កូវីដ-១៩
ភោជនីយដ្ឋាន«ក្លាសិក» ផ្គើនបម្រាមអាជ្ញាធរ បើកទទួលភ្ញៀវជាធម្មតា មិនខ្វល់ការរាលដាលជំងឺកូវីដ-១៩
ភោជនីយដ្ឋានមួយកន្លែងដែលមានផ្លាកយីយោ «ក្លាសិក» កំពុងលួចបើកទទួលភ្ញៀវរាល់រាត្រីឲ្យចូលជួបជុំផឹកស៊ី និងមានលការចាក់ភ្លេងកំដរអារម្មណ៍ទល់ភ្លឺយ៉ាងសប្បាយរីករាយ មិនខ្វល់ពីការីករាល់ដាល់នៃជំងឺកូវីដ១៩ឡើយ ដែលប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ទប់ស្កាត់ បង្ការ មិនឲ្យមានការរីករាលដាល តែភោជនីយដ្ឋានមួយនេះវិញ មិនស្ដាប់ការណែនាំបែរជាផ្គើនលើសដើម។
សូមបញ្ជាក់ផងដែរថា ភោជនីយដ្ឋាន ដែលមានផ្លាកយីហោ «ក្លាសិក» ស្ថិតនៅចំណុច ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ចុះពីផ្លូវជាតិលេខ៦៧ ប្រហែល៣០០ទៅ៤០០ម៉ែត្រ។

បើយោងតាមប្រភពៈពីក្រុមអ្នកស៊ីផឹក បាននាំគ្នាជជែក និងកោតសសើរមិនដាច់ពីមាត់ថា សម័យកូវីដ១៩មានតែ ភោជនីយដ្ឋាន «ក្លាសិក» មួយកន្លែងគត់ ដែលបើកដំណើរផឹកស៊ីមានទាំងស្រីស្អាតអង្គុយកំដរភ្ញៀវ អមនឹងបទភ្លេងចាក់កំដរអារម្មណ៍ដល់ភ្លឺ ទោះជាមន្ត្រីសមត្ថកិច្ចចុះត្រួតពិនិត្យពីបីដងក្ដី ក៏អាចបើកបានយ៉ាងរលូន និងគ្មានស្ថាប័នណាហ៊ានប៉ះពាល់ឬចុះឃាតអោយផ្អាកដំណើរការឡើយ។

ប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យនិងឯកឧត្ដម ហួត សុធី ស្នងការនគរបាលខេត្តមេត្តាចុះត្រួតពិនិត្យទីតាំងខាងលើនេះផងទាន ដើម្បីទប់ស្កាត់ការីករាល់ដាល់នៃជំង្ញឺកូវីដ១៩ តាំងពីភោជនីដ្ឋានក្លាសិកចាប់ផ្ដើមបើកបានមួយខែជាងគឺពួកគាត់បានបាត់ប្ដីពីផ្ទះញឹកញាប់ទៅរកឃើញនៅតែអង្គុយផឹកស៊ីឱបស្រីយ៉ាងសប្បាយមិនខ្វល់ពីសុខទុក្ខប្រពន្ធកូន មិនខ្វល់ការីករាល់ដាលជំង្ញឺកូនកូវីដ១៩ដល់ក្រុមគ្រួសារបន្តិចសោះ។

នៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២១ក្រុមការងារក៍បានខលទៅឯកឧត្ដម ហួត សុធី ស្នងការនគរបាលខេត្ត ដើម្បីជំរាបជួនដំណឹង លោកបានបព្ជាក់ថាលោកបព្ជាអោយលោកអធិការចុះទៅធ្វើកិច្ចសន្យាហើយ ហើយការងារនេះជាការងាររបស់គណះបញ្ជាការឯកភាពនិងជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ឯកឧត្ដមបន្តថាលោកននឹងខលទំនាក់ទំនងទៅលោក ហោជិន វិរយុទ្ធអភិបាលស្រុកអន្លង់វែងដើម្បីអោយលោករៀបចំគណះកម្មការកូវីដចុះទៅយប់នេះទៀតបើសិននៅតែធ្វើកម្មភាពដូចមុនឈានដល់ការបិតតែម្ដង៕
អត្ថបទ ៖ ចាន់ ធី


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


