សេដ្ឋកិច្ច
សហគ្រិនខ្មែរម្នាក់ គ្រោងបង្កើតប្រេនឈ្មោះទឹកត្រចៀកាំ ដាក់លក់លើផ្សារទំនើបជំនួសផលិតផលថៃ
ម្ចាស់អាជីវកម្មផ្ទះអភិរក្សសត្វត្រចៀកកាំមួយ គ្រោងបង្កើតប្រេនឈ្មោះទឹកត្រចៀកកាំ ដាក់លក់លើទីផ្សារប្រទេសកម្ពុជា ជំនួសឱ្យផលិតផលនាំចូលពីប្រទេសថៃ។

ថ្លែងប្រាប់ កម្ពុជាថ្មី លោក ញ៉ែម ប៊ុនថា ជាម្ចាស់អាជីវកម្មផ្ទះអភិរក្សសត្វត្រចៀកកាំ ឱ្យដឹងថា ថ្មីៗនេះ លោកគ្រោងនឹងរៀបចំបង្កើតប្រេនឈ្មោះទឹកត្រចៀកកាំដែលមានស្ដង់ដាត្រឹមត្រូវ ដាក់លក់ផ្សារទំនើប និងម៉ាតមួយចំនួនក្នុងប្រទេសកម្ពុជា ដើម្បីជំនួសឱ្យផលិតផលទឹកត្រចៀកកាំរបស់ថៃ បន្ទាប់ពីប្រជាជនខ្មែរពហិការឈប់គាំទ្ររួចមក។

សហគ្រិនរូបនេះ បានឱ្យដឹងទៀតថា មូលហេតុដែលលោកបង្កើតប្រេនឈ្មោះទឹកត្រចៀកកាំនេះ ដោយសារតែលោកចង់ឱ្យខ្មែរអាចមានផលិតផលដែលមានស្ដង់ដាមួយដោយខ្លួនឯង។ ក្រៅពីនេះ លោក ញ៉ែម ប៊ុនថា ក៏មានផ្ទះអភិរក្សសត្វត្រចៀកកាំដែលជាអាជីកម្មផ្ទាល់ខ្លួនស្រាប់ ដែលស្ថិតនៅខេត្តព្រះសីហនុ និងខេត្តកំពង់ចាម ផងដែរ។ កត្តាទាំងនេះហើយ ដែលនាំឱ្យសហគ្រិនរូបនេះ ចង់បង្កើតផលិតសម្រេចមួយសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
សម្រាប់ពេលបច្ចុប្បន្ន លោក ញ៉ែម ប៊ុនថា ក៏មានអាជីវកម្មកែច្នៃសំបុកត្រចៀកកាំ និងផលិតទឹកត្រចៀកកាំដាក់លើលើទីផ្សាររួចខ្លះមកហើយដែរ។ ក្រៅពីមុខរបរទាំងនេះ លោក ញ៉ែម ប៊ុនថា ក៏មានអាជីវកម្មមួយទៀត នោះគឺទទួលរៀបចំផ្ទះអភិរក្សសត្វត្រចៀកកាំសម្រាប់អ្នកដែលចង់បង្កើតអាជីកម្មរកស៊ីខាងផលិតសំបុកត្រចៀកកាំទាំងនេះ ផងដែរ។


គួរឱ្យដឹងថា ផលិតកម្មសំបុកត្រចៀកកាំផលិតនៅកម្ពុជា ភាគច្រើនផលិតនៅខេត្តជាប់មាត់សមុទ្រ ដូចជា៖ ខេត្តកំពត ខេត្តកោះកុង ប៉ុន្តែសក្ដានុពលសម្រាប់ការវិនិយោគបន្ត បច្ចុប្បន្ន បានប្ដូរមកកាន់ខេត្តភូមិភាគកណ្ដាល មានដូចជា៖ ខេត្តកំពង់ធំ ខេត្តជុំវិញបឹងទន្លេសាប ខេត្តស្ទឹងត្រែង និងព្រះវិហារវិញ ដោយសារខេត្តជាប់មាត់សមុទ្រ មានការសាងសង់ច្រើនលើសលប់។
តាមការប៉ាន់ស្មាន កម្ពុជាមានសមត្ថភាពផលិតសំបុកត្រចៀកកាំប្រមាណ ១០០ តោន ក្នុងមួយឆ្នាំ៕


អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


