ព័ត៌មានអន្ដរជាតិ - Kampuchea Thmey Daily

ចិន​ព្រមានសងសឹក ក្រោយ​អាមេរិកដាក់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ខ្លួនក្នុង«បញ្ជីក្រុមហ៊ុនយោធាចិន»
ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយ​នៅ​ថ្ងៃសៅរ៍​នេះ​ថា ប្រទេសចិនបាន​ព្រមានសងសឹក ​ខណៈសម្ដែង​ការ «មិនពេញចិត្ត​យ៉ាងខ្លាំង» ដែលមន្ទីរបញ្ចកោណអាមេរិក​ដាក់​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ខ្លួនចូលទៅក្នុងបញ្ជីក្រុមហ៊ុនយោធា​ចិន​។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ដាក់ដោយឡែកពីគ្នា ក្រសួងការបរទេសចិនឯណោះវិញ ក៏បង្ហាញក្ដីបារម្ភពាក់ព័ន្ធនឹង​ចំណាត់ការចុងក្រោយរបស់អាមេរិក ដែលគេចាត់ទុកថាជាជំហានថ្មីនៃសង្គ្រាមបច្ចេកវិទ្យាផងដែរ។

កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិក​បានដាក់បញ្ចូលក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស​ចិន Alibaba ក្រុមហ៊ុន​​អ៊ិនធឺរណិត​ Baidu ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD និង Nio និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀត ទៅក្នុង «បញ្ជីក្រុមហ៊ុន​យោធាចិន» របស់មន្ទីរបញ្ចកោណ​។

ក្រសួងពាណិជ្ជកម្ម​ចិន បាន​និយាយ​​ក្នុង​សេចក្តីថ្លែងការណ៍​​ថា៖ «ប្រទេសចិន​មិនពេញចិត្ត​យ៉ាងខ្លាំង ហើយ​ប្រឆាំង​យ៉ាង​ដាច់ខាត​ចំពោះ​រឿងនេះ។ ប្រទេសចិន​ជំរុញ​ឱ្យសហរដ្ឋអាមេរិក​បញ្ឈប់​ការអនុវត្ត​ខុសឆ្គង​របស់ខ្លួន​ជាបន្ទាន់ ដក​វិធានការ​ពាក់ព័ន្ធ​ចេញ​ជាបន្ទាន់ ហើយ​វិលត្រឡប់​ទៅរក​ផ្លូវត្រូវ​ក្នុងការកសាង​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ប្រកបដោយការ​ស្ថាបនា និង​ស្ថិរភាព​រវាង​ចិន និង​សហរដ្ឋអាមេរិក»។

ក្រសួង​បន្ត​​ថា ប្រសិនបើ​ក្រុមហ៊ុន​ចិន​មិន​ទទួល​បាន​​យុត្តិធម៌​ទេ ទីក្រុង​ប៉េកាំង​នឹង «សងសឹក​យ៉ាង​ម៉ឺងម៉ាត់ និង​ខ្លាំងក្លា​ជា​មិន​ខាន»។

បញ្ជី​​របស់មន្ទីរបញ្ចកោណនៃក្រសួងសង្រ្គាមអាមេរិក ​បានប្រកាសឡើង​តិចជាង ១ ខែប៉ុណ្ណោះ​ ​បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ បានជួបជាមួយប្រធានាធិបតីចិន លោក​ ស៊ី ជីនពីង នៅទីក្រុងប៉េកាំង កាលពីខែមុន ដែលកាលនោះ មេដឹកនាំទាំង២ ​បាន​ព្រម​គ្នា​រក្សា​បទ​ឈប់បាញ់សង្គ្រាមពាណិជ្ជកម្ម​រវាងប្រទេសទាំងសងខាង។

​ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា វិធានការរបស់មន្ទីរបញ្ចកោណ «មិនអើពើនឹងការឯកភាពគ្នា» ដែលសម្រេចបានរវាងមេដឹកនាំទាំង២។

យោងតាមច្បាប់របស់សហរដ្ឋអាមេរិក ក្រសួងសង្រ្គាមអាមេរិក​(ឬក្រសួងការពារជាតិ)នឹងត្រូវបានហាមឃាត់មិនឱ្យចុះកិច្ចសន្យាដោយផ្ទាល់ជាមួយក្រុមហ៊ុនដែលមាន​ក្នុងបញ្ជី «ក្រុមហ៊ុនយោធាចិន» និងត្រូវបានរឹតត្បិតមិនឱ្យទិញផលិតផល ឬសេវាកម្មរបស់ពួកគេតាមរយៈភាគីទី៣ឡើយ ចាប់ពីឆ្នាំ ២០២៧៕

The post ចិន​ព្រមានសងសឹក ក្រោយ​អាមេរិកដាក់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ខ្លួនក្នុង«បញ្ជីក្រុមហ៊ុនយោធាចិន» appeared first on Kampuchea Thmey Daily.

អេឡុន ម៉ាសក៍ ក្លាយជាមហាសេដ្ឋីដំបូងគេ មានទ្រព្យសម្បត្តិកើនលើស ១ ទ្រីលានដុល្លារ
លោក អេឡុន ម៉ាសក៍ ក្លាយជាមហាសេដ្ឋីដំបូងគេបង្អស់របស់ពិភព​លោក ដែលមាន​ទ្រព្យសម្បត្តិកើនលើស ១ ០០០ ០០០ ០០០ ០០០ (ទ្រីលាន) ដុល្លារ ក្រោយតម្លៃផ្សារភាគហ៊ុននៃក្រុមហ៊ុន SpaceX របស់លោកហក់ឡើងកប់ពពក​។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន BBC។

បញ្ជីមហាសេដ្ឋីពិភពលោករបស់ Bloomberg បាន​បង្ហាញថា លោក ម៉ាសក៍ ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនអវកាស SpaceX បាន​វ៉ាដាច់​មហាសេដ្ឋីណាៗទាំងអស់ ដោយទ្រព្យសម្បត្តិរបស់លោកសរុបហក់ឡើងដល់ ១,១១ ទ្រីលានដុល្លារ។ ​

ការបំបែកកំណត់ត្រាទ្រព្យសម្បត្តិថ្មីនេះ កើតឡើងក្រោយក្រុមហ៊ុន SpaceX ចុះបញ្ជីផ្សារហ៊ុន Nasdaq កាលពីថ្ងៃសុក្រ។ ដើមឡើយក្រុមហ៊ុនចង់លក់​ ១៣៥​ ដុល្លារ/ហ៊ុន ប៉ុន្តែដោយវិនិយោគិនរួសរាន់ទិញច្រើន ភាគហ៊ុននោះ បានកើនដល់ ១៥០ ដុល្លារ/ហ៊ុន ពេលបើកការជួញដូរ ហើយបន្តហក់ឡើងខ្ពស់បំផុតរហូតដល់ ១៧៦,៥ ដុល្លារ/ហ៊ុន មុនពេលបិទការជួញដូរនៅថ្ងៃសុក្រក្នុងតម្លៃប្រមាណ ១៦១ ដុល្លារ/ហ៊ុន។

ការ​បោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន SpaceX បាន​រៃអង្គាស​ប្រាក់បាន ៧៥ ​ប៊ីលានដុល្លារពីវិនិយោគិន​។

លោក ម៉ាសក៍ កាន់​ភាគហ៊ុន ៤២% ​ក្នុងក្រុមហ៊ុន SpaceX ដែលជាភាគហ៊ុនធំល្មមអាចផ្តល់ឱ្យ​លោក​នូវការគ្រប់គ្រង​លើក្រុមហ៊ុន និងការសម្រេចចិត្តសំខាន់ៗ​ជាច្រើន​។ យោងតាម ​​​​Bloomberg តម្លៃភាគហ៊ុន SpaceX របស់លោក ​មាន​ប្រហែល ៧៦៧,១ ​ប៊ីលានដុល្លារ បន្ទាប់ពីការជួញដូរទីផ្សារភាគហ៊ុនបានបិទកាលពីថ្ងៃសុក្រ។  ​បូករួមទាំងតម្លៃភាគហ៊ុនផ្សេងៗ រួមទាំងភាគហ៊ុននៅ Tesla ទើបទ្រព្យសម្បត្តិរបស់លោកឡើងលើស ១ ទ្រីលានដុល្លារ។

គេសម្គាល់ឃើញថា ​ងារជាមហាសេដ្ឋីទ្រព្យទ្រីលានដុល្លារដំបូងគេរបស់លោក អាឡុន ម៉ាសក៍​ ក៏បាន​បង្កឱ្យមានការជជែកវែកញែកផងដែរអំពីបញ្ហា​វិសមភាពទ្រព្យសម្បត្តិរបស់ពិភព​លោក។  ១,១ ទ្រីលានដុល្លារ គឺមានទំហំប្រហាក់ប្រហែលទៅនឹង​សេដ្ឋកិច្ចទាំងមូលរបស់​ប៉ូឡូញ ឬស្វីស។ ​​មាន​ក្ដីបារម្ភថា វានឹងបង្កើនអំណាចសម្រាប់លោក ម៉ាសក៍ ទៅក្នុងនយោបាយសកល៕

The post អេឡុន ម៉ាសក៍ ក្លាយជាមហាសេដ្ឋីដំបូងគេ មានទ្រព្យសម្បត្តិកើនលើស ១ ទ្រីលានដុល្លារ appeared first on Kampuchea Thmey Daily.

ពូទីន ទទួលស្គាល់ថា ការវាយប្រហារពីអ៊ុយក្រែនកំពុងតែបំផ្លាញសេដ្ឋកិច្ច និងសង្គមរុស្ស៊ី
ប្រធានា​ធិបតី​រុស្ស៊ី​ លោក​ វ្ល៉ាឌីមៀរ ពូទីន ទទួល​ស្គាល់ថា ការ​កើន​ឡើង​នៃ​ការវាយប្រហារ​របស់អ៊ុយ​ក្រែនថ្មីៗនេះ កំពុង​បង្កការខូចខាត​ដល់​សេដ្ឋកិច្ច និង​សង្គមរបស់​រុស្ស៊ី។

យោង​តាម​សារព័ត៌មាន Al Jazeera ផ្សាយ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៦ ការកត់សម្គាល់​របស់​ លោក ពូទីន កាល​ពី​ថ្ងៃសុក្រ កើត​ឡើង​ បន្ទាប់​ពី​ការ​វាយប្រហារកាន់តែ​ខ្លាំងឡើង​របស់អ៊ុយក្រែន​ច្រើន​សប្តាហ៍​លើ​ហេដ្ឋារចនាសម្ព័ន្ធរបស់​រុស្ស៊ី រួមទាំងការវាយប្រហារ​របស់​​ទីក្រុងកៀវ​លើរោង​ចក្រចម្រាញ់ប្រេងដ៏សំខាន់មួយ​ក្នុង​ទីក្រុង Nizhnekamsk របស់រុស្ស៊ី។

ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន។ រូបភាព៖ Reuters

យ៉ាងណា ប្រមុខ​វិមាន​ក្រឹម​ឡាំងបាន​ទទូចថា ការកើនឡើង​នៃការ​វាយប្រហារ​នឹងមិនទទួលបាន​ជោគជ័យ​ក្នុងការបង្កើត​ភាព​​បែកបាក់ក្នុង​សង្គម​រុស្ស៊ី​​នោះទេ ហើយ​សេដ្ឋកិច្ចរុស្ស៊ីនឹងងើប​ឡើងវិញយ៉ាងឆាប់រហ័ស។

ការ​វាយប្រហាររបស់​អ៊ុយក្រែន ​បានវាយប្រហាររោង​ចក្រចម្រាញ់ប្រេង ឃ្លាំង និងបំពង់បង្ហូរប្រេងចូល​ទៅក្នុងប្រទេសរុស្ស៊ីយ៉ាងខ្លាំង ដែល​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​នោះ​មាន​សារៈសំខាន់​ ចំពោះការនាំចេញ​ប្រេង និងឧស្ម័នដ៏ច្រើន​របស់រុស្ស៊ី​ កំពុង​បង្ក​ផលប៉ះពាល់កាន់តែខ្លាំងឡើង ខណៈ​សង្គ្រាម​នៅតែបន្ត។

លោក ពូទីន បាន​ប្រកាសពីទំនុក​ចិត្ត​ថា ការវាយប្រហារ​ទាំង​នេះ​នឹង​មិន​ប៉ះពាល់ដល់ការប្តេជ្ញាចិត្ត​របស់ទីក្រុងមូស្គូ​ ក្នុងការបន្តការ​ប្រយុទ្ធ​ជាមួយ​ប្រទេស​ជិតខាងរបស់ខ្លួននោះទេ។

លោក ពូទីន ប្រាប់​ភ្នាក់ងារសារព័ត៌មាន TASS របស់​រដ្ឋ​រុស្ស៊ី​ ថា៖ « ចំពោះ​សេដ្ឋកិច្ច​ពួកគេ​ពិតជាបង្កការ​ខូចខាតដល់យើង ប៉ុន្តែយើង​កំពុង​ងើបឡើងវិញ​យ៉ាងឆាប់រហ័ស។ ការ​វាយ​ប្រហារទាំងនោះ​មាន​បំណង ​សាបព្រួស​ ការភាន់ច្រឡំនៅ​ក្នុងសង្គម​»។

លោក​ បន្ត​ថា៖ « ការវាយប្រហារទាំងនោះ​នឹងមិនទទួលបានជោគជ័យ​ទាំងការបែងចែក​សង្គម ឬបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ច​រុស្ស៊ី​ទេ ហើយ​ក៏​មិន​មែន​តាមរបៀបដែលពួកគេកំពុង​កំណត់នោះដែរ»។

ដោយ​ឡែក​ភាគី អ៊ុយក្រែននិយាយថា ការវាយប្រហាររបស់​ខ្លួន​គឺ​ជា​ការសងសឹកដ៏យុត្តិធម៌​ ចំពោះការបាញ់ទម្លាក់​យន្តហោះគ្មានមនុស្សបើក និងមីស៊ីលប្រចាំថ្ងៃរបស់រុស្ស៊ី ដែលបានបញ្ជូនទៅបំផ្លិចបំផ្លាញទីប្រជុំជន និងទីក្រុងនានារបស់អ៊ុយក្រែន៕

សម្រួល៖ ណឺ មិនា

The post ពូទីន ទទួលស្គាល់ថា ការវាយប្រហារពីអ៊ុយក្រែនកំពុងតែបំផ្លាញសេដ្ឋកិច្ច និងសង្គមរុស្ស៊ី appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីស៊ីរី ច្រានចោលសម្តី ត្រាំ ហើយអះអាងថា មិនលូកដៃចូលសង្គ្រាម លីបង់ ដាច់ខាត
ប្រធានាធិបតីស៊ីរី លោក អាម៉េត អាល់ហ្សារ៉ា (Ahmed al-Sharaa) បានបញ្ជាក់ទៅកាន់ក្រុមប្រតិភូកាលពីថ្ងៃទី១២ ខែមិថុនា ថា ទីក្រុងដាម៉ាសគ្មានបំណងចូលជ្រៀតជ្រែកក្នុងប្រទេសលីបង់នោះឡើយ បើទោះបីជាប្រធានាធិបតីអាមេរិក  ដូណាល់ ត្រាំ បានបង្ហើបកាលពីពេលថ្មីៗនេះថា ស៊ីរីអាចនឹងមានឆន្ទៈធ្វើបែបនោះក៏ដោយ។

ប្រធានាធិបតីស៊ីរី លោក  Ahmed al-Sharaa (រូបភាព៖Reuters)

ប្រភពពីររូបដែលបានចូលជួបប្រធានាធិបតីស៊ីរី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោក អាម៉េត អាល់ហ្សារ៉ា បានប្រាប់ទៅកាន់ឥស្សរជន និងឥស្សរជនជាន់ខ្ពស់រាប់សិបនាក់មកពីរដ្ឋធានីដាម៉ាសថា «អ្វីដែលកំពុងត្រូវបានចែកចាយអំពីការដែលស៊ីរីចូលទៅក្នុងលីបង់ គឺមិនមានអ្វីក្រៅពីពាក្យចចាមអារ៉ាមនោះឡើយ»។

កាលពីថ្ងៃព្រហស្បតិ៍ វិមានប្រធានាធិបតីស៊ីរីបានប្រកាសថា លោក អាល់ហ្សារ៉ា បានទទួលជួបគណៈប្រតិភូនៅវិមានប្រធានាធិបតី ក្នុងកិច្ចប្រជុំមួយដែលផ្តោតលើបញ្ហាសេវាកម្ម និងការអភិវឌ្ឍន៍នានាដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងខេត្ត ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការនោះ មិនមានការលើកឡើងអំពីសម្តីរបស់លោក អាល់ហ្សារ៉ា ជុំវិញបញ្ហាប្រទេសលីបង់នោះទេ។

ការបញ្ជាក់នេះបានធ្វើឡើង ខណៈពេលដែលអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ នៅតែបន្តវាយប្រហារគ្នាទៅវិញទៅមក បើទោះបីជាមានការប្រកាសពីបទឈប់បាញ់ដែលមានលក្ខខណ្ឌមួយ កាលពីដើមខែនេះនៅទីក្រុងវ៉ាស៊ីនតោន ដោយប្រកាសដោយបេសកជនលីបង់ និងអ៊ីស្រាអែលក៏ដោយ។ ក្រុមហេសបូឡាបានបដិសេធកិច្ចព្រមព្រៀងនោះ ដោយសារតែវាមិនបានចែងថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ការវាយប្រហារ ឬដកទ័ពរបស់ខ្លួនចេញពីលីបង់នោះទេ។

ជាពិសេស កាលពីសប្តាហ៍មុន លោក ត្រាំ បានប្រាប់បណ្តាញផ្សព្វផ្សាយ NBC ថា លោក អាល់ហ្សារ៉ា មានឆន្ទៈក្នុងការជួយប្រឆាំងនឹងក្រុមហេសបូឡា ដែលបានផ្ទុះសង្គ្រាមជាមួយអ៊ីស្រាអែលតាំងពីថ្ងៃទី២ ខែមីនាមក។  យ៉ាងណា ជុំវិញការលើកឡើងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃស៊ីរី លោក Noureddine al-Baba បានផ្តល់បទសម្ភាសន៍តាមទូរទស្សន៍វិញថា ទីក្រុងដាម៉ាសឈរនៅខាងប្រធានាធិបតីលីបង់ លោក Joseph Aoun ក្នុងការ រក្សាសន្តិសុខរបស់លីបង់ និងអធិបតេយ្យភាពនៃរដ្ឋលីបង់។

គួររំលឹកផងដែរថា ប្រទេសស៊ីរី ក្រោមការដឹកនាំរបស់ត្រកូល អាល់អាសាដ ធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ក្រុមហេសបូឡា និងបានគ្រប់គ្រងលើលីបង់អស់រយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីការចូលជ្រៀតជ្រែកខាងយោធាក្នុងសង្គ្រាមស៊ីវិលលីបង់ឆ្នាំ ១៩៧៥-១៩៩០ ហើយទើបតែបានដកទ័ពចេញវិញនៅក្នុងឆ្នាំ ២០០៥។ ហេតុនេះ ការចូលពាក់ព័ន្ធខាងយោធាជាថ្មីណាមួយ នឹងក្លាយជាបញ្ហាដ៏រសើបបំផុត ខណៈដែលក្រុមហេសបូឡាក៏ធ្លាប់បានជួយប្រយុទ្ធការពាររដ្ឋាភិបាលស៊ីរី នៅក្នុងសង្គ្រាមស៊ីវិលរបស់ស៊ីរីផ្ទាល់ផងដែរ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

អារ៉ាប់រួម ច្រានចោលព័ត៌មានខ្សឹបខ្សៀវ រឿងលួចផ្ទេរលុយរាប់ពាន់លានដុល្លារ ឲ្យទៅ អ៊ីរ៉ង់

The post ប្រធានាធិបតីស៊ីរី ច្រានចោលសម្តី ត្រាំ ហើយអះអាងថា មិនលូកដៃចូលសង្គ្រាម លីបង់ ដាច់ខាត appeared first on Kampuchea Thmey Daily.

អាមេរិក គ្រោងកាត់បន្ថយយន្តហោះ និង​នាវាចម្បាំង ការពារអឺរ៉ុប ដើម្បីបង្ខំឱ្យណាតូ ចេះរស់ដោយខ្លួនឯង
កាសែត New York Times បានចុះផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ថា សហរដ្ឋអាមេរិកបានប្រកាសពីគម្រោងកាត់បន្ថយចំនួនយន្តហោះ និងនាវាចម្បាំងយ៉ាងច្រើន ដែលធ្លាប់ផ្តល់ជូនសម្រាប់ប្រតិបត្តិការរបស់អង្គការណាតូ (NATO) នៅអឺរ៉ុប។ ការសម្រេចចិត្តនេះ ធ្វើឡើងស្របតាមការលើកឡើងដដែលៗរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការដកទ័ព និងសព្វាវុធពីតំបន់អឺរ៉ុប។

គម្រោង​នេះ​ នឹងកំណត់​សមត្ថភាពរបស់ណាតូ​ ក្នុងការបើក​ការ​វាយ​ប្រហារចម្ងាយឆ្ងាយ និងធ្វើការឃ្លាំមើល។

ទង់​ជាតិ​អាមេរិកនិង​ណាតូ។ រូបភាព៖ Reuters

ការ​ចុះ​ផ្សាយ​ដដែល​លើក​ឡើង​ថា ផែនការ​របស់សហរដ្ឋអាមេរិក​រួមមាន​ការកាត់បន្ថយ​ចំនួនយន្តហោះ​ចម្បាំង F-16 និង F-15E ពីជាង​ ១៥០គ្រឿង​ មកត្រឹម ១០០គ្រឿង ក៏ដូចជាការ​កាត់បន្ថយ​យន្ត​ហោះ​ឈ្លបយកការណ៍​តាមសមុទ្រ​ពី ២៦គ្រឿងមក​ត្រឹម ១៥គ្រឿង និងការ​ដក​យន្តហោះ​ដឹកប្រេងឥន្ធនៈ​ទាំង ៨គ្រឿង​ដែលខ្លួនធ្លាប់ផ្តល់​ជូនអឺរ៉ុប។

កាសែត New York Times បន្ថែម​ទៀត​ថា សហរដ្ឋអាមេរិក​ក៏មានបំណង​ដាក់ពង្រាយនាវា​មុជទឹកបាញ់​មីស៊ីល និងនាវាផ្ទុកយន្តហោះ​ឡើងវិញ រួមជា​មួយនឹងនាវាចម្បាំង​និងយន្តហោះ​ចម្បាំង​ជាច្រើនគ្រឿង​ដែលចូលរួមក្នុងបេសកកម្មរបស់​នាវាផ្ទុកយន្តហោះនេះ ដោយ​បន្ថែម ក្រុមយន្តហោះទម្លាក់​គ្រាប់បែកមួយ​ក្នុងចំណោម​ពីរ​ក្រុម​ ត្រូវ​បាន​ចាត់​តាំង​ពីមុនសម្រាប់ការពារជាតិអឺរ៉ុបក៏អាចនឹងត្រូវបានផ្លាស់ប្តូរទីតាំងផងដែរ។

អ្នក​នាំពាក្យរបស់អង្គការណាតូ លោក​ស្រី Allison Hart ប្រាប់​ភ្នាក់​ងារ​សារព័ត៌មាន​ Reuters ថា៖ « តាមប្រវត្តិសាស្ត្រ​មាន​ការពឹង​ផ្អែក​ខ្លាំង​ពេក​លើកង​កម្លាំង និង​សមត្ថភាពរបស់សហរដ្ឋ​អាមេរិក។ នៅ​ពេល​ដែល​អឺរ៉ុប និងកាណាដា​វិនិយោគកាន់តែច្រើន​លើ​​វិស័យ​ការពារជាតិ និង​អភិវឌ្ឍសមត្ថភាពកាន់តែច្រើន តុល្យភាពនៃការទទួលខុសត្រូវអាច​ផ្លាស់ប្តូរ​»។

លោក​ស្រី​ Hart និយាយនៅ​ក្នុងសេចក្តីថ្លែងការណ៍​តាមអ៊ីមែល​មួយ​ថា៖ « ផែន​ការ​នេះ​នឹង​ពង្រឹង​វិស័យ​ការពារ​ជាតិរបស់អង្គការណាតូ​ ដោយ​កាត់​បន្ថយការ​ពឹងផ្អែកលើ​សម្ព័ន្ធមិត្ត​តែមួយ និង​ឆ្លុះបញ្ចាំង​ពីការ​ផ្លាស់​ប្តូរកាន់តែទូលំទូលាយ​កំពុង​កើត​ឡើង​ នៅក្នុងសម្ព័ន្ធភាព​»​៕

សម្រួល៖ ណឺ មិនា

The post អាមេរិក គ្រោងកាត់បន្ថយយន្តហោះ និង​នាវាចម្បាំង ការពារអឺរ៉ុប ដើម្បីបង្ខំឱ្យណាតូ ចេះរស់ដោយខ្លួនឯង appeared first on Kampuchea Thmey Daily.

អារ៉ាប់រួម ច្រានចោលព័ត៌មានខ្សឹបខ្សៀវ រឿងលួចផ្ទេរលុយរាប់ពាន់លានដុល្លារ ឲ្យទៅ អ៊ីរ៉ង់
ប្រទេសអារ៉ាប់រួម (UAE) បានច្រានចោលយ៉ាងដាច់អហង្ការ ចំពោះសេចក្តីរាយការណ៍ព័ត៌មានដែលថា ខ្លួនបានផ្ទេរប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឲ្យប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការវាយប្រហារមកលើប្រទេសស្ថិតក្នុងតំបន់ឈូងសមុទ្រ។

ការចេញមុខបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ជាច្រើនបានលេចឡើងកាលពីថ្ងៃសុក្រ ទី១២ ខែមិថុនា ថា ប្រទេសអារ៉ាប់រួម បានផ្ទេរប្រាក់យ៉ាងហោចណាស់ ៣ ពាន់លានដុល្លារអាមេរិកទៅឲ្យអ៊ីរ៉ង់។

រូបភាព៖Reuters

ក្រសួងការបរទេសអារ៉ាប់រួម បានបញ្ជាក់អះអាងថា «ការចោទប្រកាន់ទាំងនេះ គឺមិនពិតទាំងស្រុង និងគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ ដោយសង្កត់ធ្ងន់ថា គ្មានមូលនិធិបង្កករបស់អ៊ីរ៉ង់ណាមួយ ត្រូវបានបញ្ចេញ ផ្ទេរ ឬសម្របសម្រួលតាមរយៈអារ៉ាប់រួម នោះឡើយ»។

ទន្ទឹមនឹងនេះ ក្រសួងការបរទេសអារ៉ាប់រួម ក៏បានអំពាវនាវដល់បណ្តាញសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឲ្យបង្កើន «ភាពត្រឹមត្រូវ» ដោយត្រូវពឹងផ្អែកលើប្រភពផ្លូវការ និងចៀសវាងការចុះផ្សាយ ឬចែកចាយព័ត៌មានដែល មិនទាន់បានផ្ទៀងផ្ទាត់ និងការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើការស្រង់សម្តីពីប្រភពក្នុងតំបន់ចំនួនពីរ បានរាយការណ៍ថា ប្រទេសអារ៉ាប់រួម បានយល់ព្រមបញ្ចេញ​ថវិកាសរុបចំនួន ១០ ពាន់លានដុល្លារទៅឲ្យអ៊ីរ៉ង់។ ដោយឡែក ប្រភពចំនួនពីរផ្សេងទៀត បានប្រាប់ Reuters ថា ទំហំទឹកប្រាក់ពិតប្រាកដនៅក្នុងកិច្ចព្រមព្រៀងនេះ គឺអាចមានចំនួនជិតដល់ទៅ ២០ ពាន់លានដុល្លារឯណោះ។

ប្រភពមួយដែលដឹងឮពីកិច្ចព្រមព្រៀងនេះ បានប្រាប់ Reuters បន្ថែមទៀតថា ទឹកប្រាក់ទាំងនេះនឹងត្រូវបើកផ្តល់ទៅឲ្យខាងអ៊ីរ៉ង់ ហើយជាថ្នូរមកវិញ ប្រទេសអ៊ីរ៉ង់នឹងបញ្ឈប់រាល់ការវាយប្រហារលើទឹកដីអារ៉ាប់រួម ដោយប្រើប្រាស់គ្រាប់មីស៊ីល និងដ្រូន ។

កាលពីដើមសប្តាហ៍នេះ របាយការណ៍ដដែលក៏បានបង្ហាញផងដែរថា ក្រុមមន្ត្រីជាន់ខ្ពស់របស់អារ៉ាប់រួម បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមន្ត្រីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានមកបំពេញទស្សនកិច្ចនៅអារ៉ាប់រួម កាលពីលើកមុន ដើម្បីពិភាក្សាគ្នាទៅលើការរៀបចំកិច្ចព្រមព្រៀង ដែលអាចកើតមានឡើងទាំងនេះ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post អារ៉ាប់រួម ច្រានចោលព័ត៌មានខ្សឹបខ្សៀវ រឿងលួចផ្ទេរលុយរាប់ពាន់លានដុល្លារ ឲ្យទៅ អ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

គាំងយប់មិញ Facebook ខាតលុយ ១៣-១៦ លានដុល្លារអាមេរិក
កាលពីរាត្រីថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ អ្នកលេង Facebook មិនអាចចូលប្រើប្រាស់ បណ្តាញសង្គមនេះបានទេ ដោយសារការគាំងជាសកល រយៈពេលជាង ១ម៉ោង។

(រូប៖ Reuters)

បញ្ហានេះ ប៉ះពាល់ដល់បណ្តាញទំនាក់ទំនង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Meta ទាំងអស់ ពោលគឺពេលចូលប្រើប្រាស់ ពួកគេជួបពាក្យ load និង page not found ឬ Log out ចេញពីគណនីរបស់ពួកគេតែម្តង។

ចុះតើ ក្រុមហ៊ុន Meta ខាតលុយប៉ុន្មាន ចំពោះការគាំងនេះ?

យោងតាមការផ្សាយរបស់ New York Post, គាំង Facebook មួយម៉ោង ក្រុមហ៊ុន Meta ត្រូវខាតលុយអស់ចន្លោះពី ១៣.៣ លានដុល្លារ ទៅ ១៦.៥ លានដុល្លារអាមេរិក ពីការផ្សាយពាណិជ្ជកម្ម។

នេះបានន័យថា Meta នឹងបាត់ចំណូលកាន់តែច្រើន បើ Facebook គាំងកាន់តែយូរ។ ជាក់ស្តែង បើងាកទៅមើលកាលពីឆ្នាំ២០២១ ពេលនោះ Facebook គាំង៧ម៉ោង ធ្វើឲ្យក្រុមហ៊ុន ខាតអស់ ១០០លានដុល្លារអាមេរិក។

ក្រៅពីប៉ះពាល់ចំណូលក្រុមហ៊ុន តម្លៃដោះដូរភាគហ៊ុនរបស់ Meta ក៏ធ្លាក់ចុះភ្លាមៗ ប្រហែល ១.៥% ទៅ ២% ផងដែរ នៅពេលប្រព័ន្ធចាប់ផ្តើមគាំង៕

អត្ថបទ៖ សុខ សុវណ្ណ

សិង្ហបុរីបញ្ជាឱ្យ Meta ចេញវិធានការ «ប្រឆាំងការឆបោក» បើមិនដូច្នោះទេ អាចរងពិន័យ

The post គាំងយប់មិញ Facebook ខាតលុយ ១៣-១៦ លានដុល្លារអាមេរិក appeared first on Kampuchea Thmey Daily.

ត្រាំ ប្រកាស​ថា អាមេរិក​ សម្លាប់​មេខ្លោង​ធំ​នៃ​ក្រុមភេរវករ និងបនល្បែងកម្រិត​ពិភពលោក «Niño Guerrero»
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការ​ថា មេដឹកនាំកំពូលម្នាក់នៃក្រុមម៉ាហ្វៀ និងជាអង្គការភេរវកម្មឆ្លងដែនដ៏គ្រោះថ្នាក់បំផុត Tren de Aragua ត្រូវបានសម្លាប់​ហើយ ក្រោមការវាយប្រហារតាមអាកាសយ៉ាង​ច្បាស់លាស់ និងរហ័ស​របស់កងទ័ពសហរដ្ឋអាមេរិក។

(រូបថត៖ គណនី Truth Social របស់​លោក ត្រាំ)

បើតាម​ការ​ផ្សាយ​របស់ CNN នា​ថ្ងៃ​សៅរ៍​ ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៦ នេះ មេខ្លោងរូបនោះ មានឈ្មោះថា Hector Rusthenford Guerrero Flores ឬដែលគេស្គាល់ច្បាស់ក្នុងពិភពងងឹតថា «Niño Guerrero»។

តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social លោកប្រធានាធិបតី ត្រាំ មិនបានបញ្ជាក់លម្អិតអំពីពេលវេលា ឬទីតាំងជាក់លាក់នៃការវាយប្រហារនោះឡើយ ប៉ុន្តែលោកបានបង្ហើបថា ប្រតិបត្តិការយោធាដ៏ក្តៅគគុកនេះ ត្រូវបានធ្វើឡើង ក្រោមការសហការយ៉ាងស្អិតល្មួតជាមួយអាជ្ញាធរនៃប្រទេសវ៉េណេស៊ុយអេឡា។

គួររំលឹកផងដែរថា កាលពីខែធ្នូកន្លងទៅ ការិយាល័យរដ្ឋអាជ្ញា​អាមេរិក​ប្រចាំ​ទីក្រុងញូវយ៉ក បានចោទប្រកាន់ Niño Guerrero ពីបទបញ្ជា ដឹកនាំ​ និងជួយសម្រួលដល់សកម្មភាពភេរវកម្មផ្សេងៗនៅក្នុងទឹកដីអាមេរិក។ រដ្ឋអាជ្ញាអាមេរិក លោក Jay Clayton បានចាត់ទុក Niño Guerrero ថាជា «មេគំនិតដ៏គ្រោះថ្នាក់» ដែលបានកែប្រែក្រុមបងធំនៅក្នុងគុក​របស់វ៉េណេស៊ុយអេឡា ឱ្យក្លាយទៅជាអង្គការភេរវកម្មឆ្លងដែនដ៏គួរឱ្យខ្លាច រហូតដល់ថ្នាក់រដ្ឋាភិបាលអាមេរិក ធ្លាប់បានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ ៥លានដុល្លារ សម្រាប់អ្នកណាដែលផ្តល់តម្រុយឈានទៅដល់ការចាប់ខ្លួនរូបគេទៀតផង៕

Niño Guerrero

ប្រែសម្រួល៖ ឈាង

The post ត្រាំ ប្រកាស​ថា អាមេរិក​ សម្លាប់​មេខ្លោង​ធំ​នៃ​ក្រុមភេរវករ និងបនល្បែងកម្រិត​ពិភពលោក «Niño Guerrero» appeared first on Kampuchea Thmey Daily.