ព័ត៌មានអន្ដរជាតិ
សិង្ហបុរីបញ្ជាឱ្យ Meta ចេញវិធានការ «ប្រឆាំងការឆបោក» បើមិនដូច្នោះទេ អាចរងពិន័យ
ប៉ូលិសសិង្ហបុរីបានបញ្ជាឱ្យក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook អនុវត្ត «វិធានការប្រឆាំងនឹងការឆបោក» ក្នុងការផ្សាយពាណិជ្ជកម្ម គណនី ប្រូហ្វាល់ និងទំព័រអាជីវកម្មដែលក្លែងបន្លំមន្រ្តីរដ្ឋាភិបាលសំខាន់ៗ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់។ នេះបើតាមការឱ្យដឹងរបស់រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង លោក Goh Pei Ming។

ក្នុងសុន្ទរកថានាថ្ងៃពុធនេះ លោករដ្ឋដដែលបានឱ្យដឹងយ៉ាងដូច្នេះថា ប្រសិនបើ Meta មិនធ្វើដូចការទាមទារ ក្រុមហ៊ុនអាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ១ លានដុល្លារសិង្ហបុរី (៧៧៥ ៦៩៨ ដុល្លារអាមេរិក)។ បទបញ្ជាដដែលធ្វើឡើងក្រោមច្បាប់ស្តីពីឧក្រិដ្ឋកម្មលើអ៊ិនធឺណិតថ្មីរបស់សិង្ហបុរី ដែលបានចូលជាធរមាននៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤។
លោក Goh Pei Ming បាននិយាយបន្តយ៉ាងដូច្នេះថា៖ «យើងកំពុងចេញ (បញ្ជា) ទៅ Meta ពីព្រោះ Facebook គឺជាវេទិកាកំពូល ដែលជនបោកប្រាស់ប្រើសម្រាប់ក្លែងបន្លំការបោកប្រាស់ ហើយប៉ូលិសបានវាយតម្លៃថា ត្រូវតែមានវិធានការច្បាស់លាស់បន្ថែមទៀតដើម្បីទប់ស្កាត់ការបោកប្រាស់»។
មកទល់ពេលនេះ Meta មិនទាន់បានចេញការឆ្លើយតបភ្លាមៗយ៉ាងណាទេ។
គួររំឭកថា កាលពីខែសីហា ក្រសួងកិច្ចការផ្ទៃក្នុងសិង្ហបុរីបានរកឃើញថា ជាង ១/៣ នៃការបោកប្រាស់ពាណិជ្ជកម្មអេឡិចត្រូនិកទាំងអស់ ដែលបានកត់ត្រាក្នុងឆ្នាំ ២០២៤ ត្រូវបានប្រព្រឹត្តនៅលើ Facebook ។ ក្រសួងក៏បានវាយតម្លៃផងដែរថា ពាណិជ្ជកម្មអេឡិចត្រូនិក «Marketplace» របស់ Facebook ថា មានភាពខ្សោយជាងគេ ក្នុងចំណោមវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកចំនួន ៥ បើនិយាយអំពីមុខងារប្រឆាំងការបោកប្រាស់៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


