Connect with us

សេដ្ឋកិច្ច

​កម្ពុជា​រកចំណូល​បាន​ជិត ៥០០ ​លាន​ដុល្លារ ​ពី​ការ​នាំចេញ​ដំឡូង​មី ​ធ្លាក់​ចុះ​ជាង ១០%​

បានផុស

នៅ

កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូល​ ៤៩៨ លាន​ដុល្លារ ពី​ការ​នាំចេញ​ដំឡូងមីនៅក្នុង​រយៈពេល ៨ ខែ (មករា-សីហា) ឆ្នាំ ២០២៥ ធ្លាក់​ចុះ​ ១០,៥២% ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ ២០២៤។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ក្រសួងពាណិជ្ជកម្ម​។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា ​ការនាំចេញផលិត​ផល​ដំឡូងមីស្រស់នៅឆ្នាំនេះបាន​ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និង​កែច្នៃ​ជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។ ​

លោក អិល ឈិញ ប្រធានសមា​គមកសិករដំឡូងមីខ្មែរ មានប្រសាសន៍ថា តម្លៃទីផ្សារដំឡូងមី​នៅ​តែ​ជាបញ្ហាចោទសម្រាប់​កសិករ នៅក្នុងឆ្នាំ ២០២៥ តម្លៃដំឡូងមីស្រស់ដាំក្បាល​ចុះរហូតដែល​មាន​តម្លៃ ១២០ រៀលក្នុងមួយគីឡូក្រាម ខណៈ​ដំឡូង​មីស្ងួតអាចលក់បាន ៥២០ រៀល ក្នុង​មួយ​គីឡូក្រាម។​

លោក អិល ឈិញ បញ្ជាក់ថា មានកត្តាជាច្រើនបានធ្វើឱ្យតម្លៃដំឡូងមីធ្លាក់ចុះ កាលពីឆ្នាំ ២០​២៤ កម្ដៅកើនឡើងខ្លាំងបានធ្វើឱ្យទិន្នផល និងគុណភាពដំឡូងធ្លាក់ចុះ។

ម្យ៉ាងទៀត កំណើននៃការដាំដុះនៅប្រទេសអាស៊ានចំនួន ៤ (ថៃ ឥណ្ឌូនេស៊ី វៀតណាម កម្ពុជា) បាន​ធ្វើឱ្យ​បរិមាណ កើនឡើងលើសតម្រូវការ ខណៈទីផ្សារម្សៅមីលើសកលលោកធ្លាក់ចុះ បាន​ធ្វើ​ឱ្យ​​តម្លៃដំឡូងមីធ្លាក់ចុះផងដែរ។

កសិករ​នៅភូមិប៉ៃឡាំ និងភូមិទួល ក្នុង​ឃុំចែងមានជ័យ នៃស្រុកបាណន់ ខេត្តបាត់ដំបង នៅតែ​មាន​ការ​ព្រួយ​បារម្ភ​ទៅ​នឹង​បញ្ហា​ទីផ្សារដំឡូងមី បើទោះបីជាឆ្នាំ​នេះអាកាស​ធាតុ​មាន​លក្ខណៈ​អំណោយ​ផល​ល្អ ដែលបាន​ធ្វើ​​ឱ្យ​ផល​ដំណាំ​ដំឡូង​មី របស់​ពួក​គាត់នឹង​ហុច​ផល​ឲ្យ​ច្រើន​ជាង​ការ​រំពឹង​ទុក​។

អ្នកស្រី ផូ ថា បាន​ព្រួយបារម្ភ​នឹងបញ្ហាទីផ្សារ នៅ​មិនទាន់ដឹ​ងថា ធ្លាក់ចុះ ឬនៅដដែល ឬយ៉ាង​ណានោះទេ ខណៈ​ទិន្ន​ផលឆ្នាំ​នេះ​ ទាំងរូបអ្នកស្រី ទាំងអ្នកភូមិ នឹង​ប្រមូលបានច្រើនជាងឆ្នាំកន្លងទៅ។

បើតាមលោកស្រី​ទៅសួរនាំខាង​សាយឡូ គេប្រាប់ថា​មិនទាន់បានកំណត់នៅឡើយទេ ដល់ពេល​ចាប់ផ្តើម​ប្រមូល​ផល ទើបខាងសាយឡូ​កំណត់ និង​សរសេរតម្លៃ ដាក់​ជូន​កសិករ​លើផ្លាកសាយឡូតែម្តង។

នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ជាង ៣ លានតោន (៣ ៤៤៣ ៧៦០)​, ចំណិតដំឡូងមីក្រៀមជិត ១ លានតោន (៩៦៤ ៦៨១) និង​ម្សៅដំ​ឡូង​មីចំនួន ៦០ ៥២៤ តោន គិតជាទឹកប្រាក់ប្រមាណ ៧២៨ លានដុល្លារ។

​កម្ពុជា​ជាប់ចំណាត់ថ្នាក់​ជាប្រទេស​នាំចេញ​ដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើ​ពិភព​​​លោក ដែលមានផ្ទៃ​ដីដាំដុំដំឡូង​មីប្រ​មាណ ៦០ ម៉ឺនហិកតាទៅ ៨០ ម៉ឺន ហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម