត ផ្លែ​ចេក ផ្លែ​ស្វាយ ផ្លែមៀន ម្រេច​ និង​ផ្លែដូង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម