Connect with us

ជីវិតកម្សាន្ដ

ខាត់ សួស្តី និងសមាជិកវង់តន្ត្រីបុរាណ ប្រគុំភ្លេង ៣បទ បំពេញបំណងចុងក្រោយរបស់ ណាឃីម

បានផុស

នៅ

ទីបំផុតតារាចម្រៀងសម័យ-បុរាណ ខាត់ សួស្តី និងសមាជិកក្នុងវង់តន្ត្រីបុរាណបានបំពេញបំណងរបស់លោក ណាឃីម ហើយតាមរយ:ការប្រគុំភ្លេងលេង ៣បទ នៅក្នុងថ្ងៃជូនដំណើរជាលើកចុងក្រោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់មកដល់ពេលនេះតារាចម្រៀង ខាត់ សួស្តី បានបង្ហាញអារម្មណ៍ក្តុកក្តួលជាខ្លាំងបន្ទាប់ពីត្រូវបាត់បង់លោ ល ណាឃីម ដែលជាសមាជិកក្នុងវង់តន្ត្រីបុរាណត្រឹមមួយប៉ប្រិចភ្នែក ខណ:នាងចាត់ទុកថាជាការបាត់បង់ធនធានសិល្ប:ដ៏សំខាន់នៅក្នុងក្រុមរបស់ខ្លួន។

តារាចម្រៀង ខាត់ សួស្តី បានរៀបរាប់ថា “បងប្អូនយើងបានបំពេញបំណងជូនប្អូនរួចហើយដោយក្ដីស្រលាញ់អាណិតអាសូរដល់ ប្អូន ណាឃីម ក៏បានប្រគុំភ្លេងជូនប្អូនទៅតាមបំណងម្ដាយប្អូនបានប្រាប់ថា ពេលប្អូនឈឺនៅមន្ទីពេទ្យ ប្អូនទន្ទេញបទបែកចាននិងបទក្លោងធំជាប់រហូតហើយប្អូនបានប្រាប់ម្ដាយប្អូនថា ម៉ែប្រាប់បងសួស្ដីផងថាខ្ញុំអត់បានទៅរោងការទេខ្ញុំឈឺហើយ ពេលនេះប្អូនបានលាចាកលោកហើយ”។

ខាត់ សួស្តី បានបន្តថា “ពេលនេះបងប្អូនយើងក៏បានបំពេញបំណងជូនប្អូនដោយប្រគុំភ្លេងលេង ៣បទជូនប្អូនដែលជាបទដែលប្អូនស្រលាញ់តែពួកយើងក៏មិនបានថតរូប ឬថតវីឌេអូបង្ហោះលើបណ្ដាញសង្គមនោះដែរ ដោយយល់ថា ការប្រគុំភ្លេងប្រពៃក្នុងកម្មវិធីបុណ្យសព ពិតជាមិនត្រូវតាមទំនៀមទំលាប់នោះទេ តែខ្ញុំសុំចិត្តបងប្អូនដើម្បីទុកកិត្តិយសឱ្យវិញ្ញាណក្ខន្ធប្អូនទៅឱ្យបានសុខពួកយើងនឹងចងចាំប្អូនជាររៀងរ ហូតប្អូន ណាឃីម” ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឃើញមហាជន និងមិត្តក្នុងសិល្បៈជាច្រើនបានបង្ហាញការសោកស្តាយយ៉ាងខ្លាំងក្រោយទទួលដំណឹងដ៏រន្ធត់នៃមរណភាពរបស់លោក ឈឺន ឃីម ហៅ ណាឃីម ដែលជាការបាត់បង់ធនធានមនុស្សដ៏ល្អក្នុងវិស័យសិល្បៈបុរាណខ្មែរ។ លោក ណាឃីម បានទទួលមរណភាពនៅប្រទេសវៀតណាម ដោយជំងឺធ្ងន់ធ្ងរ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម