សេដ្ឋកិច្ច
កម្ពុជារកចំណូលបាន $១៣២ លាន ពីការនាំចេញផ្លែចេកស្រស់ត្រឹមរយៈពេល ៩ ខែ
កម្ពុជារកចំណូលបានចំនួន ១៣២ លានដុល្លារ ពីការនាំចេញផ្លែចេកស្រស់ នៅក្នុងរយៈពេល ៩ ខែ (មករា-កញ្ញា) ឆ្នាំ ២០២៥ កើនឡើង ២០,៥៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលសម្រេចបាន ១១០ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា ការនាំចេញចេកស្រស់របស់កម្ពុជាទៅកាន់ទីផ្សារបរទេសមានការកើនឡើងដោយសារតែមានតម្រូវការខ្ពស់។
អ្នកស្រី ហេង ដាវី ប្រធានគ្រប់គ្រងក្រុមហ៊ុន ឡុង ស្រេង ចម្ការចេកនៅក្នុងស្រុកស្ទឹងត្រង់បានប្រាប់សារព័ត៌មានថា បច្ចុប្បន្នមានទីផ្សារប្រទេសធំពីរដែលក្រុមហ៊ុនបាននាំចេញមានទីផ្សារប្រទេសចិន និងជប៉ុន។
អ្នកស្រី ហេង ដាវី បញ្ជាក់ថា ក្នុងមួយថ្ងៃក្រុមហ៊ុនត្រូវកាប់ចេកចេញពីចម្ការពី ៦ ទៅ ៧ ពាន់ស្និតដើម្បីវេចខ្ចប់នាំចេញ ដែលមួយថ្ងៃយ៉ាងហោចណាស់មានពី ៣ កុងតឺន័រ និងអាចឈានដល់ ១០ កុងតឺន័រ នៅពេលមានតម្រូវការខ្ពស់ ដែលភាគច្រើននាំទៅទីផ្សារប្រទេសចិននិងជប៉ុន ខណៈទីផ្សារក្នុងស្រុកមានចំនួនតិចតួច។

នៅក្នុងឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ១៣៨ លានដុល្លារ ពីការនាំចេញចេកស្រស់ មានការធ្លាក់ចុះជាង ១១% ធៀបនឹងឆ្នាំ ២០២៣។
កម្ពុជាមានផ្ទៃដីដាំដុះចេកប្រមាណជាង ១៦ ពាន់ហិកតា និងផ្ទៃដីកំពុងប្រមូលផលជាង១១ពាន់ហិកតា ដោយក្នុងនោះខេត្តដែលមានដាំដុះចេកច្រើនជាងគេ រួមមានខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កំពង់ចាម និងខេត្តកំពង់ស្ពឺ៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


