Connect with us

ព័ត៌មានជាតិ

កសិកររំពឹងតម្លៃដំឡូងមីស្រស់ឆ្នាំក្រោយទទួលបានសមរម្យ ខណៈកសិករសម្រុកដាំជាង ៣,៥៨៨ ហិកតា ក្នុង​ខេត្តក្រចេះ

បានផុស

នៅ

ប្រជាកសិករក្នុងខេត្តក្រចេះ កំពុងបង្កបង្កើនការងារដាំដុះដំណាំដំឡូងមីនៅគ្រប់បណ្តាស្រុកនានាក្នុងខេត្ត បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើននាចុងខែមេសា និងដើមខែឧសភា ឆ្នាំ២០២៦ ថ្មីៗនេះ។

គិតត្រឹមដើមខែឧសភានេះ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបាន្យដឹងថា ការងារដាំដុះដំណាំដំឡូងមីទូទាំងខេត្ត សម្រេចបានប្រមាណជាង ៣,៥៨៨ ហិកតានៃផែនកាទូទាំងខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌីម វាសនា ពលរដ្ឋរស់នៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ លោកតែងដាំដំណាំដំឡូងមី និងធ្វើស្រែស្រូវរដូវវស្សា ដើម្បីរកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ។

លោកបន្តថា ការប្រមូលផលដំណាំដំឡូងមីឆ្នាំនេះទទួលបានទិន្នផលល្អ គិតជាមធ្យមប្រមាណជា ២៥ ទៅ ៣០ តោន ក្នុង ១ ហិកតា និងលក់ក្នុងតម្លៃចន្លោះពីជាង ២០០រៀល ទៅជាង ជាង ៤០០ រៀល ក្នុង ១ គីឡូក្រាម សម្រាប់ដំឡូងមីស្រស់។

ទោះបីជាដំឡូងមីស្រស់នាពេលបច្ចុប្បន្ននៅពុំទាន់មានទីផ្សារល្អយ៉ាងណាក៏ដោយ លោក ឌីម វាសនា បានបញ្ជាក់ថា មិនបោះបង់ដំណាំងដំឡូងមីនេះចោលឡើយ ព្រោះជាចំណូលប្រចាំឆ្នាំ។ ម្យ៉ាងវិញទៀត លោករំពឹងថានៅឆ្នាំក្រោយដំណាំដំឡូងមីនឹងមានទីផ្សារសមរម្យ ហើយលោកក៏បានដាក់ដាំដំណាំស្វាយចន្ទីរាប់រយដើមបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម