សេដ្ឋកិច្ច
ជម្លោះព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យការនាំចេញបន្លែក្នុងសហគមន៍ធ្លាក់ចុះខ្លាំង
ប្រធានសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា លោក ហ៊ុន វុត្ថា បានឱ្យ«កម្ពុជាថ្មី» ដឹងថា ចាប់តាំងពីមានបញ្ហាសង្គ្រាមរវាងកម្ពុជា-ថៃ រួចមក បានធ្វើឱ្យការនាំចេញបន្លែនៅក្នុងសហគមន៍បច្ចុប្បន្ន មានការថយចុះ ព្រោះទីផ្សារបន្លែភាគច្រើន គឺនាំចេញទៅកាន់ទីផ្សារតាមខេត្តជាប់ព្រំដែន។

លោក ហ៊ុន វុត្ថា បានលើកឡើងថា បច្ចុប្បន្នការនាំចេញបន្លែនៅក្នុងសហគមន៍ទៅកាន់ទីផ្សារមានការថយចុះជាងពេលមុន ដោយបរិមាណបន្លែមានច្រើន ប៉ុន្តែតម្រូវការសម្រាប់អ្នកទិញគឺមានការថយចុះ ដោយសារតែពលរដ្ឋជាច្រើនបានភៀសសឹកទៅកាន់ទីកន្លែងសុវត្ថិភាព។
កន្លងមក ផ្សារតាមព្រំដែនធ្លាប់ទិញបន្លែពីក្នុងសហគមន៍ក្នុងមួយថ្ងៃប្រមាណ ចន្លោះពី ៤០០-៥០០ គីឡូក្រាម ប៉ុន្តែបច្ចុប្បន្នប្រភេទបន្លែស្លឹកដែលធ្លាប់នាំចេញនោះ បានធ្លាក់មកនៅត្រឹម ៥០-៦០ គីឡូក្រាមតែប៉ុណ្ណោះក្នុងមួយថ្ងៃ។
លោក ក៏បាបញ្ជាក់ដែរថា ទីផ្សារនៅក្នុងខេត្តបាត់ដំបង បន្លែមួយចំនួនក៏មានការធ្លាក់ថ្លៃដែរ ព្រោះពលរដ្ឋមកទិញបន្លែ ក៏មិនសូវមាន។ ក្នុងនោះប្រភេទបន្លែស្លឹកមួយចំនួនធ្លាក់ថ្លៃមកនៅប្រមាណ ៨០០រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាម ហើយស្ថិតនៅក្នុងចំនួនតិចតួច មិនមានច្រើនដូចមុនឡើយ។

យ៉ាងណាមិញដោយសារតម្រូវការនៅលើទីផ្សារមានការថយចុះ បានធ្វើឱ្យបន្លែនៅតាមរងនីមួយៗក្នុងផ្ទះសំណាញ់នៅសល់បន្លែច្រើនដែលមិនទាន់បានប្រមូលនៅឡើយ ប៉ុន្តែខាងសហគមន៍នៅតែធ្វើយាមធ្វើយ៉ាងណាដើម្បីនាំចេញបន្លែទាំងនោះឱ្យអស់ទៅកាន់ទីផ្សារ។
ស្របពេលជាមួយគ្នានេះដោយសារទីផ្សារបន្លែម្តងឡើង ម្តងចុះបែបនេះ លោក ក៏រំពឹងថា នៅពេលដែលស្ថានភាពព្រំដែនមានភាពល្អប្រសើរឡើងវិញ ពេលពលរដ្ឋត្រឡប់មកវិញ តម្រូវការបន្លែក៏អាចនឹងមានការកើនឡើងដូចមុនវិញ។ ព្រោះបន្លែក្នុងសហគមន៍មួយចំនួន គឺនាំចេញទៅលក់នៅតាមទីផ្សារព្រំដែនដូចជា សំពៅលូន កំរៀង ភ្នំព្រឹក ប៉ោយប៉ែត ជាដើម ដូច្នេះនៅពេលមានបញ្ហាព្រំដែន ឡានដឹកជញ្ជូនបន្លែមួយចំនួន លែងរត់ដូចមុន។

លោក ក៏បញ្ជាក់ដែរថា បច្ចុប្បន្នក៏នៅមានបន្លែមួយចំនួនដែលមានតម្រូវការទីផ្សារ និងមានតម្លៃល្អ ដូចជា ពពួកម្ទេសហាវៃ ម្ទេសប្លោក ស្ពៃក្ដោប ក៏ដូចជាផ្កាស្ពៃមួយចំនួន គឺមានតម្លៃល្អ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


