សេដ្ឋកិច្ច
កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត ៣ លាននាក់ កើនជាង ១០%
កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ២,៩៥ លាននាក់ នៅក្នុងរយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ ២០២៥ កើនឡើង ១១,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាស្ថានសេដ្ឋកិច្ចសកល និងតំបន់នៅបន្តប្រឈមភាពមិនប្រាកដប្រជាខ្ពស់ក្តី។

យោងតាមក្រសួងទេសចរណ៍ ក្នុងចំណោមទេសចរណ៍ជាង ២,៩៥ លាននាក់ មានទេសចរណ៍ថៃជាង ៨៥ ម៉ឺននាក់ កើន ១១,១% វៀតណាមជាង ៥១ ម៉ឺននាក់ ធ្លាក់ចុះ ២,៦% ចិន ៤៨ ម៉ឺននាក់ កើន ៥០% ឡាវ ជាង ១០ ម៉ឺននាក់ ធ្លាក់ចុះ ៣២% និងអាមេរិកជាង ១០ ម៉ឺននាក់ កើនឡើង ៧,៧%។
លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្រោយការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល វិស័យទេសចរណ៍បានរីកចម្រើនឡើងវិញគួឱ្យកត់សម្គាល់ ដែលកំណើនទេសចរណ៍បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោក នី ផល្លី បន្ថែមថា៖ «នៅក្នុងវិស័យទេសចរណ៍តាំងពីសម័យកាលកូវីដ១៩ រហូតមកដល់បច្ចុប្បន្ន យើងរៀបចំយុទ្ធសាស្ត្រមួយក្នុងការសម្របខ្លួន ដូច្នេះការរៀបចំគោលនយោបាយថ្មីៗ និងយុទ្ធសាស្ត្រ គឺត្រូវតែសម្របខ្លួនឱ្យមានភាពធន់ឱ្យមានទៅនឹងការបម្រែបម្រួល ទោះបីមានកូវីដ ឬមានអីផ្សេងក្រៅពីកូវីដ ស្ថានភាពនយោបាយក្នុងតំបន់ ឬយ៉ាងណា យើងមានគោលនយោបាយមួយគឺភាពធន់ ដូច្នេះរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយច្រើន ដើម្បីពង្រឹងភាពធន់នៅក្នុងវិស័យទេសចរណ៍ យើងព្យាយាមប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព»។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងថា វិស័យទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសលំហូរចូលយ៉ាងច្រើននៃភ្ញៀវទេសចរចិនមកកម្ពុជានៅមុនវិបត្តិជំងឺកូវីដ-១៩ មានការកើនឡើងរហូតដល់ ២,៤ លាននាក់ នៅឆ្នាំ២០១៩ ដែលបានរួមចំណែកយ៉ាងច្រើនដល់កំណើនសេដ្ឋកិច្ចកម្ពុជា ការបង្កើតការងារ ការបង្កើតនូវប្រភពនៃប្រាក់ចំណូលដល់ប្រតិបត្តិករទេសចរណ៍កម្ពុជា និងវិស័យពាក់ព័ន្ធជាច្រើនទៀត។
កម្ពុជារំពឹងស្វាគមន៍ភ្ញៀវទេចរអន្តជាតិប្រមាណ ៧,៥ លាននាក់នៅឆ្នាំ២០២៥ ដែលនឹងបង្កើតចំណូលចូលសេដ្ឋកិច្ចជាង៥ពាន់លានដុល្លារ។
នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើងជិត ២៣ ភាគរយ ដោយទទួលបានប្រាក់ចំណូលសរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៧% ធៀបនឹងឆ្នាំ ២០២៣។
ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេសចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


