ជីវិតកម្សាន្ដ
តារាកូនមួយ ឌុច លីដា ទម្លាយមូលហេតុ មិនដែលបង្ហាញមុខស្វាមីលើបណ្តាញសង្គម
តារាសម្តែងអ្នកនាង ឌុច លីដា រហូតមកទល់ពេលនេះនាងនៅតែស្ងាត់ស្ងៀមក្នុងការបង្ហាញមុខស្វាមីឲ្យមហាជនបានឃើញ ខណ:ដែលបច្ចុប្បន្ន លីដា ក៏ទទួលបានចំណងដៃកូនប្រុសម្នាក់គួរឲ្យស្រលាញ់។

ដោយសារតែហេតុផលនេះ ទើបធ្វើឲ្យមហាជនមានចម្ងល់ និងមន្ទិលគ្រប់គ្នាចំពោះរឿងដែលតារាស្រី ឌុច លីដា គ្មានចិត្តក្លាហានបង្ហាញមុខស្វាមីជាសាធារណៈ។ ជុំវិញករណីថ្មីៗនេះអ្នកនាង ឌុច លីដា បានចេញមុខបញ្ជាក់ច្បាស់ៗដើម្បីស្រាយចម្ងល់មហាជននិងអ្នកគាំទ្រ។

តារាសម្តែង ឌុច លីដា បានបង្ហោះនៅលើបណ្ដាញសង្គម Tik Tok ដោយឆ្លើយសំណួររបស់អ្នកគាំទ្រថាមូលហេតុមកពីនិស្ស័យនាង និងស្វាមីមិនដូចគ្នាទើបមិនដែលបង្ហាញមុខរួមគ្នា។ នាងបញ្ជាក់ថា ស្វាមីរបស់ខ្លួនជាមនុស្សមិនចូលចិត្តថតរូបបង្ហោះបែបរញ៉េរញ៉ៃឡើយ។

អ្នកនាង ឌុច លីដា បានលើកឡើងថា “កុំមានការងឿងឆ្ងល់សម្រាប់បងប្អូនមួយចំនួនដែលចង់ដឹង។ គឺគាត់មិនប៉ិនថតរូបដូចខ្ញុំមនុស្សស្រីទេ ហើយនៅក្នុងទូរស័ព្ទគាត់ក៏មិនសូវមានរូបដែរមានតែរូបជាលក្ខណៈការងារគាត់តែម្តង។ អ៊ីចឹងមិនមែនខ្ញុំចង់លាក់បាំងអី្វទេគ្រួសារខ្ញុំដើរទៅណាមកណាបើកចំហរធម្មតា អត់មានអីត្រូវលាក់បាំងទេគ្រាន់តែគាត់មិនសូវចូលចិត្តថតរូបឬផុសអីហ្នឹង”។

សូមបញ្ជាក់ថា តារាសម្តែង ឌុច លីដា ត្បិតបច្ចុប្បន្ននាងមានកូនមួយជាចំណងដៃស្នេហ៍ហើយក៏ពិតមែនប៉ុន្តែរហូតមកដល់ពេលនេះចំណងអាពាហ៍ពិពាហ៍(មង្គលការ)របស់នាងនៅមិនទាន់លេចតម្រុយឡើងនៅឡើយទេ៕

អត្ថបទៈ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


