កូវីដ-១៩
រដ្ឋបាលស្រុកវ៉ារិន បិទផ្សារចំនួន០២ ក្រោយរកឃើញអ្នកមានវិជ្ជមានកូវីដ ១១នាក់
ខេត្តសៀមរាប៖ លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន បានប្រាប់ “កម្ពុជាថ្មី” ថានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកវ៉ារិន សម្រេចបិទផ្សារចំនួន០២ក្នុងឃុំស្រែណូយជាបណ្តោះអាសន្ន គឺផ្សារស្រែណូយ និងផ្សារឯកជនដែលនៅទល់មុខគ្នា។ ការបិទផ្សារទាំង២នេះបន្ទាប់ពីរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់ ដែលពួកគាត់ជាអាជីវករ និងអ្នករស់នៅខាងមុខផ្សារទាំងពីរនេះ ដោយសារពួកគាត់បានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចំនួនម្នាក់ ជាអ្នកលក់ផ្លែឈើមកពីទីរួមខេត្ដសៀមរាប ប្រហែលជិត១០ថ្ងៃមុន។

លោក ធិននី វិធូរ បានឱ្យដឹងទៀតថា ដោយមានការសង្ស័យ ក្រុមគ្រូពេទ្យបានធ្វើការយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ លើមនុស្សចំនួន២១នាក់ ក្នុងនោះបានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់។ ហេតុនេះក្នុងករណីនេះ អាចជាប់ពាក់ព័ន្ធជាមួយបងប្អូនអាជីវករ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំជាច្រើនរូបទៀតផងដែរ។
ជាមួយគ្នានេះលោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករនៅផ្សារទាំង២ ដែលមានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានទាំង១១នាក់នេះ និងមានការសង្ស័យពីអាការៈមិនស្រួល សូមមកផ្ដល់សំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជាមួយអាជ្ញាធរ ពិសេសត្រូវធ្វើចត្ដាឡីស័កដោយខ្លួនឲ្យបាន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខភិបាល ក៏ដូចជាអាជ្ញាធរ។

លោកអភិបាលស្រុកវ៉ារិន មានប្រសាសន៍បន្ថែមថា ក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈនេះ គិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្នុងទូទាំងស្រុក មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៧នាក់កំពុងសម្រាកព្យាបាលនៅវិទ្យាល័យស្រែណូយ និង២នាក់បានជាសះស្បើយត្រឡប់ទៅផ្ទះវិញ បន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្តទៀត៕
អត្ថបទ៖ គឿនវេត


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


