Connect with us

ជីវិតកម្សាន្ដ

អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា គ្រងសម្លៀកបំពាក់សហសម័យ “ឈុតស្បៃ” បង្ហាញមន្តស្នេហ៍វប្បធម៌កម្ពុជា នៅចិន

បានផុស

នៅ

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា បានទាក់ទាញចំណាប់អារម្មណ៍សាធារណជនខ្មែរ និងអន្តរជាតិ តាមរយៈការបង្ហាញវត្តមានជាមួយឈុតស្បៃខ្មែរ ច្រៀងចម្រៀងជាភាសាចិន ក្នុងឱកាសបុណ្យឆ្លងនិទាឃរដូវឆ្នាំ២០២៦ ក្រោមប្រធានបទ “Youth Good Partner” ដែលដឹកនាំដោយការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋចិន សហការដោយអង្គភាពពាក់ព័ន្ធនៅតំបន់ក្វាងស៊ី និងទីក្រុង ណាននីង ប្រទេសចិន។ នេះបើតាមការផ្សាយពីប្រភពសារព័ត៌មានចិន ដែលមានមូលដ្ឋាននៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសដ៏មានអត្ថន័យនេះ អ្នកអង្គម្ចាស់ក្សត្រិយ៍ បានគ្រងសម្លៀកបំពាក់សហសម័យឈុតស្បៃខ្មែរ រចនារំលេចនូវអត្តសញ្ញាណវប្បធម៌ខ្មែរ ជាមួយឈុតធ្វើពីសូត្រ និងឌិនដោយគ្រាប់អង្កាំ ប្រកបដោយសោភ័ណភាព ថ្លៃថ្នូរ និងទន់ភ្លន់ ខណៈក៏បានបន្ថែមក្រវិលប៉ាក់ រចនាបថជនជាតិភាគតិចជួង ដែលបង្ហាញពីការរួមបញ្ចូលវប្បធម៌យ៉ាងប្រណិត រវាងអាស៊ីអាគ្នេយ៍ និងវប្បធម៌ចិន។

អ្វីដែលធ្វើឱ្យសាធារណជនកាន់តែចាប់អារម្មណ៍នោះ គឺអ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា បានច្រៀងចម្រៀងជាភាសាចិន ដោយទឹកដមសំនៀងផ្អែមល្ហែមពេញដោយអត្ថន័យ ក្នុងការបង្ហាញពីមិត្តភាពដ៏រឹងមាំរវាងប្រទេសកម្ពុជា និងចិន ព្រមទាំងផ្ញើសារពរជ័យឆ្នាំថ្មីដល់យុវជនជុំវិញពិភពលោក។

ក្នុងនោះ សាធារណជនជាតិ និងអន្តរជាតិ បានបញ្ចេញមតិកោតស្ញប់ស្ញែងទៅកាន់អ្នកអង្គម្ចាស់ក្សត្រិយ៍ ផងដែរថា “ពិតជានារីដ៏ស័ក្តិសម មានទាំងសម្រស់ និងចរិយាថ្លៃថ្នូរ…” ។

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា បាននិងកំពុងក្លាយជាតំណាងយុវជនកម្ពុជាដ៏មានឥទ្ធិពលមួយរូប ក្នុងការពង្រឹងទំនាក់ទំនងវប្បធម៌ និងមិត្តភាពអន្តរជាតិ តាមរយៈវិស័យសិល្បៈ និងតន្ត្រី។ វត្តមានរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ មិនត្រឹមតែជាការសម្តែងសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ខ្មែរ និងភាពទន់ភ្លន់នៃស្ត្រីខ្មែរ ទៅកាន់ឆាកអន្តរជាតិផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម