ជីវិតកម្សាន្ដ
CambodiaTrade ផ្តល់ទំនុកចិត្តខ្ពស់សម្រាប់ទិញ-លក់ផលិតផលខ្មែរ ខណៈ ហេង វិសាល ជំរុញការចូលរួមគាំទ្រ
ស្របពេលកម្ពុជាកំពុងជំរុញចលនាគាំទ្រផលិតផលក្នុងស្រុក និងលើកកម្ពស់ភាពម្ចាស់ការនៃសេដ្ឋកិច្ចជាតិ តាមរយៈការកាត់បន្ថយការពឹងផ្អែកលើផលិតផលនាំចូលពីក្រៅប្រទេស ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកថ្នាក់ជាតិ «CambodiaTrade» របស់ក្រសួងពាណិជ្ជកម្ម បានក្លាយជាវេទិកាដ៏មានទំនុកចិត្តខ្ពស់សម្រាប់ប្រជាពលរដ្ឋខ្មែរ ក្នុងការទិញ និងលក់ផលិតផលខ្មែរ។
ជាមួយគ្នានេះដែរ អ្នកផលិតមាតិកាដ៏មានប្រជាប្រិយ លោក ហេង វិសាល ក៏បានចូលរួមផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យសាធារណជនគាំទ្រផលិតផលជាតិ ព្រមទាំងជំរុញឱ្យអាជីវករខ្មែរ ចូលរួមប្រើប្រាស់វេទិកា CambodiaTrade ដើម្បីពង្រីកទីផ្សារផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។

នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោក ហេង វិសាល បានលើកឡើងពីសារៈសំខាន់ និងតម្លៃរបស់ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកថ្នាក់ជាតិមួយនេះ ដោយចាត់ទុកថា CambodiaTrade គឺជាផ្សារពាណិជ្ជកម្មដ៏មានប្រសិទ្ធភាពសម្រាប់ជួយដល់អាជីវកម្មក្នុងស្រុក និងជំរុញការប្រើប្រាស់ផលិតផលខ្មែរ ឱ្យកាន់តែរីកចម្រើនក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។
CambodiaTrade ជាផ្សារពាណិជ្ជកម្មអេឡិចត្រូនិកថ្នាក់ជាតិដំបូងគេរបស់កម្ពុជា ដាក់ឱ្យដំណើរការជាផ្លូវការតាំងពីចុងខែមីនា ឆ្នាំ២០២២ ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ឱ្យទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបង្កើនសក្តានុពលនៃការនាំផលិតផលខ្មែរ ទៅកាន់អតិថិជនទាំងក្នុង និងក្រៅប្រទេស។
បច្ចុប្បន្ន មានផលិតផលខ្មែរជាច្រើនប្រភេទត្រូវបានដាក់លក់នៅលើវេទិកាផ្សារនេះ ដែលមិនត្រឹមតែផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស អាចស្វែងរក និងបញ្ជាទិញផលិតផលពីស្រុកកំណើតបានយ៉ាងងាយស្រួលផងដែរ។
បើតាមក្រសួងពាណិជ្ជកម្ម សហគ្រាស ឬក្រុមហ៊ុនដែលមានបំណងចូលរួមលក់ផលិតផលនៅលើ CambodiaTrade ត្រូវតែបានចុះបញ្ជីជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្ម ឬមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម ព្រមទាំងមានវិញ្ញាបនបត្រពន្ធប៉ាតង់ និងលេខអត្តសញ្ញាណសារពើពន្ធ (VAT) ដែលមានសុពលភាព។ ជាពិសេស ផលិតផលដែលអនុញ្ញាតឱ្យដាក់លក់ គឺត្រូវតែជាផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា។
គួររំលេចដែរថា ផលិតផលដែលធ្វើដោយដៃ អាចនឹងមានតម្លៃខ្ពស់ខុសពីចេញពីរោងចក្រដែលពលរដ្ឋខ្មែរធ្លាប់ប្រើកន្លងមក តែបើនិយាយពីអត្ថប្រយោជន៍នៃផលិតផលក្នុងស្រុក គឺមានសុវត្ថិភាពសម្រាប់សុខភាពបំផុត ព្រោះទូទៅផ្សំឡើងដោយវត្ថុធាតុដើមពីធម្មជាតិ មិនបារម្ភពីសារធាតុរក្សាទុកក្នុងផលិតផលជាដើម។ល។
ទាក់ទងនឹងការគាំទ្រផលិតផលក្នុងស្រុកនេះដែរ អ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយ ពិសេសអ្នកស្ថិតក្នុងវិស័យជំនួញ ក៏ធ្លាប់បានលើកឡើងដូចគ្នាដែរថា ទោះជាកម្ពុជាស្ថិតនៅដំណាក់កាលនៃការចាប់ផ្តើមងាកមកពង្រីកការផលិតផលិតផលក្នុងស្រុក ប៉ុន្តែបើខ្មែររួមគ្នាគាំទ្រផលិតផលជាតិឱ្យផុសផុល រយៈពេលយូរទៅ ជឿថា អាចពីសិប្បកម្មធនតូច និងមធ្យម ប្រែក្លាយជារោងចក្រ សហគ្រាសសម្រាប់នាំចេញជាក់ជាមិនខាន៕ អត្ថបទ៖ សុធាវី







-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


