ព័ត៌មានអន្ដរជាតិ
អេឡុន ម៉ាសក៍ ក្លាយជាមហាសេដ្ឋីដំបូងគេ មានទ្រព្យសម្បត្តិកើនលើស ១ ទ្រីលានដុល្លារ
លោក អេឡុន ម៉ាសក៍ ក្លាយជាមហាសេដ្ឋីដំបូងគេបង្អស់របស់ពិភពលោក ដែលមានទ្រព្យសម្បត្តិកើនលើស ១ ០០០ ០០០ ០០០ ០០០ (ទ្រីលាន) ដុល្លារ ក្រោយតម្លៃផ្សារភាគហ៊ុននៃក្រុមហ៊ុន SpaceX របស់លោកហក់ឡើងកប់ពពក។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន BBC។

បញ្ជីមហាសេដ្ឋីពិភពលោករបស់ Bloomberg បានបង្ហាញថា លោក ម៉ាសក៍ ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនអវកាស SpaceX បានវ៉ាដាច់មហាសេដ្ឋីណាៗទាំងអស់ ដោយទ្រព្យសម្បត្តិរបស់លោកសរុបហក់ឡើងដល់ ១,១១ ទ្រីលានដុល្លារ។
ការបំបែកកំណត់ត្រាទ្រព្យសម្បត្តិថ្មីនេះ កើតឡើងក្រោយក្រុមហ៊ុន SpaceX ចុះបញ្ជីផ្សារហ៊ុន Nasdaq កាលពីថ្ងៃសុក្រ។ ដើមឡើយក្រុមហ៊ុនចង់លក់ ១៣៥ ដុល្លារ/ហ៊ុន ប៉ុន្តែដោយវិនិយោគិនរួសរាន់ទិញច្រើន ភាគហ៊ុននោះ បានកើនដល់ ១៥០ ដុល្លារ/ហ៊ុន ពេលបើកការជួញដូរ ហើយបន្តហក់ឡើងខ្ពស់បំផុតរហូតដល់ ១៧៦,៥ ដុល្លារ/ហ៊ុន មុនពេលបិទការជួញដូរនៅថ្ងៃសុក្រក្នុងតម្លៃប្រមាណ ១៦១ ដុល្លារ/ហ៊ុន។
ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន SpaceX បានរៃអង្គាសប្រាក់បាន ៧៥ ប៊ីលានដុល្លារពីវិនិយោគិន។
លោក ម៉ាសក៍ កាន់ភាគហ៊ុន ៤២% ក្នុងក្រុមហ៊ុន SpaceX ដែលជាភាគហ៊ុនធំល្មមអាចផ្តល់ឱ្យលោកនូវការគ្រប់គ្រងលើក្រុមហ៊ុន និងការសម្រេចចិត្តសំខាន់ៗជាច្រើន។ យោងតាម Bloomberg តម្លៃភាគហ៊ុន SpaceX របស់លោក មានប្រហែល ៧៦៧,១ ប៊ីលានដុល្លារ បន្ទាប់ពីការជួញដូរទីផ្សារភាគហ៊ុនបានបិទកាលពីថ្ងៃសុក្រ។ បូករួមទាំងតម្លៃភាគហ៊ុនផ្សេងៗ រួមទាំងភាគហ៊ុននៅ Tesla ទើបទ្រព្យសម្បត្តិរបស់លោកឡើងលើស ១ ទ្រីលានដុល្លារ។
គេសម្គាល់ឃើញថា ងារជាមហាសេដ្ឋីទ្រព្យទ្រីលានដុល្លារដំបូងគេរបស់លោក អាឡុន ម៉ាសក៍ ក៏បានបង្កឱ្យមានការជជែកវែកញែកផងដែរអំពីបញ្ហាវិសមភាពទ្រព្យសម្បត្តិរបស់ពិភពលោក។ ១,១ ទ្រីលានដុល្លារ គឺមានទំហំប្រហាក់ប្រហែលទៅនឹងសេដ្ឋកិច្ចទាំងមូលរបស់ប៉ូឡូញ ឬស្វីស។ មានក្ដីបារម្ភថា វានឹងបង្កើនអំណាចសម្រាប់លោក ម៉ាសក៍ ទៅក្នុងនយោបាយសកល៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


