Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ព្រមានសងសឹក ក្រោយ​អាមេរិកដាក់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ខ្លួនក្នុង«បញ្ជីក្រុមហ៊ុនយោធាចិន»

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយ​នៅ​ថ្ងៃសៅរ៍​នេះ​ថា ប្រទេសចិនបាន​ព្រមានសងសឹក ​ខណៈសម្ដែង​ការ «មិនពេញចិត្ត​យ៉ាងខ្លាំង» ដែលមន្ទីរបញ្ចកោណអាមេរិក​ដាក់​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ខ្លួនចូលទៅក្នុងបញ្ជីក្រុមហ៊ុនយោធា​ចិន​។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដាក់ដោយឡែកពីគ្នា ក្រសួងការបរទេសចិនឯណោះវិញ ក៏បង្ហាញក្ដីបារម្ភពាក់ព័ន្ធនឹង​ចំណាត់ការចុងក្រោយរបស់អាមេរិក ដែលគេចាត់ទុកថាជាជំហានថ្មីនៃសង្គ្រាមបច្ចេកវិទ្យាផងដែរ។

កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិក​បានដាក់បញ្ចូលក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស​ចិន Alibaba ក្រុមហ៊ុន​​អ៊ិនធឺរណិត​ Baidu ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD និង Nio និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀត ទៅក្នុង «បញ្ជីក្រុមហ៊ុន​យោធាចិន» របស់មន្ទីរបញ្ចកោណ​។

ក្រសួងពាណិជ្ជកម្ម​ចិន បាន​និយាយ​​ក្នុង​សេចក្តីថ្លែងការណ៍​​ថា៖ «ប្រទេសចិន​មិនពេញចិត្ត​យ៉ាងខ្លាំង ហើយ​ប្រឆាំង​យ៉ាង​ដាច់ខាត​ចំពោះ​រឿងនេះ។ ប្រទេសចិន​ជំរុញ​ឱ្យសហរដ្ឋអាមេរិក​បញ្ឈប់​ការអនុវត្ត​ខុសឆ្គង​របស់ខ្លួន​ជាបន្ទាន់ ដក​វិធានការ​ពាក់ព័ន្ធ​ចេញ​ជាបន្ទាន់ ហើយ​វិលត្រឡប់​ទៅរក​ផ្លូវត្រូវ​ក្នុងការកសាង​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ប្រកបដោយការ​ស្ថាបនា និង​ស្ថិរភាព​រវាង​ចិន និង​សហរដ្ឋអាមេរិក»។

ក្រសួង​បន្ត​​ថា ប្រសិនបើ​ក្រុមហ៊ុន​ចិន​មិន​ទទួល​បាន​​យុត្តិធម៌​ទេ ទីក្រុង​ប៉េកាំង​នឹង «សងសឹក​យ៉ាង​ម៉ឺងម៉ាត់ និង​ខ្លាំងក្លា​ជា​មិន​ខាន»។

បញ្ជី​​របស់មន្ទីរបញ្ចកោណនៃក្រសួងសង្រ្គាមអាមេរិក ​បានប្រកាសឡើង​តិចជាង ១ ខែប៉ុណ្ណោះ​ ​បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ បានជួបជាមួយប្រធានាធិបតីចិន លោក​ ស៊ី ជីនពីង នៅទីក្រុងប៉េកាំង កាលពីខែមុន ដែលកាលនោះ មេដឹកនាំទាំង២ ​បាន​ព្រម​គ្នា​រក្សា​បទ​ឈប់បាញ់សង្គ្រាមពាណិជ្ជកម្ម​រវាងប្រទេសទាំងសងខាង។

​ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា វិធានការរបស់មន្ទីរបញ្ចកោណ «មិនអើពើនឹងការឯកភាពគ្នា» ដែលសម្រេចបានរវាងមេដឹកនាំទាំង២។

យោងតាមច្បាប់របស់សហរដ្ឋអាមេរិក ក្រសួងសង្រ្គាមអាមេរិក​(ឬក្រសួងការពារជាតិ)នឹងត្រូវបានហាមឃាត់មិនឱ្យចុះកិច្ចសន្យាដោយផ្ទាល់ជាមួយក្រុមហ៊ុនដែលមាន​ក្នុងបញ្ជី «ក្រុមហ៊ុនយោធាចិន» និងត្រូវបានរឹតត្បិតមិនឱ្យទិញផលិតផល ឬសេវាកម្មរបស់ពួកគេតាមរយៈភាគីទី៣ឡើយ ចាប់ពីឆ្នាំ ២០២៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម