ព័ត៌មានជាតិ
សហគមន៍ស្រុកភ្នំព្រឹក ផ្គត់ផ្គង់បន្លែជាង ៣០០ តោននៅ ៥ ខែ ឆ្នាំនេះ
លោក ហ៊ុន វត្ថា ប្រធានសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា បានប្រាប់ឱ្យដឹងថា រយៈពេល ៥ ខែ នៃឆ្នាំ២០២៥ នេះ សហគមន៍អាចប្រមូលផលបានប្រមាណ ៣២០តោន សម្រាប់លក់នៅលើទីផ្សារ។

លោក ហ៊ុន វត្ថា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះនៅក្នុងសហគមន៍ ក្នុងរយៈពេល ១ខែ បានប្រមូលផលបន្លែបានចន្លោះពី ៥០-៦០តោន ទៅតាមប្រភេទមុខដំណាំ សម្រាប់នាំទៅលក់នៅតាមទីផ្សារទាំងក្នុងខេត្តបាត់ដំបង និងភ្នំពេញ។
ក្នុងនោះដែរ ក្រៅពីលក់ទៅលើទីផ្សារមួយចំនួននៅក្នុងខេត្ត និងតាមបណ្តាខេត្តមួយចំនួន លោក ហ៊ុន វត្ថា បានឱ្យដឹងថា បច្ចុប្បន្នសហគមន៍ក៏បានពង្រីកទីផ្សារទៅតាមព្រំដែនមួយចំនួនទៀតដូចគ្នាដែរ ដូចជា កំរៀង-ភ្នំព្រឹក និងទៅដល់ប៉ោយប៉ែតជាដើម។

ក្នុងនោះ គឺមានប្រជាកសិករ ដែលនៅចាំទទួលយកបន្លែទៅលក់បន្តបើកជាតូបតូចៗ គឺលក់តែបន្លែរបស់សហគមន៍តែប៉ុណ្ណោះ ក្នុងមួយថ្ងៃអាចនាំចេញទៅប្រមាណ៥០០-៦០០គីឡូ និងថ្ងៃខ្លះទៀត អាចឈានដល់ ៧០០គីឡូក្រាមក៏មាន។
«ក្រៅពីទីផ្សារថ្មីនៅតាមព្រំដែននេះ សហគមន៍ ក៏នាំចេញទៅតាមទីផ្សារមួយចំនួនផ្សេងទៀតដូចជា សៀមរាប និងរាជធានីភ្នំពេញ ដែលមានខាងទីផ្សារសហភាពជាអ្នកទទួលទិញ។» លោក ហ៊ុន វត្ថា បន្ថែមបែបនេះ។

សូមជម្រាបថា សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា មានទីតាំងស្ថិតក្នុងភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែល សព្វថ្ងៃ នៅក្នុងសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ធ្វើការនាំចេញបន្លែចម្រុះប្រមាណជាង ១០ មុខ ដែលមានដាំក្នុងសំណាញ់ លក់លើទីផ្សារចន្លោះពី ២ តោន ទៅ ២,៥ តោន ក្នុងមួយថ្ងៃ៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


