Connect with us

ជីវិតកម្សាន្ដ

ព្រះនាងតូច និងម្ចាស់បង គ្រងឈុតស្បៃខ្មែរ ប្រើក្នុងមង្គលការខ្មែរបច្ចុប្បន្ន ឆ្លុះបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ

បានផុស

នៅ

ព្រះនាងតូច នរោត្តម ចេណ្ណា និងម្ចាស់បងនរោត្តម អេមម៉ា ធ្វើឱ្យមហាជនស្ញប់ស្ញែងខ្លាំង តាមរយៈការរំលេចរូបសម្រស់ស្ត្រីខ្មែរ ក្នុងប្រណិតភាពនៃឈុតស្បៃខ្មែរ ដែលច្នៃឡើងសម្រាប់ប្រើក្នុងពិធីមង្គលការសម័យបច្ចុប្បន្ន។ ការបង្ហាញនេះ មិនត្រឹមបង្ហាញពីសោភ័ណភាព និងភាពទាន់សម័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ ដែលត្រូវបានរក្សា និងបន្តអភិវឌ្ឍឱ្យសមស្របតាមសម័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារពីទំព័រហ្វេសប៊ុកព្រះនាងតូច ចេណ្ណា គូសបញ្ជាក់ឱ្យដឹងដែរថា នេះជាលើកទី១ ហើយ ដែលម្ចាស់បងទ្រង់ នរោត្តម អេមម៉ា គ្រងឈុតដ៏ល្អវិចិត្រនេះ។

សារដដែលរៀបរាប់ទៀតថា ឈុតស្បៃខ្មែរនេះ ត្រូវបានច្នៃឡើងដោយយកចិត្តទុកដាក់ពីលំនាំបុរាណ ដោយផ្អែកលើចម្លាក់នៅតាមប្រាសាទបុរាណខ្មែរ និងរឿងព្រេងនិទាន «ព្រះថោង នាងនាគ» ដែលជាមូលដ្ឋាននៃទំនៀមទម្លាប់អាពាហ៍ពិពាហ៍ខ្មែរ។ ការពានាស្បៃ ត្រូវបានចាត់ទុកថាជាផ្នែកសំខាន់មួយនៃការស្លៀកពាក់ស្ត្រីខ្មែរ តាំងពីសម័យបុរាណ មកដល់សម័យបច្ចុប្បន្ន។

ព្រះនាងតូច ក៏បានលើកឡើងថា ការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ គួរត្រូវបានលើកកម្ពស់ និងប្រើប្រាស់ឲ្យបានទូលំទូលាយក្នុងទម្រង់ផ្សេងៗ ដើម្បីរក្សា និងបន្តអត្តសញ្ញាណវប្បធម៌ជាតិ។ ជាពិសេស ការប្រើប្រាស់ស្បៃពានា ដែលជាប្រពៃណីមានតម្លៃខ្ពស់ គួរត្រូវបានអភិរក្ស ខណៈកំពុងប្រឈមនឹងហានិភ័យនៃការទាមទារជាកម្មសិទ្ធិពីវប្បធម៌ផ្សេងៗ។

ការបង្ហាញនេះ ត្រូវបានមហាជនវាយតម្លៃថា ជាជំហានមួយសំខាន់ ក្នុងការផ្សព្វផ្សាយ និងលើកស្ទួយវប្បធម៌ខ្មែរ ឱ្យកាន់តែទាក់ទាញ និងសមស្របជាមួយសម័យថ្មី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម