ជីវិតកម្សាន្ដ
នាដការី តារា ពិសី លេចធ្លោក្នុងឈុតស្បៃខ្មែរ ជាមួយកាយវិការល្វតល្វន់ នៃរបាំសាកល្បងបង្កើតថ្មីក្នុងទម្រង់ក្បាច់បុរាណ
សោភ័ណភាពនៃនារីខ្មែរ តែងតែបង្ហាញឱ្យឃើញពីភាពទន់ភ្លន់ សុភាពរាបសារ និងអត្តសញ្ញាណវប្បធម៌ដ៏ល្អផូរផង់ ដែលបានបន្សល់ទុកតាំងពីបុរាណកាល។ ជាក់ស្ដែង ការបង្ហាញខ្លួនរបស់នាដការី តារា ពិសី ក្នុងប្រណិតភាពសម្លៀកបំពាក់ឈុតស្បៃបុរាណ រៀបចំដោយក្រុម «Whishing ជូនពរ» បានធ្វើឱ្យមហាជនជាច្រើនកោតសរសើរ និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្រស់ដ៏ស្រស់សោភា និងកាយវិការល្វតល្វន់សមជានារីខ្មែរ។

ឈុតស្បៃបុរាណដែលបានរៀបចំឡើងយ៉ាងផ្ចិតផ្ចង់នេះ មិនត្រឹមតែបង្ហាញពីភាពប្រណិតនៃសិល្បៈច្នៃម៉ូដបែបខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកតម្កើងតម្លៃវប្បធម៌ជាតិ ឱ្យកាន់តែលេចធ្លោក្នុងក្រសែភ្នែកសាធារណជនផងដែរ។ ជាមួយពណ៌សម្លៀកបំពាក់ដ៏ភ្លឺស្រទន់ ស័ក្តិសមជាមួយគ្រឿងអលង្ការបែបបុរាណ បានធ្វើឱ្យនាដការី តារា ពិសី កាន់តែមានភាពស្រស់ស្អាត ស័ក្តសមជានារីខ្មែរ ដែលពោរពេញដោយមន្តស្នេហ៍បុរាណ។
អ្វីដែលធ្វើឱ្យមហាជនកាន់តែសរសើរនោះ គឺកាយវិការរាំយ៉ាងល្វតល្វន់ និងចលនាក្បាច់រាំយ៉ាងសមសួន បង្កប់ដោយអារម្មណ៍សិល្បៈខ្ពស់ ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ទាក់ទាញ និងជក់ចិត្តយ៉ាងខ្លាំង។
បើតាមការបញ្ជាក់ របាំនេះ ត្រូវបានសម្របសម្រួល និងដាក់ក្បាច់ដោយអ្នកគ្រូ សំ សត្យា ពោលជារបាំសាកល្បងបង្កើតថ្មីក្នុងទម្រង់ក្បាច់បុរាណខ្មែរ «វាសនាកូលាបកម្ពុជា» ខណៈសំនៀងដើមជារបស់អ្នកនាង ទូច ស៊ុននិច (ក្នុងផលិតកម្ម អង្គរវត្ត) ដែលបានបន្ថែមរសជាតិអារម្មណ៍កាន់តែជ្រាលជ្រៅដល់ការសម្ដែងទាំងមូល។
តាមរយៈការបង្ហាញនេះ មហាជនជាច្រើនបានលើកឡើងថា វាជាការចូលរួមចំណែកដ៏មានតម្លៃ ក្នុងការអភិរក្ស និងផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ឱ្យកាន់តែរស់រវើក និងទទួលបានការចាប់អារម្មណ៍ពីយុវជនជំនាន់ថ្មី៕







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


