ជីវិតកម្សាន្ដ
ស៊ឹម ស្រីនិច បញ្ជាក់ច្បាស់ៗក្រោយផ្ទុះរឿងអាស្រូវយល់ច្រឡំពាក់ព័ន្ធប្តីគេ
ភ្នំពេញ ៖ តារាសម្តែងស្រីរូបស្រស់កញ្ញា ស៊ឹម ស្រីនិចស្របពេលដែលទើបនឹងប្រកាសលាឈប់ពីអាជីពសិល្ប:មិនទាន់បានប៉ុន្មានថ្ងៃផងក៏ស្រាប់តែផ្ទុះរឿងរ៉ាវអាស្រូវដែលត្រូវគេទម្លាយថានាងយកប្តីគេ។

ជុំវិញរឿងរ៉ាវចោទប្រកាន់នេះដែរ តារាសម្តែងសាច់ខ្ចី ស៊ឹម ស្រីនិច បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ០៣ខែកក្កដាឆ្នាំ២០២១នេះថានាងមិនមានអ្វីពា ក់ព័ន្ធជាមួយបុគ្គលណាទេ។ ចំណែករឿងដែលគេចោទប្រកាន់នោះគ្រាន់តែការយល់ច្រឡំមួយដែលប្រឌិតឡើងហួសហេតុដើម្បីជាការជាន់ពន្លិចនិងបង្ខូចកិត្តិយសប៉ុណ្ណោះ។

ស៊ឹម ស្រីនិច បានបញ្ជាក់ថា ”សម្រាប់ខ្ញុំនៅតែមានជំហរថាបើសិនជាមានអ្វីកើតឡើងធ្ងន់ធ្ងរឬបញ្ហាអ្វី មួយដែលពាក់ព័ន្ធនឹងការចោទប្រកាន់ណាដែលមិនច្បាស់លាស់គឺសូមឲ្យភាគីនោះចេញមុខមកតទល់ដោយផ្ទាល់និងនិយាយគ្នាតាមផ្លូវច្បាប់”។

តារាស្រី ស៊ឹម ស្រីនិច បានបន្តថា នាងមិនចាំបាច់និយាយច្រើនជាងនេះទេព្រោះបុគ្គលណាដែលធ្វើគឺដឹងខ្លួនច្បាស់ខ្លួនឯងហើយ ហើយសម្រាប់នាងក៏ចង់និយាយចុងក្រោយថាឈាមសងដោយឈាមទ្រព្យសងដោយទ្រព្យ ហើយក៏គ្មានគំនិតអាក្រក់ណាមួយលើនរណាម្នាក់មុនដែរ។

ស្រីនិច បន្ថែមដែរថាបើសិនជាមានព័ត៌មានណាដែលគ្មានការបញ្ជាក់ ឬ បកស្រាយពីនាងផ្ទាល់គឺសូមធ្វើការច្រានចោលទាំងអស់។ សូមជម្រាបថា ការបកស្រាយរបស់ ស៊ឹម ស្រីនិច នេះបានឡើងបន្ទាប់ពីមានគណនីមួយបានចូលរិះគន់និងដៀលថា បានពាក់ព័ន្ធជាមួយប្តីគេប៉ុន្តែត្រូវ ស្រីនិច បដិសេធន៍៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន