Connect with us

ជីវិតកម្សាន្ដ

មានរឿងអ្វី ប៊ុត សីហា ស្នើសុំឲ្យអ្នកស្រី ទ្រី ដាណា ជួយ ​

បានផុស

នៅ

មាន​ទស្សនិកជន​និង​អ្នកគាំទ្រ​មួយចំនួនធំ​បាន​ភ្ញាក់ផ្អើល​បន្ទាប់ពី​មានការ​ចែករំលែក​នូវ​សារ​មួយ​ដែល​បាន​អះអាងថា ​ជាលោក ប៊ុត សីហា ផ្ញើ​ទៅកាន់​អ្នក​ស្រី ទ្រី ដា​ណា ដើម្បី​សុំ​ឲ្យ​ថៅកែ​រូបនេះ​ជួយ​ខ្លួន ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នា​ដែលមាន​ការចែករំលែក​នេះដែរ​ក៏មាន​អ្នកគាំទ្រ​មួយចំនួន​កើតជា​មន្ទិល​និង​សួរថា​ តើ​ពិត​ទេ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​ចូលខមិនសុំ​ឲ្យ​អ្នកស្រី ដា​ណា ជួយ​នោះ​ជា ប៊ុត សីហា ?​។ ​ប៉ុន្តែ​យ៉ាងណាមិញ​មិន​ទាន់​មានការ​បញ្ជាក់​ទេ​ ខណ​:​កម្ពុ​ជាថ្មី ​មិនទាន់​អាច​ស្វែងរក​ការសួរនាំ​ពីលោក ប៊ុត សីហា បាន​នៅឡើយ​ទេ​។​

ផ្អែក​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះ büťh śêÿhã បានសរសេរថា ​សួស្តី​ចែ​ខ្ញុំម្ចាស់​អា​ខោ​ន​ដែរ ខមិន​នេះ ខ្ញុំ ប៊ុត សីហា ខ្ញុំ​មាន​បញ្ហា​ចង់​ប្រាប់​ឲ្យ​ជួយតែ​មិនដឹង​ទំនាក់​ទំ​នងផ្ទាល់ជាមួយនឹង​ចែ​តាម​លេខ​ទូរស័ព្ទ​ណាមួយ​ទេ​? សុំ​ចែ​អាចឆ្លើយតប​នឹង​ប្អូន​តិច​តាម​.Chat fb បាន​អត់​? អរគុណ ។​

ថ្វី​ត្បិត​មានការ​ចូលខមិនដើម្បី​សុំ​ឲ្យ​អ្នកស្រី ទ្រី ដា​ណា ជួយ​ពី​សំណាក់ ប៊ុត សីហា ដូច​ការ​លើក​ឡើង​ខាងលើ​ក៏ពិតមែន​ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ទេ​ថា ​លោក​មានរឿង​អ្វី​?​ហើយ​ស្នើសុំ​ឲ្យ​អ្នកស្រី ទ្រី ដា​ណា ជួយ​អ្វី​ដល់​លោក​ដែរ​។​

គួររម្លឹកថា ​បន្ទាប់ពី​រង​នូវ​រឿងអាស្រូវ​ពាក់ព័ន្ធ​បទ​ល្មើស​ប្រើប្រាស់​គ្រឿងញៀន​ និង​ច​ចាម​អារាម​រិះគន់​មួយ​ចំនួន​ទៀត​ គេ​សង្កេតឃើញថា​ អតីត​ម្ចាស់​ពានកម្ម​វិធី​ចម្រៀង​លំដាប់​ពិភពលោក​The VoiceCam bodia​រដូ​កាល​ទី​១​លោក​ ប៊ុត សីហា ​ហាក់​ស្ងប់​ស្ងាត់​ពី​វិថី​សិល្បៈ​ ខណ​:​ប្រជាប្រិយភាព​ក៏មាន​ការធ្លាក់ចុះបើ​ទោះ​បីជា​លោក​ខំប្រឹង​ស្ដារ​កេរ្ដិ៍ឈ្មោះ​ឡើងវិញ​លើ​វិថី​មួយ​នេះ​យ៉ាងណាក្តី​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម