ជីវិតកម្សាន្ដ
ស្ថានភាពជំងឺ ណាឃីម ហាក់ធូរស្រាលបន្តិច តែស្ថិតក្នុងដំណាក់កាលបន្តតាមដានប្រសិទ្ធភាពថ្នាំនៅឡើយ
ស្ថានភាពសិល្បករផ្នែកចម្រៀងបុរាណ ណាឃីម ហាក់ប្រសើរបន្តិចហើយ ខណៈក្រោយពេលគ្រូពេទ្យបានផ្អាកបូមទឹកចេញពីឆ្អឹងខ្នងហើយនោះ ស្ថានភាពរវើរវាយលោកក៏កាត់បន្ថយបានខ្លះ និងទាររកភេសជ្ជៈទទួលទានថែមទៀត។ តែយ៉ាងណា ក្រុមគ្រូពេទ្យត្រូវបន្តតាមដាន ១សប្តាហ៍ ដើម្បីបញ្ជាក់ថា ថ្នាំដែលលោកលេបមានប្រសិទ្ធភាពពេញលេញសម្រាប់ការព្យាបាល។ នេះបើតាមការបញ្ជាក់របស់លោក លោក ខៀវ សម្បត្តិរិទ្ធី និង លោក ព្រហ្ម ប្រសិទ្ធី នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។

បើតាមលោក ព្រហ្ម ប្រសិទ្ធី កាលពីវេលាម៉ោង១២ និង៤៤នាទីរសៀលនេះ បានបញ្ជាក់ថា គ្រូពេទ្យបានផ្អាកបូមទឹកចេញពីឆ្អឹងខ្នង ណាឃីម ហើយ ឯស្ថានភាពរវើរវាយក៏កាត់បន្ថយបានខ្លះ ប៉ុន្តែគាត់មានអាការៈពិបាកដកដង្ហើមខ្លាំង ភ្នែកនៅតែងងឹត ត្រចៀកនៅស្ដាប់មិនឭ។ ខណៈក្រុមគ្រូពេទ្យ នឹងបន្តតាមដានស្ថានភាពរបស់គាត់រហូតគ្រប់ ១សប្ដាហ៍ ដើម្បីបញ្ជាក់ថា តើជំងឺបស់គាត់ទទួលយកថ្នាំដែរឬទេ។
លោកថា “ពេលនេះមានតែបួងសួង សុំឱ្យជំងឺរបស់ប្អូនទទួលយកថ្នាំទៅចុះ ស៊ូយកឈ្នះឱ្យបានណាអូន ក្នុងកាលៈទេសៈណាក៏ដោយ ត្រូវតែជាត្រឡប់ទៅផ្ទះវិញណា បងៗនឹងម្ដាយប្អូន នៅជាកម្លាំងចិត្តមិនទៅណាចោលប្អូនទេ”។
ក្រោយមក លោក ខៀវ សម្បត្តិរិទ្ធី ក៏បានបង្ហាញរូបភាព ព្រមនិងវីដេអូឱ្យឃើញដែរថា លោក ណាឃីម ដឹងខ្លួនហើយពេលនេះ។ សូមទស្សនាវីដេអូខាងក្រោមនេះ៖


យ៉ាងណា បន្ទាប់ពីសម្រាកព្យាបាលនៅប្រទេសវៀមណាម បាន៣ថ្ងៃ មើលឃើញស្ថានភាពជំងឺសិល្បករផ្នែកចម្រៀងបុរាណ ណាឃីម ដែលម្តងថមថយ ម្តងធ្ងន់ធ្ងរ លោក ព្រហ្ម ប្រសិទ្ធី រៀបរាប់ថា “ជីវិត៣ថ្ងៃ នៅក្នុងមន្ទីពេទ្យ មួយថ្ងៃប្រែប្រួលអារម្មណ៍ច្រើនដង តាមអាការៈអ្នកជំងឺ ព្រឹកនេះបងអាចញញឹមចេញខ្លះ ព្រោះឃើញប្អូនបានធូរស្រាលខ្លះ”។
គួរបញ្ជាក់ថា កាលពីយប់មិញនេះ ស្ថានភាពជំងឺរបស់ ណាឃីម បានវិវត្តគួរឱ្យបារម្ភជាថ្មី ដោយគ្រូពេទ្យបញ្ជាក់ថា អាចប្រឈមនឹងការគាំងបេះដូងទៀតផង ក៏ព្រោះតែក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យវៀតណាម រកឃើញថា សិល្បករផ្នែកចម្រៀងបុរាណរូបនេះ មានទឹកដក់ក្នុងខួរក្បាល ព្រមនិងមេរោគសុីដល់ខួរក្បាលទៅហើយ ដែលទាមទារការចោះយកទឹកដក់ចេញតាមខួរឆ្អឹង។ ម៉្យាង ដោយសារតែកំឡុងពេលនៃការសង្គ្រោះនេះ អ្នកជំងឺអាចប្រឈមនឹងគាំងបេះដូង ដូចនេះក្រុមគ្រូពេទ្យប្រាប់មុនឱ្យត្រៀមចិត្ត ព្រោះបើក្នុងករណីបន្ទាន់ គ្រូពេទ្យត្រូវការវះកាត់ភ្លាមៗ ខណៈការវះកាត់ប្រឈមគ្រោះថ្នាក់បំផុត។

គួររំលឹកថា លោក ណាឃីម សិល្បករចម្រៀងផ្នែកបុរាណ និងជាសមាជិកក្រុមតន្ត្រីបុរាណរបស់អ្នកនាង ខាត់ សួស្តី ត្រូវបានក្រុមគ្រួសារ និងអ្នកស្និតស្នាលក្នុងរង្វង់សិល្បៈជ្រោមជ្រែងជួយ បញ្ជូនទៅព្យាបាលបន្តនៅប្រទេសវៀតណាមកាលពីរសៀលថ្ងៃទី១៤ តុលានេះ ខណៈកំពុងសម្រាកព្យាបាលបន្តនៅមន្ទីពេទ្យទាហ៊ាន ១៧៥ ក្នុងទីក្រុងហូជីមុិញ។
បើតាមលោក ព្រហ្ម ប្រសិទ្ធី បញ្ជាក់តាមការប៉ាន់ប្រមាណជំហានដំបូងរបស់ក្រុមគ្រូពេទ្យនៅទីនោះ បានឱ្យដឹងថា សិល្បករចម្រៀងផ្នែកបុរាណ ណាឃីម សង្ស័យមានជំងឺរលាកខួរក្បាលធ្ងន់ធ្ងរ និងរលាកសួត ។ តែទោះបីជាមានការសន្និដ្ឋានបែបនេះ ក៏លទ្ធផលត្រួតពិនិត្យជាក់លាក់ កំពុងបន្តធ្វើតេស្តនៅឡើយ។
ដោយឡែក ពាក់ព័ន្ធនឹងស្ថានភាពជំងឺសិល្បករចម្រៀងផ្នែកបុរាណរូបនេះ មុននឹងឈានបញ្ជូនទៅព្យាបាលបន្តនៅវៀតណាម អ្នកនាង ខាត់ សួស្តី បានឱ្យដឹងថា ខ្លួនទទួលបានដំណឹងពីក្រុមគ្រួសាររបស់តារាចម្រៀងបុរាណរូបនេះថា លោកមានជំងឺរលាកស្រោមខួរ, រលាកសួតធ្ងន់ធ្ងរ និង ក្រពះពោះវៀន។ តួយ៉ាង លោកក៏មានអាការៈវង្វេង ភ្នែកមើលលែងឃើញ ត្រចៀកស្តាប់លែងឮ នោមមិនចេញ និង បាយមិនបានផងដែរ។


ដោយសារតែស្ថានភាពធ្ងន់ធ្ងរបែបនេះ និងដោយមើលឃើញក្រុមគ្រួសារ ណាឃីម ក៏កំពុងជួបការលំបាកក្នុងការចំណាយព្យាបាលផង អ្នកនាង ខាត់ សួស្តី និងមិត្តទាំងក្នុង និងក្រៅសិល្បៈជាច្រើន បាននិងកំពុងបន្តស្វែងរកថវិកាជួយដល់លោក ណាឃីម និងអំពាវនាវដល់មហាជនឱ្យជួយបរិច្ចាគដល់លោកផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


