Connect with us

ជីវិតកម្សាន្ដ

ទីបំផុត! សិល្បករផ្នែកចម្រៀងបុរាណ ណាឃីម មិនអាចជំនះជំងឺដ៏កាចសាហាវខ្លួនបានឡើយ

បានផុស

នៅ

ទើបប្រកាសសភាពជំងឺសិល្បករចម្រៀងបុរាណ ណាឃីម កាលពីព្រឹកមិញនេះ ឥឡូវលោក ខៀវ សម្បត្តិរិទ្ធី សមាជិករួមក្រុមតន្ត្រីបុរាណ ខាត់ សួស្តី បានផុសរូបភាពសខ្មៅរបស់ ណាឃីម ភ្ជាប់នឹងខ្លឹមសារថា “បងទៅចោលប្អូនហើយ” ខណៈមិនទាន់លម្អិតពីដំណើរបញ្ជូនសិល្បកររូបនេះមកដល់មាតុភូមិវិញឬនៅទេ។

នេះជាដំណឹងដ៏ក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារ និងអ្នករួមអាជីពរបស់លោក ដែលខ្នះខ្នែងជួយណាស់ហើយ តែមិនអាចសង្គ្រោះបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា ប៉ុន្មានថ្ងៃមកនេះ អាការៈជំងឺលោក ណាឃីម មិននឹងនសោះឡើយ ហើយកាលពីព្រឹកមិញនេះ សភាពជំងឺរបស់សិល្បករផ្នែកចម្រៀងបុរាណរូបនេះ កាន់តែធ្ងន់ធ្ងរ ដោយមានបញ្ហាហើមខួរក្បាល ឯគ្រឿងក្នុងខូចខាតអស់ ដូចនេះ មានតែត្រៀមចិត្តប៉ុណ្ណោះ។ ដោយហេតុនេះ ក្រុមគ្រួសារសម្រេចបញ្ជូនមកស្រុកកំណើតវិញ។

តួយ៉ាង កាលពីម្សិលមិញនេះ ស្ថានភាពសិល្បករផ្នែកចម្រៀងបុរាណ ណាឃីម ហាក់ប្រសើរបន្តិចហើយ ក្រោយពេលគ្រូពេទ្យបានផ្អាកបូមទឹកចេញពីឆ្អឹងខ្នង ប៉ុន្តែក៏រើទៅធ្ងន់ធ្ងរម្តងទៀត រហូតពេទ្យសង្គ្រោះលែងបាន។

ណាឃីម សិល្បករចម្រៀងផ្នែកបុរាណ និងជាសមាជិកក្រុមតន្ត្រីបុរាណរបស់អ្នកនាង ខាត់ សួស្តី ត្រូវបានក្រុមគ្រួសារ និងអ្នកស្និតស្នាលក្នុងរង្វង់សិល្បៈជ្រោមជ្រែងជួយ បញ្ជូនទៅព្យាបាលបន្តនៅប្រទេសវៀតណាមកាលពីរសៀលថ្ងៃទី១៤ តុលានេះ ខណៈកំពុងសម្រាកព្យាបាលបន្តនៅមន្ទីពេទ្យទាហ៊ាន ១៧៥ ក្នុងទីក្រុងហូជីមុិញ។

បើតាមលោក ព្រហ្ម ប្រសិទ្ធី បញ្ជាក់តាមការប៉ាន់ប្រមាណជំហានដំបូងរបស់ក្រុមគ្រូពេទ្យនៅទីនោះ បានឱ្យដឹងថា សិល្បករចម្រៀងផ្នែកបុរាណ ណាឃីម សង្ស័យមានជំងឺរលាកខួរក្បាលធ្ងន់ធ្ងរ និងរលាកសួត ។ តែទោះបីជាមានការសន្និដ្ឋានបែបនេះ ក៏លទ្ធផលត្រួតពិនិត្យជាក់លាក់ កំពុងបន្តធ្វើតេស្តនៅឡើយ។

ដោយឡែក ពាក់ព័ន្ធនឹងស្ថានភាពជំងឺសិល្បករចម្រៀងផ្នែកបុរាណរូបនេះ មុននឹងឈានបញ្ជូនទៅព្យាបាលបន្តនៅវៀតណាម អ្នកនាង ខាត់ សួស្តី បានឱ្យដឹងថា ខ្លួនទទួលបានដំណឹងពីក្រុមគ្រួសាររបស់តារាចម្រៀងបុរាណរូបនេះថា លោកមានជំងឺរលាកស្រោមខួរ, រលាកសួតធ្ងន់ធ្ងរ និង ក្រពះពោះវៀន។ តួយ៉ាង លោកក៏មានអាការៈវង្វេង ភ្នែកមើលលែងឃើញ ត្រចៀកស្តាប់លែងឮ នោមមិនចេញ និង បាយមិនបានផងដែរ។

ដោយសារតែស្ថានភាពធ្ងន់ធ្ងរបែបនេះ និងដោយមើលឃើញក្រុមគ្រួសារ ណាឃីម ក៏កំពុងជួបការលំបាកក្នុងការចំណាយព្យាបាលផង អ្នកនាង ខាត់ សួស្តី និងមិត្តទាំងក្នុង និងក្រៅសិល្បៈជាច្រើន បាននិងកំពុងបន្តស្វែងរកថវិកាជួយដល់លោក ណាឃីម និងអំពាវនាវដល់មហាជនឱ្យជួយបរិច្ចាគដល់លោកផងដែរ។

តែទោះជាទទួលបានការជ្រោមជ្រែងជួយពីសប្បុរសជនយ៉ាងណា សម្រាប់ស្ថានភាពជំងឺសិល្បករផ្នែកចម្រៀងបុរាណរូបនេះ ហាក់មិនមានសង្ឈឹមអាចព្យាបាលទៀតនោះឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម