ព័ត៌មានជាតិ
ធ្វើម៉េចទើបអាចចុះឈ្មោះលក់ផលិតផលខ្លួន លើគេហទំព័រក្រសួងពាណិជ្ជកម្មបាន?
សម្រាប់ក្រុមហ៊ុន ឬសហគ្រាស ដែលមានបំណងចង់លក់ផលិតផលរបស់ខ្លួន លើគេហទំព័រក្រសួងពាណិជ្ជកម្ម (Cambodia Trade) គឺតម្រូវឱ្យជាក្រុមហ៊ុន ដែលចុះឈ្មោះផ្លូវការជាមួយក្រសួង មានលិខិតអនុញ្ញាតត្រឹមត្រូវ ហើយផលិតផលដែលចង់ដាក់លក់នោះ ត្រូវតែជាផលិតផល ផលិតនៅក្នុងស្រុក។

បើតាមក្រសួងពាណិជ្ជកម្ម ដើម្បីមានសិទ្ធិប្រើប្រាស់ ផ្សារខេមបូឌាត្រេដ (Cambodia Trade) សហគ្រាសធុនតូចនិងមធ្យម ត្រូវតែជាក្រុមហ៊ុន ឬសហគ្រាស ដែលបានចុះឈ្មោះជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្ម ឬមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម។ ជាមួយគ្នានេះ ត្រូវមានវិញ្ញាបនបត្រពន្ធប៉ាតង់ (Patent Certificate) និងលេខអត្តសញ្ញាណសារពើពន្ធ (VAT Certificate) ដែលមានសុពលភាព និងលក់បានតែផលិតផល ដែលផលិតនៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា ផ្សារខេមបូឌាត្រេដ ត្រូវបានសម្ពោធជាផ្លូវការដោយ លោក ចម ប្រសិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ និងបានបើកសម្រាប់ការចុះឈ្មោះ ពីសហគ្រាសធុនតូចនិងមធ្យម អាចលក់ទំនិញរបស់ខ្លួន នៅលើទីផ្សារនេះ (https://cambodiatrade.com/home-page)។
តាមរយៈការចុះឈ្មោះដើម្បីលក់ទំនិញនេះ ក្រុមការងារនៃក្រសួងពាណិជ្ជកម្ម នឹងធ្វើការត្រួតពិនិត្យនូវព័ត៌មាន និងឯកសារទាំងអស់នោះ រយៈពេល ៣ថ្ងៃនៃថ្ងៃធ្វើការ។ នៅពេលដែលការចុះឈ្មោះត្រូវបានអនុម័តហើយ គឺអាចបំពេញស្តុករបស់ខ្លួនបាន ដោយគ្រាន់តែបង្ហោះផលិតផលទាំងនោះនៅលើទំព័រហាង។

គួរបញ្ជាក់ថា ផ្សារខេមបូឌាត្រេដ ជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce marketplace) ដែលប្រតិបត្តិការតាមរយៈគេហទំព័រ CambodiaTrade.com ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម។ ផ្សារនេះ បង្កើតឡើង ក្នុងគោលបំណងជួយដល់សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា ក្នុងការលក់ផលិតផលក្របខណ្ឌ សមាហរណកម្ម (Enhanced Intergrated Framework) ក្រោមគម្រោងអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា (Go4eCAM)។
គោលបំណងសំខាន់ គឺដើម្បីជំរុញឱ្យសហគ្រាសធុនតូចនិងមធ្យម ទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។ ក្រៅពីបើកឱ្យសហគ្រាសធុនតូចនិងមធ្យម ចុះឈ្មោះលក់ផលិតផល ក៏បើកសម្រាប់អ្នកចុះឈ្មោះ ប្រើប្រាស់ដើម្បីទិញផលិតផលផងដែរ៕
អត្ថបទ៖ សុធាវី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


