Connect with us

ព័ត៌មានជាតិ

មុនពេលស្លាប់ លោក សែម សង្វាត បន្សល់ទុកបណ្តាំចុងក្រោយអ្វីខ្លះដល់កូនៗ?

បានផុស

នៅ

មហាជន​បាន​ដឹង​ហើយ​ថា លោក សែម សង្វាត ទទួល​មរណភាព កាលពី​វេលា​ម៉ោង ១២ និង ១០ ​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ០១ ខែ​តុលា ឆ្នាំ ២០២១ បន្ទាប់ពី​លោក​ពុះពារ​ជម្នះ​ជំងឺ​ប្រចាំ​កាយ​អស់​ជាច្រើន​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​កត់​សម្គាល់​ថា ដំណឹង នៃ​មរណទុក្ខ​ដ៏​សោកសៅ និង​ក្រៀមក្រំ​បំផុត​សម្រាប់​ក្រុម​គ្រួសារ​ លោក សែម សង្វាត​ នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​ និង​អ្នក​សិល្បៈ​ជាច្រើន ​សម្ដែង​ការ​សោកស្ដាយ​ជា​ពន់​ពេក ព្រម​ជា​មួយ​ការ​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​នេះ​ផង​ដែរ។

រហូត​មក​ដល់​ពេលនេះ​ថ្វី​ត្បិត​ថា​ រូប​កាយ​របស់​ លោក សែម សង្វាត ត្រូវ​ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ​ មហាជន និង​អ្នកគាំទ្រ​ មិន​អាច​មាន​ថ្ងៃ​ត្រឡប់​ក្រោយ​ក៏​ពិត​មែន ប៉ុន្តែ​សម្រាប់​កេរ្តិ៍ឈ្មោះ​ និង​ប្រជា​ប្រិយ​ភាព​របស់​លោក​នៅ​តែ​រក្សា​បាន​ការ​ចងចាំ​ពី​សំណាក់​អ្នក​គាំទ្រ​គ្រប់​គ្នា។

ដោយឡែក​ក៏​នៅ​មាន​រឿងរ៉ាវ​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឲ្យ​មហាជន​ និង​អ្នកគាំទ្រ​ចាប់អារម្មណ៍​គឺ​ចំពោះ​បណ្តាំ​ចុងក្រោយ​របស់ លោក សែម សង្វាត សម្រាប់​កូនៗ​ផង​ដែរ​។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កូនប្រុស​លោក សែម សង្វាត បាន​រៀបរាប់​ទាំង​ក្ដុកក្ដួល​ថា​ពាក្យ​បណ្ដាំ​ចុងក្រោយ​របស់​លោក​ឪពុក​មុន​ពេល​ស្លាប់ ​គឺ​ឲ្យ​កូនៗ​ចេះ​ស្រលាញ់​គ្នា​ដោយ​មិន​មាន​ការ​បោះបង់​នរណា​ម្នាក់​ចោល​(​កាត់កាល់​)។

កូនប្រុស​លោក សែម សង្វាត គឺ​លោក សង្វាត រតនៈ បាន​បន្ថែម​ទៀត​ថា ​អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ​រន្ធត់​ទៀត​នោះ​គឺ​កំឡុង​ពេល​ឪពុក​ខ្លួន​ឈឺ​ធ្ងន់​គាត់​បាន​ប្រាប់​កូនៗ​មិន​ឲ្យ​យក​ទៅ​ពេទ្យ​ទេ ​ព្រោះតែ​មិន​មាន​លុយ​ ហើយ​លោក សែម សង្វាត ក៏​ដឹង​ខ្លួនឯង​ថា ​ជំងឺ​ពុំ​អាច​ប្រសើរ​ឡើងវិញ​ទេ​ ប៉ុន្តែ​ក្នុងនាម​លោក​ជា​កូន ​និង​ស្ត្រី​ជា​បង​របស់​លោក សែម សង្វាត បាន​ជម្នះ​ចិត្ត​យក​ទៅ​មន្ទីរពេទ្យ​ តែ​លទ្ធផល​មិន​អាច​សង្គ្រោះ​ជីវិត​គាត់​បានទេ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣ នាទីutes មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានជាតិ៧ នាទីutes មុន

ជាស្រ្តីមេមាយ ចាប់អាជីពរត់ទូកដរដើម្បីរកថវិកាផ្គត់ផ្គង់ម្តាយចាស់ជរា និងកូនឱ្យបានរៀនខ្ពស់

ព័ត៌មានជាតិ៣០ នាទីutes មុន

ជម្លោះព្រំដែន៖ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឱ្យសារព័ត៌មានថៃគោរពក្រមសីលធម៌ កុំបំប៉ោងព័ត៌មាន កុំធ្វើយុទ្ធសាស្ត្រទុច្ចរិត

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ឥណ្ឌូណេស៊ីដកពន្ធលើ ៩៩% នៃទំនិញនាំចូល​ពីអាមេរិក ​ក្រោមការព្រមព្រៀងថ្មី

សន្តិសុខសង្គម៤០ នាទីutes មុន

អាជ្ញាធរខេត្តកោះកុងប្រាប់ឲ្យអ្នកគ្រប់គ្រង​សហគមន៍អេកូទេសចរណ៍ត្រៀមស្វាគមន៍ភ្ញៀវ ខណៈឆ្នាំនេះ ខេត្តនឹងធ្វើម្ចាស់ផ្ទះក្នុងពិធីបុណ្យសមុទ្រ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម