ជីវិតកម្សាន្ដ
រូបកាយឃ្លាតហើយ តើលោក សែម សង្វាត បានបន្សល់ទុកស្នាដៃអ្វីខ្លះនៅក្នុងជីវិតសិល្បៈ?
តារាចម្រៀងជើងចាស់លោក សែម សង្វាត បានទទួលមរណភាពហើយកាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យ កុសុមៈ ហៅពេទ្យលោកសង្ឃ បន្ទាប់ពីលោកបានពុះពារជម្នះជំងឺប្រចាំកាយអស់ជាច្រើនឆ្នាំ។

តាមរយៈដំណឹងមរណទុក្ខដ៏សោកសៅ និងក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារលោក សែម សង្វាត នេះដែរ គេសង្កេតឃើញមហាជន និងអ្នកសិល្បៈជាច្រើនបានសម្តែងការសោកស្តាយ ព្រមជាមួយការផ្ញើសារចូលរួមរំលែកទុក្ខ។
បើទោះបីជារូបកាយរបស់លោក សែម សង្វាត ត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ មហាជន និងអ្នកគាំទ្រមិនអាចមានថ្ងៃត្រឡប់ក្រោយក៏ពិតមែន ប៉ុន្តែសម្រាប់កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់លោកនៅតែរក្សាបានការចងចាំពីសំណាក់អ្នកគាំទ្រគ្នា។

ជាក់ស្តែងនៅមានចម្រៀងដែលជាសំនៀងរបស់លោកជាច្រើនបទ នៅតែដិតជាប់ក្នុងក្រអៅបេះដូងអ្នកគាំទ្រ និងមិត្ដសិល្បៈរួមជំនាន់នៅឡើយ។ លោកបានបន្សល់បទទាំងនេះតាមរយៈផលិតកម្ម រស្មីស្ទឹងសង្កែ និងផលិតកម្ម KH Promotion ដែលលោកធ្លាប់ច្រៀងកន្លងមក។
ចំពោះស្នាដៃនៃបទចម្រៀងល្បីៗរបស់លោក សែម សង្វាត ដែលទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីនោះរូបមាន បទ ជីវិតកម្មករឆ្លងដែន ស្នេហ៍តែអូន រាជនីដួងចិត្ដ សំបុត្រស្នេហ៍ក្នុងសៀវភៅអូន និងបទចម្រៀងជាច្រើនទៀត។
តួយ៉ាងនៅអំឡុងឆ្នាំ២០០០ លោក សែម សង្វាត និងក្រុម EvBand របស់លោកដែលមានដូចជា លោក ឃុំ ប៉ុណ្ណាដែត អ្នកនាង យក់ ឋិតរដ្ឋា អ្នកនាង ឱក សុគន្ធកញ្ញា និងលោក បូរ វិចិត្រ បានទទួលបានការគាំទ្រខ្លាំងណាស់ពីមហាជន។

គួរបញ្ជាក់ថា អតីតតារាចម្រៀង លោក សែម សង្វាត បានចាប់ផ្តើមឈឺ ស្គមស្គាំងខ្លាំង ដោយសារ បញ្ហាក្រពះ និង ពោះវៀន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ មរណភាពរបស់លោក សែម សង្វាត នាពេលនេះគឺបានកើតឡើងនៅថ្ងៃតែមួយបន្ទាប់ពីលោកត្រូវបានផ្តល់ដំណឹងថា កំពុងតែសង្គ្រោះបន្ទាន់នៅបន្ទប់ ICU នៃមន្ទីរពេទ្ យលោកសង្ឃ ដោយសារជំងឺបានវិវត្តកាន់តែធ្ងន់ធ្ងរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


