Connect with us

ជីវិតកម្សាន្ដ

តន្រ្តីករហ្គីតាសូឡូទស្សវត្សរ៍ទី៨០ លោក ខ្ចៅ ពេជ្រ ចូលសង្គ្រោះជាលើកទី៣ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

តន្រ្តីករហ្គីតាសូឡូដ៏មានឈ្មោះល្បីក្នុងទស្សវត្សរ៍ទី៨០ លោក ខ្ចៅ ពេជ្រ ត្រូវបានបញ្ជូនចូលសង្គ្រោះនៅមន្ទីរពេទ្យជាលើកទី៣ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីដើមខែមេសា ឆ្នាំ២០២៦។ ដំណឹងនេះត្រូវបានបញ្ជាក់ដោយតន្ត្រីករវីយូឡុង លោក ហួត ធា ហៅ ចេវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឱ្យដឹងពីលោក ហួត ធា លោកបានទៅសួរសុខទុក្ខលោក ខ្ចៅ ពេជ្រ ជាលើកទី២ បន្ទាប់ពីការព្យាបាលនៅផ្ទះមិនទាន់បានជាសះស្បើយ។ ដោយសារស្ថានភាពសុខភាពមិនប្រសើរឡើង លោកត្រូវបានបញ្ជូនត្រឡប់មកមន្ទីរពេទ្យវិញជាលើកទី៣ ។ ក្នុងនាមជាមិត្តរួមអាជីព ពួកគេក៏ធ្លាប់មានបទពិសោធរួមគ្នា និងបានជួបគ្រោះថ្នាក់ក្រឡាប់ឡានម្តងមកហើយ កាលពីឆ្នាំ២០១៦ ខណៈធ្វើដំណើរទៅសម្ដែងនៅខេត្តមណ្ឌលគិរី។

បច្ចុប្បន្ន លោក ខ្ចៅ ពេជ្រ កំពុងស្ថិតក្រោមការសង្គ្រោះបន្ទាន់ និងការថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នៅតំបន់ផ្លូវជាតិជិតអន្លង់វិល ខេត្តបាត់ដំបង។

ក្រោយការចែករំលែកព័ត៌មាននេះ មានសិល្បករ សិល្បការិនី និងអ្នកគាំទ្រជាច្រើន បានបង្ហាញការព្រួយបារម្ភ និងផ្ញើសារជូនពរឱ្យលោក ខ្ចៅ ពេជ្រ ឆាប់ជាសះស្បើយវិញក្នុងពេលឆាប់ៗ ខណៈកំពុងទទួលបានការព្យាបាលយ៉ាងម៉ត់ចត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម