កូវីដ-១៩
អភិបាលខេត្តបន្ទាយមានជ័យព្រមានបិទអាជីវកម្ម និងដាក់ទោសអាជីវករ
បន្ទាយមានជ័យ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២១នេះ អភិបាលខេត្តបន្ទាយមានជ័យដឹកនាំក្រុមការងារចម្រុះចុះរៀបចំ ផ្សារសិរីសោភ័ណ តាមស្តង់ដារសុវត្ថិភាព ដោយបានប្រមាននឹងបិទអាជីវកម្ម និងដាក់ទោសអាជីវករណាល្មើសមិនអនុវត្តវិធានការបង្ការការរីករាលដាលជំងឺកូវីដ-១៩។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានព្រមានបិទអាជីវកម្ម ឬដាក់ទោសទណ្ឌទៅលើអាជីវកររូបណាដែលមិនបានអនុវត្តខ្ជាប់ខ្ជួនតាមការណែនាំរបស់រដ្ឋបាលខេត្ត។
លោកបានរៀបចំវិធានការណ៍ការពារនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដោយតម្រូវឱ្យអាជីវករ និងអ្នកទិញទាំងអស់ ត្រូវតែចូលរួមអនុវត្តវិធានការសុខាភិបាល ពាក់ម៉ាសឱ្យបានត្រឹមត្រូវ អនុវត្ត៣កុំ៣ការពារ។

លោកអភិបាលបានបញរៀបចំផ្សារមានលក្ខណៈស្តង់ដារសុវត្ថិភាព ដោយតម្រូវឱ្យគ្រប់ផ្សារត្រូវតែមានច្រកចេញចូលធំទូលាយ មានម៉ាស៊ីនស្កេនវាស់កម្ដៅ បាញ់អាល់កុលមុនចូលផ្សារ អាជីវករត្រូវមានគម្លាតពីតូប១ទៅតូប១ចម្ងាយ២ម៉ែត្រ។
លោក អ៊ុំ រាត្រី បានបញ្ជាក់ឱ្យដឹងទៀតថា រាល់មានករណីសង្ស័យដែលមានការពាក់ព័ន្ធជាមួយ ជំងឺកូវីដ-១៩ ត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា វិធានការរៀបចំផ្សារ សិរីសោភ័ណនេះដើម្បីចៀសវាងបិទផ្សារ ព្រោះកន្លងមកមានបុរសម្នាក់កើតជំងឺកូវីដ-១៩ ហើយមានម្តាយជាអ្នកលក់ដូរក្នុងផ្សារ។
ការរៀបចំផ្សារនេះក្រោមដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោក យ៉ាន់ ដោយវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងក្រុមការងារមួយចំនួន៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


