Connect with us

សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ត្រៀមចេញដំណើរបេសកម្ម ទៅអូស្ត្រាលី ទាក់ទាញការវិនិយោគ

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Derik Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមសម្រាប់រៀបចំដំណើរបេសកកម្មបង្ហាញផ្លូវវិនិយោគនៅប្រទេសអូស្ត្រាលី​(Investment Roadshow to Australia) ដែលនឹងរៀបចំឡើងនៅចុងខែសីហា ឆ្នាំ២០២៥ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបពិភាក្សានាព្រឹកនេះ មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងសមាគមឧកញ៉ាកម្ពុជា ដែលនឹងចូលរួមអមដំណើរឧបនាយករដ្ឋមន្ត្រី នៅក្នុងដំណើរបេសកកម្មនេះ។

អង្គប្រជុំបានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់លើកិច្ចការចម្បងនានា ក្នុងគោល​បំណងធ្វើឱ្យបេសកកម្មដែលនឹងកើតឡើងនៅចុងខែសីហាខាងមុខ អាចដំណើរការទៅបានដោយរលូន ប្រកបដោយប្រសិទ្ធភាព និងទទួលបាននូវប្រសិទ្ធផលខ្ពស់តាមការរំពឹងទុក។

ដំណើរបេសកកម្មបង្ហាញផ្លូវវិនិយោគនៅប្រទេសអូស្ត្រាលី នៅចុងខែសីហាខាងមុខនេះ គឺជាសកម្មភាពទាក់ទាញ និងជំរុញវិនិយោគនៅក្រៅប្រទេសដែលលោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញដឹកនាំគណៈប្រតិភូ ព្រមទាំងវិស័យឯកជនពីកម្ពុជា ចេញទៅធ្វើការផ្សព្វផ្សាយពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងសក្តានុពលនានារបស់កម្ពុជា សំដៅបញ្ជ្រៀប​ការយល់ដឹងដល់វិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) មកកាន់ប្រទេសកម្ពុជាថែមមួយកម្រិតទៀត។

ចំពោះបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអូស្ត្រាលីខាងមុខនេះ បានទទួលនូវការសម្របសម្រួលដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម