Connect with us

ព័ត៌មានជាតិ

ក្រោយភ្លៀងប៉ុន្មានមេមក អំណោយផលដល់កសិករខេត្តមណ្ឌលគិរី ចាប់ផ្តើមដាំដំឡូងមី

បានផុស

នៅ

ជាក្តីសង្ឃឹមរបស់ប្រជាកសិករ ក្នុងការបង្កបង្កើនផល ក្រោយពីមានភ្លៀងធ្លាក់ប៉ុន្មានមេ បានផ្តល់អំណោយផលដល់កសិករចាប់ផ្តើមដាំដំណាំដំឡូងមី និងដំណាំផ្សេងៗ។ ឈានចូលដើមខែឧសភានេះ ភ្លៀងក៏បានចាប់ផ្តើមធ្លាក់ជាបន្តបន្ទាប់។

លោក ស្លេស ម៉ានវ៉ាន់ទីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្លេស ម៉ានវ៉ាន់ទីន អាយុ ៥៩ឆ្នាំ រស់នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មីថា ក្រោយពីមានភ្លៀងធ្លាក់ជាច្រើនមេមកនេះ លោក និងកសិករផ្សេងទៀត បានចាប់ផ្តើមដាំដំឡូងមីបន្តិចម្តងៗ ហើយរំពឹងថា នឹងដាំដុះរួចរាល់ នៅពេលមានភ្លៀងធ្លាក់គ្រប់គ្រាន់នៅពេលខាងមុខ។ លោកមានផ្ទៃដីដាំដំឡូងមីចំនួន ១០ ហិកតា ហើយមានបទពិសោធន៍ក្នុងការដាំដំណាំនេះជាង ១០ ឆ្នាំមកហើយ។

តាមបទពិសោធន៍កន្លងមក លោកអាចទទួលបានទិន្នផលប្រហែល ២០ តោនក្នុងមួយហិកតា។ ទោះបីជាទិន្នផលដំឡូងមីមានការថយចុះបន្តិចម្តងៗរៀងរាល់ឆ្នាំក្តី អ្វីដែលលោក និងកសិករផ្សេងៗចង់បាន គឺតម្លៃទីផ្សារដំឡូងមីកើនឡើង ដើម្បីធានាប្រាក់ចំណេញសម្រាប់គ្រួសារ។ លោកបានបញ្ជាក់ថា បន្ទាប់ពីដាំដុះរួចក្នុងខែឧសភានេះ កសិករអាចចាប់ផ្តើមប្រមូលផលក្នុងរយៈពេល ៥ ទៅ ៦ ខែ ​ខាងមុខ។ ប៉ុន្តែការប្រមូលផល អាស្រ័យលើស្ថានភាពទីផ្សារ និងឈ្មួញជាអ្នកកំណត់ជាចម្បង។

យ៉ាងណាមិញ ក្នុងនាមជាកសិករមួយរូប លោកនៅតែបន្តសំណូមពរទៅកាន់មន្ត្រីជំនាញ និងក្រុមហ៊ុនសហគ្រាស ឱ្យជួយរកទីផ្សារ និងធានាតម្លៃដំឡូងមីឱ្យបានសមរម្យ ស្របតាមថ្លៃកម្លាំងពលកម្ម និងការខិតខំប្រឹងប្រែងរបស់កសិករ ដើម្បីអាចទទួលបានប្រាក់ចំណេញ និងធ្វើឱ្យជីវភាពគ្រួសាររីកចម្រើនល្អប្រសើរឡើង៕

ដោយ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម