Connect with us

កូវីដ-១៩

ផ្ទុះ​កូវីដ​នៅ​តំបន់បឹងកក់ រកឃើញអ្នក​ឆ្លង ១២១ នាក់ មាន​ចាស់​មាន​ក្មេង រថយន្ត​ពេទ្យ​បន្ត​កន្ទុយ​គ្នា​ ចុះ​ទៅ​ដឹក​​ទាំងយប់

បានផុស

នៅ

រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងរបស់ក្រសួងសុខាភិបាល បានចេញទៅយកអ្នកកើតជំងឺកូវីដ-១៩ ចំនួន ១២១នាក់ទាំងយប់ នៅភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំង​កូវីដ-១៩ ចុះយកសំណាករួច។

ភូមិ២៣ នៃសង្កាត់​បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវ​បាន​បន្ថែម​ជាតំបន់ក្រហម​ ក្រោយមានករណីផ្ទុះ​​ឆ្លងរាលដាលលើ​ប្រជាពលរដ្ឋ​មាន​ទាំង​ចាស់ទាំងក្មេង។

រដ្ឋបាលរាជធានី​ភ្នំពេញ បាន​សម្រេច​ដាក់​ភូមិ​ចំនួន ៤ ​នៅក្នុង​សង្កាត់​បឹងកក់​ទី ២ និង សង្កាត់​បឹងសាឡាង ក្នុង​ខណ្ឌ​ទួលគោក​ជា «តំបន់​ក្រហម» និង «តំបន់​លឿងទុំ»។ ​ភូមិ ១៧ និង​ភូមិ ២២ នៃ​សង្កាត់​បឹងកក់​ទី ២ ខណ្ឌ​ទួលគោក ជា «តំបន់​លឿងទុំ» និង ភូមិ ២៣ នៃ​សង្កាត់​បឹងកក់​ទី ២ និង​ភូមិ ១០ នៃ​សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក ជា «តំបន់​ក្រហម»។

សុពលភាព​នៃ​ការកំណត់​ភូមិសាស្ត្រ​ទាំងនេះ​ជា​តំបន់​លឿងទុំ និង​តំបន់​ក្រហម ត្រូវ​អនុវត្តន៍​សម្រាប់​រយៈពេល ៦ ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ​នា​ថ្ងៃទី ៣០ ខែមេសា រហូត​ដល់​ថ្ងៃទី ៥ ខែ​ឧសភា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២៦ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ៣០ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម