ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសថា អាមេរិក សម្លាប់មេខ្លោងធំនៃក្រុមភេរវករ និងបនល្បែងកម្រិតពិភពលោក «Niño Guerrero»
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការថា មេដឹកនាំកំពូលម្នាក់នៃក្រុមម៉ាហ្វៀ និងជាអង្គការភេរវកម្មឆ្លងដែនដ៏គ្រោះថ្នាក់បំផុត Tren de Aragua ត្រូវបានសម្លាប់ហើយ ក្រោមការវាយប្រហារតាមអាកាសយ៉ាងច្បាស់លាស់ និងរហ័សរបស់កងទ័ពសហរដ្ឋអាមេរិក។

បើតាមការផ្សាយរបស់ CNN នាថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ នេះ មេខ្លោងរូបនោះ មានឈ្មោះថា Hector Rusthenford Guerrero Flores ឬដែលគេស្គាល់ច្បាស់ក្នុងពិភពងងឹតថា «Niño Guerrero»។
តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social លោកប្រធានាធិបតី ត្រាំ មិនបានបញ្ជាក់លម្អិតអំពីពេលវេលា ឬទីតាំងជាក់លាក់នៃការវាយប្រហារនោះឡើយ ប៉ុន្តែលោកបានបង្ហើបថា ប្រតិបត្តិការយោធាដ៏ក្តៅគគុកនេះ ត្រូវបានធ្វើឡើង ក្រោមការសហការយ៉ាងស្អិតល្មួតជាមួយអាជ្ញាធរនៃប្រទេសវ៉េណេស៊ុយអេឡា។
គួររំលឹកផងដែរថា កាលពីខែធ្នូកន្លងទៅ ការិយាល័យរដ្ឋអាជ្ញាអាមេរិកប្រចាំទីក្រុងញូវយ៉ក បានចោទប្រកាន់ Niño Guerrero ពីបទបញ្ជា ដឹកនាំ និងជួយសម្រួលដល់សកម្មភាពភេរវកម្មផ្សេងៗនៅក្នុងទឹកដីអាមេរិក។ រដ្ឋអាជ្ញាអាមេរិក លោក Jay Clayton បានចាត់ទុក Niño Guerrero ថាជា «មេគំនិតដ៏គ្រោះថ្នាក់» ដែលបានកែប្រែក្រុមបងធំនៅក្នុងគុករបស់វ៉េណេស៊ុយអេឡា ឱ្យក្លាយទៅជាអង្គការភេរវកម្មឆ្លងដែនដ៏គួរឱ្យខ្លាច រហូតដល់ថ្នាក់រដ្ឋាភិបាលអាមេរិក ធ្លាប់បានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ ៥លានដុល្លារ សម្រាប់អ្នកណាដែលផ្តល់តម្រុយឈានទៅដល់ការចាប់ខ្លួនរូបគេទៀតផង៕

ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


