ជីវិតកម្សាន្ដ
លោក សែម សង្វាត តារាចម្រៀងជើងចាស់បានទទួលមរណភាពហើយ
នេះជាដំណឹងដ៏សោកសៅនិងក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារ និងសិល្ប:ខណ:ដែលតារាចម្រៀងជើងចាស់លោក សែម សង្វាត ម្ចាស់បទ កម្មករឆ្លងដែន បានទទួលមរណ:ភាពហើយ បន្ទាប់បីធ្លាក់ខ្លួនឈឺធ្ងន់។
យោងតាមការបញ្ជាក់ពីលោក អ៊ឹម ជីវ៉ា បានឲ្យដឹងមុននេះបន្តិចថា លោក សែម សង្វាត បានទទួលមរណ:ភាពហើយកាលពីរំលងអាធ្រាត្រចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ។

លោក អ៊ឹម ជីវ៉ា បានបន្តថា តារាចម្រៀងលោក សែម សង្វាត បានទទួលមរណភាពហើយ ដោយកូនប្រុសរបស់លោកបាននិយាយថា សូមជូនជាដំណឹងដល់ពុកម៉ែអ៊ុំពូមីងទាំងអស់គ្នាឲ្យបានជ្រាប់ថា នៅយប់ថ្ងៃទី៣០ រំលង់ចូលថ្ងៃទី០១ លោកឪពុកខ្ញុំបាទឈ្មោះ សែម សង្វាត បានទទួលមរណៈភាពហើយ។
ប្រភពបានបន្ថែមថា លោក សែម សង្វាត បានទទួលមរណ:ភាពនៅវេលាម៉ោង១២និង១០នាទីដោយជំងឺប្រចាំកាយ។
តាមរយ:ដំណឹងនេះ មានទស្សនិកជននិងអ្នកគាំទ្រជាច្រើនសម្តែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកសៅនេះជាមួយក្រុមគ្រួសារផងដែរ៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


