ជីវិតកម្សាន្ដ
សុខគា គីមលាង បង្ហាញអត្តសញ្ញាណខ្មែរនៅតំបន់បេតិកភណ្ឌ Vat Phou ប្រទេសឡាវ
ក្នុងនាមជាតំណាងសិល្បៈវប្បធម៌ខ្មែរ សុខគា គីមលាង មានកិត្តិយសយ៉ាងក្រៃលែងដោយបានចូលរួមជាផ្នែកមួយ នៃការផ្សព្វផ្សាយសិល្បៈរបាំខ្មែរ នៅតំបន់ Vat Phou ប្រទេសឡាវ ដែលជាបេតិកភណ្ឌពិភពលោក និងជាសំណង់បុរាណដ៏អស្ចារ្យ នៃអតីតអាណាចក្រខ្មែរ។
ការចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ដ៏មានតម្លៃនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងចំពោះការលើកកម្ពស់ និងការពង្រីកឥទ្ធិពលវប្បធម៌ខ្មែរ ទៅកាន់ឆាកអន្តរជាតិ។
តាមរយៈការសម្តែងនេះ ក៏ជាឱកាសដ៏មានន័យវិសេសវិសាលបំផុត ក្នុងការបង្ហាញអត្តសញ្ញាណជាតិ និងមរតកវប្បធម៌ខ្មែរ ឱ្យបានកាន់តែជ្រួតជ្រាបដល់បណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាអន្តរជាតិបានដឹង និងបានស្គាល់កាន់តែទូលំទូលាយផងដែរ។ ការចូលរួមរបស់កញ្ញា សុខគា គីមលាង នាពេលនេះ ក៏ត្រូវបានចាត់ទុកដែរថា ជាជំហានមួយទៀតក្នុងការរួមចំណែកដ៏សំខាន់ក្នុងការអភិរក្ស និងផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ឱ្យកាន់តែទូលំទូលាយ និងទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ។
គួរបញ្ជាក់ថា តំបន់ Vat Phou គឺជាសំណង់ស្ថាបត្យកម្មបុរាណដ៏មានតម្លៃខ្ពស់ ដែលមានប្រវត្តិយូរអង្វែង និងត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយអង្គការ UNESCO ខណៈក៏បានបង្ហាញពីភាពរុងរឿងនៃអរិយធម៌ខ្មែរ ដែលមានអាយុកាលពាន់ឆ្នាំកន្លងទៅ។
អ្វីដែលគួរឱ្យកត់សម្គាល់ ឡាវ ខុសពី ថៃ ទោះបានកាន់កាប់សំណង់បុរាណខ្មែរ ប៉ុន្តែពុំដែលបំភ្លៃថាជារបស់ដូនតាខ្លួនឡើយ ពោលគឺទទួលស្គាល់នូវតម្លៃវប្បធម៌ជាតិទៅវិញទៅមក។ បើតាមឯកសារប្រវត្តិសាស្ត្រ និងសិលាចារឹកនានា បានបង្ហាញថា អាណាចក្រខ្មែរមានទំហំធំធេងជាងបច្ចុប្បន្នឆ្ងាយណាស់ ដែលគ្របដណ្តប់លើទឹកដី នៃប្រទេសជិតខាងកម្ពុជា គឺប្រទេសឡាវ វៀតណាម និងថៃ។
ដូច្នេះហើយសំណង់ប្រវត្តិសាស្ត្រនៃអរិយធម៌ខ្មែរជាច្រើន បាននិងកំពុងឈរយ៉ាងរឹងមាំលើទឹកដីប្រទេសក្បែរខាងកម្ពុជាទាំងនោះ ខណៈក្នុងចំណោមនោះ វៀតណាម និងឡាវ ពុំដែលលុបបំបាត់អត្តសញ្ញាណខ្មែរលើទឹកដីខ្លួនឡើយ។ ដោយឡែក ថៃ ផ្ទុយពីប្រទសជិតខាង២ទៀត ដែលតែងប្រឹងបំភ្លៃប្រវត្តិសាស្ត្រខ្មែរ ក្នុងបំណងខ្លាចខ្មែរថ្កុំថ្កើង ខ្លាចពិភពលោកស្គាល់ថាជាអ្នកប្លន់ទឹកដី និងប្រវត្តិសាស្ត្រជាតិកម្ពុជា៕

-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoក្រុមហ៊ូធី បាញ់ស្រោចមីស៊ីលលើអ៊ីស្រាអែល ព្រមទាំងប្រកាសបិទផ្លូវទឹកសមុទ្រក្រហម


