សេដ្ឋកិច្ច
កម្ពុជានាំចេញកសិផលជាង ៧,៨ លានតោន គិតជាទឹកប្រាក់ប្រមាណ ២,៨៧ ពាន់លានដុល្លារ នៅឆមាសទី១
នៅឆមាសទី១ ឆ្នាំ ២០២៥ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានបានជាង ៧,៨៣ លានតោន (៧ ៨៣៣ ១០១) កើនឡើងជិត ១,៧ លានតោន ស្មើនឹង ២៧,៦៦% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤ ក្នុងនោះផលិតផលក្រៅពីស្រូវ-អង្ករ ចំនួនជាង ៤,២ លានតោន ស្រូវចំនួនជាង ៣,១៧ លានតោន និងអង្ករជាង ៣៨ ម៉ឺនតោន ទៅកាន់ ៧៨ ប្រទេស។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បង្ហាញថា គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៥ ទឹកប្រាក់ទទួលបានពីការនាំចេញកសិផលសម្រេចបានប្រមាណ ២,៨៧ ពាន់លានដុល្លារ ក្នុងនោះទឹកប្រាក់នាំចេញស្រូវ-អង្ករចំនួនជាង ១,៩២ ពាន់លានដុល្លារ។
លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ការនាំចេញផលិតផលដំណាំនៅរយៈពេល ៦ ខែឆ្នាំនេះ មានកំណើន តែផលិតផលមួយចំនួនថយចុះ ដូចជាដំឡូងមីដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។

យោងតាមក្រសួងពាណិជ្ជកម្ម នៅឆមាសទី១ ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងប្រទេសកម្ពុជា ជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិ សម្រេចបានជាង ៣០ ពាន់លានដុល្លារ កើនឡើង ១៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៥ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា ជាមួយដៃគូអន្តរជាតិមានទឹកប្រាក់សរុប ៣០,៥៧ ពាន់លានដុល្លារ កើនឡើង ១៧,២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញ ១៤,២៩ ពាន់លានដុល្លារ កើន ១៦,២% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ១៦,២៧ ពាន់លានដុល្លារ កើនឡើង ១៨%៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


